អ្នកសំដែងសៀកម្នាក់ដើរចូលក្នុងបារមួយ ហើយបានឃើញមនុស្សជាច្រើនឈរជុំវិញតុមួយកំពុងមើលការសំដែងមួយ។
នៅលើតុដែលមានមនុស្សឈរជុំវិញនោះ គេបានដាក់ ឆ្នាំងមួយ ហើយនៅលើឆ្នាំងនោះមានទាមួយកំពុងតែរាំ។
ដោយសារតែភាពអស្ចារ្យរបស់សត្វទា អ្នកលេងសៀកនោះក៏សុំទិញសត្វទានោះ។ បន្ទាប់ពីតថ្លៃគ្នារួចហើយ ម្ចាស់សត្វទាក៏សំរេចលក់ទា និងឆ្នាំងនោះឲ្យទៅអ្នកសំដែងសៀក ក្នុងតំលៃ ១០ ០០០ ដុល្លារ។
បីថ្ងៃក្រោយមកអ្នកសំដែងសៀកត្រលប់មកវិញ រួមទាំងកំហឹងទៀតផង គាត់បានដើរចូលទៅក្នុងបារទាំងទឹកមុខដ៏កាចសាហាវ ព្រោះថាខឹងនឹងអ្នកដែលបានលក់សត្វទានោះ។
នៅពេលជួបម្ចាស់ទា គាត់ក៏និយាយ៖ ទារបស់ឯងឆ្កួតៗ វាគ្មានចេះរាំស្អីទេ យើងខំដាក់វានៅលើឆ្នាំង នៅមុខអ្នកទស្សនា រាប់ពាន់អ្នក តែគ្មានឃើញវារាំសូម្បីតែបន្តិច។
ម្ចាស់ដែលលក់ទានោះ ក៏សើចហើយនិយាយថា៖ ឯងមានដុតភ្លើងពីក្រោមឆ្នាំង ឬអត់?
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment