អត្ថបទថ្មីៗ :

ប្រវត្តិនៃឈ្មោះខេត្តកំពង់ធំ

Wednesday, December 14, 2011

ដំរីជាន់ខ្លានិមិត្តរូបនៃខេត្តកំពង់ធំ
កំពង់ពស់ធំ ជា​​ឈ្មោះ​ដើម​កំណើត​​នៃ​ខេត្ត​កំពង់​ធំ​នា​ពេល​បច្ចុ​ប្បន្ន​នេះ​ដែល​​គេ​ហៅ​ថា កំពង់ធំ។​ ពីដើមរយៈ​ពេល​យូរ​ណាស់​មក​ នៅ​ឯ​កំពុង​នៃ​ស្ទឹង​សែន​  ដែល​ស្ថិត​នៅ​ក្បែរ​នឹង​បឹង​មួយ​ គឺ​មាន​​រូង​ថ្ម​មួយ​យ៉ាង​ធំ​ដែល​ក្នុង​នោះ​មាន​សត្វ​ពស់​មួយ​គូ​រស់​នៅ​ទី​នោះ​។ ប្រជា​​ជន​​ដែល​​រស់​​នៅ​​ក្បែរៗ​​តំបន់​នោះ បាន​ឃើញ​ពស់​ដ៏​ធំ​នេះ​ជា​ញឹក​ញយ​ នៅ​ពេល​មាន​ថ្ងៃ​សីល​ម្តងៗ​។ ​ពេល​វេលា​ក្រោយ​មក​ សត្វ​ពស់​នោះ​ក៏​បាន​បាត់​ខ្លួន​ ហើយ​​មនុស្ស​ម្នា​រស់​នៅតំបន់នោះ បាន​ហៅ​តំបន់​នោះ​ថា ​កំពង់​ពស់​ធំ។​ ពេល​ក្រោយ​មក​ ពាក្យ​គេ​និយាយ​កាត់​ខ្លីក្លាយ​ជា​ កំពង់​ធំ។​ អំឡុង​​ពេល​​មាន​​ពួក​អាណា​និគម​និយម​បារាំង​​ត្រួត​ត្រា​លើ​ប្រទេស​កម្ពុជា​មក​ ច្បាប់​បារាំង​ ហើយ​និង​ទឹក​ដី​ប្រទេស​កម្ពុជា​ ត្រូវ​បាន​បែង​ចែក​ជាព្រំ​​​ប្រទល់​ខេត្តនា​នា​ ហើយ​បាន​ដាក់​ឈ្មោះ​ខេត្ត​ ដែល​ប្រជា​ជន​រស់​នៅ​ក្បែរ​នោះ​ធ្លាប់​បាន​​ហៅ​ពីមុន​មក​។
កំពង់​ធំ​ជា​រាជ​ធានី​មួយ​ដែល​មាន​អំណាច​លើសគេ ​នៅ​ភាគ​អាស៊ី​អា​គេ្នយ៍​នៅ​សម័យ​ហ្វូ​ណន​។ កំពង់​ធំ​មាន​ប្រាសាទ​​សំបូរ​ព្រៃ​គុក​ ដែល​ជា​កន្លែង​ល្បី​ល្បាញ​នៅ​​​សម័យ​​ចេន​​ឡា​​៕

ប្រភពពី http://km.wikipedia.org


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.