ដំណាំក្រូចពោធិសាត់ I-សារៈប្រយោជន៍ៈ ក្រូចពោធិសាត់ជាដំណាំយកផ្លែមួយប្រភេទ ដែលប្រជាជន កម្ពុជានិយមចូលចិត្តបរិភោគផ្លែស្រស់។ ក្រូចពោធិសាត់សំបូរទៅ | |||
ដោយវិតាមីនសេ និងក្លុយស៊ីតប្រមាណ ៧-៨%និងប្រូតេអ៊ីនបន្តិចបន្តួចចំនួន៦០ មីលីកា្រម ក្នុងទឹក ១០០ក្រាម។ ចំណែកស្លឹកនិងសំបកដើមគេក៏អាចកែឆ្នៃធ្វើជាវត្ថុធាតុដើមសំរាប់ ឧស្សាហកម្មដូចជាធ្វើទឹកអប់សាប៊ូនិងស្រាជាដើម។ ផលសំខាន់មួយទៀតគឺសំរាប់ធ្វើជា ឳសថដូចជាវិតាមីនសេ។ II-តំបន់ដាំដុះ : ក្រូចជាប្រភេទរុក្ខជាតិម្យ៉ាង ដែលទាមទាអាកាសធាតុទឹកដីដែលសមស្រប គឺៈ ដី ស្រទាប់ទីមួយធូរ ជ្រៅ ច្រោះទឹកល្អជាដីមានជីជាតិគ្រប់គ្រាន់។ នៅប្រទេសកម្ពុជាដំនាំនេះច្រើនដុះនៅដីទួរតាមដងទន្លេនិងតាមខ្ពង់រាប ដូចជាខេត្ត បាត់ដំបងប៉ុណ្ណោះ និង តំបន់ផ្សេងទៀតច្រើនតែជាចំការតូចៗជាលក្ខណៈគ្រួសារប៉ុណ្ណោះ។ III-បច្ចេកទេសដាំដុះនិងការថែទាំៈ ក្រូចពោធិសាត់ជាដើមឈើហូបផ្លែម្យ៉ាងដែលមានអាយុវែងដូច្ចេះការដាំដុះ និងការ ថែទាំគឺទាមទារនូវលក្ខណៈពិសេសមួយចំនួនខុសពីដំណាំចំការធម្មតា។ ការរៀបចំដីនិងការ ជ្រើសរើសពូជជាការងារមួយ ចាំបាច់បំផុតដែលត្រូវអនុវត្តអោយបានល្អសំរាប់ដំណាំនេះ។ ១-ការជ្រើសរើសដី ដីដែលសមស្របទៅនឹងដំណាំនេះ គឺដីដែលមានជីជាតិច្រើនស្រទាប់ទីមួយជ្រៅដី មិនដក់ទឹក ឬ ជាំទឹក គឺដីទួលឬ ដីដែលស្ថិតតាមតំបន់ខ្ពស់រាប និងដីដែលមាន PH ពី៥ ឡើងទៅ។ ២-ការរៀបចំពូជ ជាទូទៅគេអាចដាំក្រូចតាមវិធី ៣យ៉ាងៈ -ការបណ្តុះដោយគ្រាប់ -ការបំបៅមែក -ការផ្សុំាភ្ជុលមែក នៃដើមមួយ និងកូនបណ្តុះដើមមួយទៀតការបន្សុំា ឬសាកកូន។ ក្នុងចំណោមវិធី៣យ៉ាងនេះមានវិធីមួយដែលល្អ ផ្តល់ផលខ្ពស់ជាងគេ គឺការដាំដោយ មែកផ្សុំា ។ ចំពោះប្រទេសកម្ពុជាយើងប្រជារាស្ត្រ និយមដាំដោយមែកបំបៅ។ ២.១-វិធីដើម្បីបណ្តុះគ្រាប់ វិធីនេះគឺជាវិធីងាយស្រួលបំផុតដោយរៀបចំកន្ទោងដែលមានដី លាយជីធម្មជាតិ ហើយដាក់គ្រាប់បណ្តុះតែម្តង។ ជាទូទៅគេមិនសុវអនុវត្តតាមវិធីនេះទេព្រោះវាមិនងាយ អោយផលយ៉ាងហោចណាស់ពី៤-៥ ឬ៦ឆ្នាំ ទើបឲ្យផល។ប៉ុន្តែវាមានអាយុកាវែងរហូត ពី៥០-៦០ឆ្នាំ។ ២.២-វិធីបំបៅមែក : វិធីនេះ ដែលប្រជារាស្រ្តនិយមអនុវត្តរហូតមកដល់សព្វថ្ងៃនេះក្នុងការដាំដុះជាលក្ខណៈ គ្រួសារ ចំការតូចៗ ។ បច្ចេកទេសនៃការរៀបចំពូជនេះ ងាយស្រួលក្នុងការអនុវត្តន៍និង ចំណាយទុនតិច។ ប៉ុន្តែវិធីនេះត្រូវចំណាយពេលវេលាច្រើន ហើយបរិមាណដើមដែល ទទួលបានតិច។ ការដាំកូនបំបៅគឺក្នុងរយៈពេលប្រមាណពី២ទៅ៣ឆ្នាំប៉ុណ្ណោះដើមក្រូច ចាប់ផ្តើមផ្តល់ផ្លែផ្កា ។ ប៉ុន្តែជាទូទៅដើមមានអាយុខ្លីឆាប់ងាប់។ វិធីក្នុងការអនុវត្តន៍ -ត្រូវជ្រើសរើសយកមែកណាដែលមានអាយុចំណាស់ល្មមានទំហំប្រមាណប៉ុនមេដៃ និងជាមែកដែលផ្តល់ផ្លែច្រើន និងគ្មានជម្ងឺបំផ្លាញ។ -នៅលើមែកដែលត្រូវបំបៅប្រវែងប្រមាណជា ១ម៉ែត្រពីចុងមែកត្រូវកាត់សំបកក មែកចោលដែលមាន ទំហំប្រមាណ១.៥ ស.ម ។ -ត្រូវយកដីលាយនឹងជីធម្មជាតិស្ងួតបន្តិចមកបិទជុំវិញកន្លែងដែកបានជៀរសំបក ចេញ បន្ទាប់មកយកស្រកីដូង ឬក្រណាត់ មករុំព័ទ្ធជុំវិញពីក្រៅឲ្យបានជិតល្អ។ -ជាការប្រសើរ ការងារនេះត្រូវអនុវត្តនៅរដូវផ្លៀងដែលអាចឲ្យដីបិទជុំវិញមែកនោះ សើមជាប់ជានិច្ច។ ក្នុងករណីដែលពុំសូវមានភ្លៀងគ្រប់គ្រាន់ត្រូវសំរក់ទឹកលើស្រកីដូងនោះ ដើម្បីឲ្យវានៅសើម។ -ប្រមាណពី ២ ទៅ ៣ ខែ កន្លែងដែលគេបានបិទដីនោះមានឬសដុះចាក់ចេញ។ ពេលដែលយើងឃើញមានរសដុះចាក់ច្រើនល្មមហើយយើងអាចកាត់យកមកផ្សាំនឹងកន្ទោង សិនមុនពេលយកទៅដាំក្នុងចំការ។ រយៈពេលប្រមាណជា១៥ថ្ងៃ បន្ទាប់មកយើងអាចពិនិត្យ មើលពន្លក បើពន្លកនៅស្រស់ធម្មតាទេ "នៅរស់" យើងអាចស្រាយថង់ប្លាស្ទីចេញបាន។ បន្ទាប់ពីពន្លកនេះដុះលូតលាស់បានល្អហើយយើងត្រូវកាត់ចុងនៃកូនដើមបណ្តុះចោលដើម្បី ទុកដោយដើមដង ដែលដុះចេញពីពន្លកបន្សាំនោះដុះលូតលាស់ជាធម្មតា។ -បន្ទាប់ពីដើម្បីដងថ្មីដែលដុះចេញមកនោះមានកំពស់ប្រមាណជា ១ម៉ែត្រពីដី យើង អនុវត្តន៍បែបនេះគឺដើម្ពិអ្ោយកូនក្រូចនោះចាប់ផ្តើមបែកមែកច្រើន។ ២.៣ វិធីសាស្រ្ត ផ្សាំដោយការបិទពន្លក និងការផ្សាំបែកៈក្នុងការផ្សាំនេះគឺយើងជ្រើសយកពូជណាដែលមានប្រព័ន្ធ ឬសរឹងមាំល្អសមស្របទៅនឹង លក្ខណៈដីចំការ និងពូជមួយទៀតដែលមានលក្ខណៈសម្បត្តិដើមដងល្អ ផ្តល់ទិន្នផលខ្ពស់ មកផ្សុំាចូលគ្នា។ វិធីនេះគេនិយមអនុវត្ត ពេលដែលគេត្រូវការកូនច្រើនសម្រាប់ដាំជាចំការ ធំៗ។ បច្ចេកទេសនេះ ទាមទារនុវថវិកា ច្រើនសម្រាប់អនុវត្តការងារ ប៉ុន្តែយើងអាចបណ្តុះ កូនក្រូចបានច្រើន ហើយប្រកបដោយគុណភាពល្អ ព្រមទាំងចំណាយពេលខ្លី។ ដើមក្រូច ដែលដាំតាមវិធីនេះ គឺអាចមានអាយុរហូតដល់១៥ទៅ ២០ ឆ្នាំទើបងាប់ដើម។ ម្យ៉ាងវិញ ទៀត អាយុដែលអាចបេះផ្លែបានគឺប្រមាណពី ៣ទៅ៤ ឆ្នាំប៉ុណ្ណោះ។ ក.ការផ្សុំាដោយបិទពន្លក វិធីក្នុងការអនុវត្តន៍ៈ ត្រូវជ្រើសរើសពូជណាដែលមានប្រព័ន្ធឬសរឹងមាំ ធន់ទ្រាំជម្ងឺ និងសត្វល្អិតក្នុងដីហើយជាប្រភេទក្រូចដែលមានដើមធំ។ ត្រូវយកពូជក្រូចនេះទៅបណ្តុះ នៅក្នុងថង់ផ្លាស្ទីក ដែលមានដាក់ជីលាយជាមួយជីធម្មជាតិដើម្បីទុកធ្វើផ្នែកផ្សុំាខាងក្រោម (Root stock) ។ -ត្រូវជ្រើសរើសពូជ ឬដើមក្រូចណាដែលមានដើមដងល្អ ផ្តល់ផលខ្ពស់ហើយធន់ នឹងជម្ងឺផ្សេងៗបន្ទាប់មកត្រូវជ្រើសរើសយកមែកដែលនៅខ្ចីល្មមដែលមានពន្លកល្អៗសម្រាប់ យកពន្លកមកបិទផ្សាំ។ -កូនក្រូចដែលបណ្តុះសម្រាប់ធ្វើផ្នែកគល់ ពេលដុះមានកម្ពស់ប្រមាណជា១ម៉ែត្រ ទំហំប្រមាណជាប៉ុនម្រាមដៃអាចចាប់ផ្តើមធ្វើការផ្សាំបាន។ -ត្រូវចៀរកូនក្រូចដែលបណ្តុះកម្ពស់ប្រមាណ ០.៥០ម៉ែត្រពីគល់ជារៀងអក្សរតេ ឬជារៀងអក្សរតេផ្កាប់។ វិធីម្យ៉ាងទៀតនោះគឺយើងចៀរដល់សាច់ក្នុងនូវទំហំល្មមប៉ុនពន្លក ដែលត្រូវដាក់បន្សាំ។ -កាត់យកពន្លកពីមែកធ្វើយ៉ាងណាកំអោយបាក់ ឬជៀរជិតពន្លកពេក -ដាក់ពន្លកដែលត្រូវបន្សាំចូលទៅក្នុងកន្លែងដែលបានកាត់នៃ កូនដើមដែលបណ្តុះ។ បន្ទាប់មក ត្រូវរុំស្បោងផ្លាស្ទិកដើម្បីឲ្យពន្លកនិងដីស៊ីសាច់គ្នាល្អ។ មិនត្រូវរុំស្បោងផ្លាស្ទិក អោយជិតទាំងអស់ទេគឺ យើងត្រូវទុកចន្លោះសម្រាប់ពន្លកដុះចេញមកខាងក្រៅ។ -បន្ទាប់ពីពន្លកផ្សុំាបានដុះ ត្រូវកាត់ដើមផ្នែកខាងចុងនៃដើមផ្នែកគល់ចោល។ រយៈពេលប្រមាណជា ១៥ថ្ងៃបន្ទាប់មកយើងអាចពិនិត្យមើលពន្លក បើពន្លកនៅស្រស់ ធម្មតាទេយើងអាចស្រាយស្បោងផ្លាស្ទីកចេញបាន។ បន្ទាប់ពីពន្លកនោះដុះលូតលាស់ បានល្អហើយយើងត្រូវកាត់ចុងពន្លក បន្សាំនោះសម្រាប់ពន្លកដុះចេញមកខាងក្រៅ។ -បន្ទាប់ពិដើមដងថ្មីដែលដុះចេញមកនោះមានកំពស់ប្រមាណជា១ ម៉ែត្រពីដី យើងត្រូវកាត់ចុងដុះចេញពីពន្លកម្តងដោយទុកកំពស់ប្រមាណពី៦០ទៅ៧០ស.មពីដី។ យើងអនុវត្តបែបនេះគឺដើម្បីឲ្យកូនក្រូច នោះចាប់ផ្តើមបែកមែកកច្រើន។ ២-ការផ្សាំដោយភ្ជុលមែកៈ -ដូចគ្នានឹងការផ្សាំដោយពន្លកដែរ គេអាចផ្សាំមែកដែលចេញពីពូជមានទិន្នផលខ្ពស់ មកផ្សាំជាមួយនៃគល់ដើមពូជផ្សេងៗទៀត ៣-ការដាំដុះ : -មុននឹងអនុវត្តន៍ការកាប់រណ្តៅត្រូវភ្ជួរដីចំការអោយបានស្អាត ដើម្បីកំចាត់ស្មៅហើយ ត្រូវធ្វើអោយដីផុសល្អ។ -ត្រូវបោះបង្គោលតូចៗសំរាប់សំគាល់កន្លែងដែលត្រូវកាប់រណ្តៅ តាមវិធីនេះយើង អាចតំរង់រណ្តៅដែលត្រុវកាប់បានត្រង់ល្អ។ -ជាការប្រសើររណ្តៅត្រូវកាប់រាងមូល ដែលមានវិជ្ឈមាត្រ ប្រមាណពី៦០ទៅ ៨០ ស.ម និងជំរៅប្រមាណពី៥០ទៅ៦០ស.ម។ -ចន្លោះពីរណ្តៅមួយទៅរណ្តៅមួយអាចប្រែប្រួលបានដោយយោងទៅតាមលក្ខណៈ ពូជ បច្ចេកទេសនៃការថែទាំនិងប្រភេទដី។ល។ ជាទូទៅចន្លោះឃ្លាតពីរណ្តៅមួយទៅ រណ្តៅមួយគឺ ម៉ែត្រ តែបើការ ប្រមុលផលត្រូវធ្វើឡើងដោយប្រើត្រាក់ទ័រចន្លោះខ្លាតពី ៨ទៅ១០ម៉ែត្រ។ កូនក្រូចដែលដាំត្រូវបែរចុងមែកៅខាងត្បូងហើយផ្អែកទៅនឹងបង្គោល រួចចងឲ្យរឹងមាំ ហើយពុំត្រូវឲ្យស្លឹកក្រូចផ្កាប់ចុះក្រោមឡើង។ -មុនពេលដាំត្រូវដាក់ជីទ្រាប់បាត ដោយប្រើជីធម្មជាតិស្ងួតលាយនឹងជីគីមីនូវបរិមាណ មូយសម ស្រប។ -ពេលដាក់ដាំត្រូវ មានការប្រុងប្រយ័ត្នដោយលើកទ្រថង់ ឬ កន្ទោងកូនក្រូចឲ្យបាន ត្រឹមត្រូវ ជៀសវាងការបោះបោក ឬលើកដើមយូរមុននឹងដាំត្រូវកាត់ឬបកថង់ចេញ។ ក្នុង ការកាត់ថង់ចេញត្រូវមានការប្រុងប្រយ័ត្នកុំឲ្យ បែកខ្ចាយដីដែលអាចបណ្តាលឲ្យប៉ះពាល់ ដល់ប្រព័ន្ធឬស។ -ពេលដាក់ដាំត្រូវលុបដីដោយទុកជំរៅពីមាត់រណ្តៅខាងលើប្រមាណពី១០ទៅ១៥ស.ម ដើម្បីជាការងាយស្រួលក្នុងការបញ្ចូលទឹក និងដាក់ជីបំប៉ន។ ប៉ុន្តែបើការដាំដុះចំពេលភ្លៀង ច្រើនយើងត្រូវលុបដីស្មើរមាត់រណ្តៅ ឬលើមាត់រណ្តៅបន្តិចដើម្បីជៀសវាងដើម្បីកុំអោយ ទឹកដក់ខ្លំាងពេក។ ៤-ការថែទាំៈ ៤.១-ការដាក់ជី:ដំណាំក្រូចពោធិសាត់ក៏ដូចជាដំណាំផ្សេងៗទៀតដែរគឺទាមទារការដាក់ជីជារៀងរាល់ឆ្នាំ ដើម្បីអោយដំនាំមានការលូតលាស់បានល្អនិងផ្តល់ផលខ្ពស់។ ការដាក់ជីគឺអាចប្រែប្រួល ដោយយោងទៅតាមកត្តាជាច្រើនដូចជា ដី អាកាសធាតុ អាយុកាលនៃការលូតលាស់ទំហំដី និងពូជក្រូចដែលដាំ។ បរិមាណជាតិគីមីដែលដាក់នៅពេលដាំ(ជីទ្រាប់បាត់)ជាមធ្យោមគឺជី ១៥-១៥-១៥ ពី៤០០ទៅ៦០០ គ,ក្រ ក្នុងមួយហិចតា។ បន្ទាប់ពីដំនាំលូតលាស់ បានធំ ហើយយើងត្រូវដាក់ជីបំប៉ន ដូចជាជីអ៊ុយរ៉េ ជារៀងរាលឆ្នាំក្នុងបរិមាណ ជាមធ្យោមអាសូត ៦០០ ក្រាម (អ៊ុយរ៉េ = ១.៣ គ.ក្រក្នុងមួយដើម) ដើម្បីជួយដល់ការលូតលាស់និងចេញ ផ្លែ។ ទីកន្លែងដាក់ជីគឺដាក់នៅចុងឬស ពោលគឺស្មើរនឹងចំងាយស្លឹកខាងលើ។ ៤.២-ការតាក់តែងមែកៈការងារនេះមានសារៈសំខាន់ណាស់សំរាប់ដំាណាំក្រូច ពោធិសាត់។ តាមរយៈការងារនេះយើងអាចទទួលបរិមាណផល កើនឡើងច្រើនបើប្រៀប- ធៀបទៅនឹងចំការ ឬដើមណាដែលមិនបានអនុវត្តន៍ការងាររបៀបនេះ។ យើងអាចទទួល បាននូវដើមក្រូចដែលបែកមែកសាខាល្អ ហើយដើមទំមូលមានការងារល្អ។ ការងារយើង ចាប់ផ្តើមអនុវត្តន៍ចាប់តាំងពីដើមនៅតូចក្នុងថ្នាលបណ្តុះ។ -នៅពេលដើមនៅតូច (បន្ទាប់ពិផ្សុំារយច) កំពស់ប្រមាណជា១ម៉ែត្រ គឺយើងត្រូវកាត់ចុង ចោល ទុកត្រឹមកំពស់ប្រហែលពី ៦០ ទៅ៨០ ស.ម ពីដី។ យើងធ្វើដូច្នេះគឺដើម្បីឲ្យដើម ចាប់ផ្តើមបេកមែកថ្មីពី៣ ទៅ ៥ថែមទៀត។ -ចំពោះដើមធំយើងអាចកាត់ចុងមែកចោលពី២ទៅ៣ឆ្នាំម្តង។ យើងអនុវត្តបែបនេះគឺដើម្បី ឲ្យដើមបន្តបែកមែកទៀត។ -យើងត្រូវកាត់មែកបំពង់ដែលលាស់ថ្មីនៅផ្នែកខាងក្នុងនៃដើមចោល។ ព្រោះស្លឹកនិងមែក ទាំងឡាយនោះមិនទទួលពន្លឺបានគ្រប់គ្រាន់ហើយវាមិនអាចបង្កើតផ្លាផ្លែបានដែរ។ -ការងារមយយទៀត គឺយើងត្រូវកាត់មែកដែលងាប់ៗចោលព្រោះមែកទាំងនោះអាច បណ្តាលឲ្យឆ្លងជម្ងឺផ្សេងៗ ឬជាជំរករបស់សត្វល្អិតចង្រៃមយយចំនូន។ ៤.៣-ការសំអាតស្មៅ ការងារនេះយើងត្រូវអនុវត្តចាប់តាំងពីពេលដែល ដើមក្រូចពោធិសាត់នៅតូចៗរហូតដល់ ដើមធំ។ ពេលដើមនៅតុចយើងត្រូវជំរះស្មៅប្រហែលជា ១ម៉ែត្រជុំវិញគល់និងដីដែលនៅ ចន្លោះជួរ។ យើងអាចភ្ជួរលប់ដោយនង្គ័លគោ ឬដោយត្រាក់ទ័រ។ វិធីម្យ៉ាងទៀតនៅពេល ដើម ធំល្មម(អាយុ ៥ឆ្នាំឡើងទៅ ) គឺគេអាចចិញ្ចឹមសត្វពពែឬចៀមក្នុងចំកាត់ដើម្បីឲ្យ សត្វទាំងនោះដើរស៊ីស្មៅក្នុងចំការ។ IV-ការប្រមូលផលៈចំពោះចំការក្រូចពោធិសាត់ដែលដាំដោយកូនផ្សុំាយើងអាចចាប់ផ្តើមប្រមូលផលនៅពេល ដែលដើមអាយុបានប្រមាណពី៣ ទៅ៤ឆ្នំាបន្ទាប់ពីពេលដាំ។ គេអាចកត់សំគាល់ផ្លែក្រូច ពោធិសាត់ទុំ នៅពេលសំបកផ្លែប្រែពណ៌បៃតងមកបៃតងភ្លឺរលោង ឬ លឿងទុំ ឬលឿង និងការកើនឡើងនូវជាតិផ្អែមព្រមពេលជាតិជូរមានការថយចុះ។ ក្នុងករណីយើងចង់រក្សា ទុកផ្លែក្រូចពោធិសាត់ជាមធ្យមគឺប្រហែលពី ២០ទៅ ៣០ តោនក្នុងមួយហិចតា ឬមាន ផ្លែពី៣៦០-៤០០ក្នុងមួយដើម។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment