បណ្ឌិត Katharine Hansen អ្នកនិពន្ធសៀវភៅ “Tell Me About Yourself: Storytelling to Get Jobs and People Your Career” និយាយថាលិខិតចំណាប់អារម្មណ៍ជាឱកាសដើម្បីជួយពង្រឹងប្រវត្តិរូប សង្ខេបបន្ថែមទៀត។ លោកបានបន្តទៀតថា “អ្នកអាចទាក់ទងជាមួយនិយោជិក បង្កើតជាចំណាប់អារម្មណ៍ផ្លូវចិត្ត បង្ហាញលទ្ធផល និងអនុស្សាវរីយ៍តាមរយៈការសរសេររឿងដ៏អស្ចារ្យ”។ គាត់លើកឡើងថា អ្នកស្វែងរកការងារធ្វើប្រើលិខិតចំណាប់អារម្មណ៍ដើម្បីបា្រប់ពី ចំណាប់អារម្មណ៍ រឺចំណង់ចំណូលចិត្តចំពោះការងារអ្វីមួយ រឺ ការដើម្បីផ្តល់ពត៌មានពិស្តារពីគំរោងជោគជ័យ សមិទ្ធផល ដំណោះស្រាយ និងមានច្រើនលើសពីនេះទៀត។ នៅក្នុងសៀវភៅរបស់គាត់ Hansen បានបង្កើតជាគ្រោងពីអ្វីដែលគួរមាន និងមិនគួរមាននៃការបា្រប់រឿងដែលមានដូចខាងក្រោម៖
- ត្រូវព្យាយាមធ្វើឲ្យខ្លីបំផុត និងមានអត្ថន័យតាមដែលអាចធ្វើទៅបានៈនិយោជិកប្រើរយៈពេលខ្លី ក្នុងការអានលិខិតចំណាប់អារម្មណ៍របស់ជាងពេលដែលគេធ្លាប់បានចំណាយ ពីមុន។ ល្អបំផុត លិខិតរបស់អ្នកគួរមានប្រហែល ៤ កថាខណ្ឌ ហើយមួយក្នុងនោះគួរតែបា្រប់ពីរឿងរបស់អ្នក។
- កុំធ្វេសប្រហែសឲ្យមានជាខ្សែរឿងនៅក្នុងលិខិតឲ្យសោះ: ទោះបីជាកថាខណ្ឌមួយនៅក្នុងលិខិតរបស់អ្នកមានទម្រង់ជារឿងក៏ដោយ ត្រូវព្យាយាមបង្រួមរឿងទាំងនោះឲ្យអស់ត្រឹមកថាខណ្ឌចុងក្រោយរបស់ អ្នក។
- ត្រូវធ្វើឲ្យរឿងរបស់អ្នកមានលទ្ធផលច្បាស់លាស់តាមដែលអាចធ្វើទៅបានៈ វាកាន់តែមានភាពងាយស្រួលសម្រាប់អ្នកអាន ដើម្បីមើលទៅលើជោគជ័យរបស់អ្នកនៅក្នុងការងារក្នុងស្ថានភាព ជាក់លាក់មួយ។ បន្ថែមពីលើនេះទៀត អ្នកអានកាន់តែចាប់អារម្មណ៍ខ្លាំងលើទិន្នន័យជាលេខ។
- កុំសរសេរស្វ័យជីវប្រវត្តិរបស់អ្នកៈ ការបា្រប់រឿងមិនមែនមានន័យថាអ្នកត្រូវនិយាយរឿងអាជីពទាំងស្រុង នោះទេ នោះជាអ្វីដែលនឹងមាននៅក្នុងប្រវត្តិរូបសង្ខេប។
- ត្រូវបា្រប់រឿងដែលទាក់ទងៈ បា្រប់តែរឿងណា ដែលទាក់ទងទៅនឹងតំរូវការរបស់និយោជិក ដូចជាបញ្ហាដែលអ្នកអាចដោះស្រាយ បាន និងលទ្ធផលដែលអ្នកសម្រេចបាន។ បើភាពទាក់ទងមិនសូវច្បាស់ពីក្នុងរឿងទេ ត្រូវជួយធ្វើយ៉ាងណាឲ្យអ្នកអានឃើញពីទំនាក់ទំនងនោះ។
- កុំមើលរំលងតំរូវការនៅក្នុងការផ្សព្វផ្សាយឲ្យសោះ: ស្វែងរកការផ្សព្វផ្សាយដែលធ្វើឲ្យអ្នកចាប់អារម្មណ៍។ ពេលសរសេរលិខិតចំណាប់អារម្មណ៍ ព្យាយាមសរសេរវាឲ្យស្របទៅតាមការចង់បានរបស់ការផ្សព្វផ្សាយ នោះ។ ដើម្បីធ្វើបែបនេះ ត្រូវប្រើពាក្យគន្លឹះ និងភារកិច្ច រឺទំនួលខុសត្រូវដែលបានដាក់ផ្សព្វផ្សាយ ដោយសរសេរវាចូលទៅក្នុងលិខិតចំណាប់អារម្មណ៍។
- ត្រូវប្រើបា្រស់សារ រឺភាសារបស់និយោជកឲ្យបានខ្លះ: ចូលទៅកាន់វិបសៃថ៍របស់និយោជក រឺក៏មើលឯកសារដែលបោះពុម្ពហើយស្តីអំពីអង្គភាពនោះ។ ដកស្រង់យកពាក្យពិសេស និងឃ្លាពិសេស។ ប្រើពាក្យ និងឃ្លាទាំងនេះទៅឲ្យនិយោជិកវិញ។ និយោជិកដែលបានអានភាសាដែលឆ្លុះបញ្ចាំងរឿងបែបនេះ បា្រកដជាសន្និដ្ឋានថា បេក្ខភាពនេះដឹងពីមុខតំណែងច្បាស់ហើយ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment