អត្ថបទថ្មីៗ :

កំប្លែង​ខ្លី ថ្ងៃ​នេះ​ពិត​ជា​ស៊យ​មែន

Tuesday, December 13, 2011

depress manមាន​បុរស​ម្នាក់​កំ​ពុង​អង្គុយ​នៅ​ក្នុង បារ​សំ​លឹង​កែវ​ស្រា​របស់​ខ្លួន។ គាត់​អង្គុយ​មើល​កែវ​ស្រា​របស់​គាត់​ជាង​កន្លះ​ម៉ោង​ទៅ​ហើយ នៅ​មិន​ទាន់​សំរេច​ចិត្ត​ថា​ផឹក​ ឬ​មិន​ផឹក​ទៀត។
បន្ទាប់​មក​មាន​បុរស​មាឌ​ធំ​ម្នាក់​ដើរ​មក​ជិត​គាត់ យក​កែវ​ស្រា​ពី​តុ​របស់​គាត់​ហើយ​ផឹក​អស់​រលីង គ្មាន​សល់​មួយ​តំណក់។
បុរស​កំសត់​ស្រែក​យំ​ដូច​កូន​ក្មេង។ បុរស​មាឌ​ធំ​ក៏​និយាយ​ទៅ​កាន់​គាត់៖ យើង​ធ្វើ​លេង​ទេ ចាំ​យើង​ទិញ​ស្រា​សង​ឯង​វិញ កុំ​យំ​ដូច​ក្មេង​មើល៏​ យើង​មិន​ចូល​ចិត្ត​ទេ។ បើ​ឯង​នៅ​តែ​យំ​ទៀត​តិច​យើង​យំ​តាម។
បុរស​កំ​សត់​តប​វិញ៖ ទេ! យើង​មិន​យំ​ព្រោះ​អា​រឿង​ហ្នឹង​ទេ។ ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​សយ​របស់​យើង។ ដំបូង​ខ្ញុំ​ដេក​លក់ ហើយ​ទៅ​ធ្វើ​ការ​យឺត​ម៉ោង ហើយ​ធ្វើ​ឲ្យ​មេ​របស់​ខ្ញុំ​ខឹង​ខ្លាំង​ពេក ក៏​បណ្តេញ​ខ្ញុំ​ចោល។ នៅ​ពេល​ដែល​ខ្ញុំ​ចេញ​ពី​កន្លែង​ធ្វើ​ការ​របស់​ខ្ញុំ ទ្បាន​របស់​ខ្ញុំ​ត្រូវ​ចោរ​លួច ហើយ​ប៉ូលីស​ថា គេ​​មិន​ដឹង​ជា​ធ្វើ​យ៉ាង​ម៉េច​ទេ។
បន្ទាប់​មក​ខ្ញុំ​ក៏​ជិះ​ម៉ូតូ​ឌុប​មក​ផ្ទះ ដល់​ពេល​ជិះ​បាន​បន្តិច ​ខ្ញុំ​ក៏​នឹង​ចាំ​ថា​ខ្ញុំ​បាន​ភ្លេច​កាបូប​លុយ​នៅ​ឯកន្លែង​ធ្វើ​ការ។ ពូ​ម៉ូតូ​ឌុប​ក៏​ជិះ​ទៅ​បាត់​ទៅ ហើយ​​ខ្ញុំ​ក៏​ដើរ​មក​ផ្ទះ នៅ​ពេល​ដើរ​មក​ដល់​ផ្ទះ​ខ្ញុំ​ក៏​បាន​ឃើញ​ប្រ​ពន្ធ​របស់​ខ្ញុំ​ដេក​ជាមួយ​អ្នក​ថែរ​សួន។
ដូច​នេះ​ខ្ញុំ​ក៏​ចេញ​ពី​ផ្ទះ​មក បារ​នេះ​តែ​ម្តង។ ហើយ​នៅ​ពេល​ដែល​ខ្ញុំ​ចង់​សំលាប់​ខ្លួន លោក​ក៏​មក​ដល់​ហើយ​ផឹក​ថ្នាំ​បំពុល​របស់​ខ្ញុំ​បាត់។
តើ​លោក​មាឌ​ធំឯង​គិត​ទៅ​មើល​ថា​ថ្ងៃ​នេះ​ខ្ញុំ​វា​ស៊យ​ប៉ុណ្ណា?


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.