អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
គុណប្រយោជន៍នៃលំហាត់ប្រាណ
Sunday, December 11, 2011
មានភស្ដុតាងកាន់តែច្រើនឡើងដែលថា ការធ្វើលំហាត់ប្រាណ ទាំងនៅខាងក្រៅ និងការប្រើប្រាស់ឧបករណ៍លំហាត់ប្រាណនានា គឺបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពរបស់អ្នក។ សម្រាប់ការហាត់ប្រាណនៅខាងក្រៅ អ្នកនឹងបានជួបជាមួយក្រុមមនុស្ស ទេសភាព ធម្មជាតិ សង្គម និងបរិយាកាស ដែលកត្តានេះនឹងជួយធ្វើអោយជីវិតរបស់អ្នកមានភាពស្រស់ថ្លា ជាពិសេសលំហាត់ប្រាណដោយការរួមផ្សំសកម្មភាពផ្សេងៗ ដូចជា ការដើរ រត់ ឬការជិះកង់ជាមួយធម្មជាតិនោះ វារឹតតែជួយអោយបង្កើននូវសុខុមាលភាព និងសុខភាពផ្លូវចិត្តថែមទៀត។ បើទោះបីជាមានការចំរើនផ្នែកសម្ភារៈ (ឧបករណ៍សម្រាប់ហាត់ប្រាណ) យ៉ាងណាក៏ដោយ ក៏អ្នកវិទ្យាសាស្ត្របរិស្ថានបានផ្តល់ជាគន្លឹះដល់អ្នកធ្វើលំហាត់ប្រាណទាំងអស់ គប្បីធ្វើលំហាត់ប្រាណអោយបានជាប្រចាំ និងហាត់ប្រាណជាមួយបរិយាកាសខាងក្រៅ។ ការធ្វើលំហាត់ប្រាណ វាផ្តល់នូវគុណប្រយោជន៍ដូចជាៈ កាត់បន្ថយជំងឺលើសឈាម ធ្វើអោយជាតិស្ករថយចុះ ការបញេ្ចញជាតិពុលតាមរន្ធញើស ជួយសម្រួលចង្វាក់បេះដូង ជួយព្យាបាលជំងឺឈឺក្បាលជង្គង់ ការសម្រកទំងន់ ....។ល។៕
0 comments:
Post a Comment