ក្រុមអ្នកស្រាវជ្រាវនៅសហរដ្ឋអាមេរិកបានរកឃើញសារធាតុគីមីម្យ៉ាងដែលនាំឲ្យរោមសត្វកណ្ដុរដុះរោមឡើងវិញដោយសារតែបានរារាំងអ័រម៉ូនពាក់ព័ន្ធនឹងជំងឺស្ត្រេស។ ការរកឃើញនេះ មានសក្ដានុពលសម្រាប់ការព្យាបាលជំងឺទំពែករបស់មនុស្ស។
នាសាកលវិទ្យាល័យកាលីហ្វនៀ រដ្ឋLos Angeles អ្នកស្រាវជ្រាវបានកំពុងសិក្សាពី មុខងារពោះវៀនក្នុងសត្វកណ្ដុរដែលបាន... ជ្រុះរោម ដោយសារតែមានការកើនឡើងនូវកត្តាបញ្ចេញពីស្រោមខួរក្បាល និងឆ្អឹងខ្នង (CRF) ដែលជាកន្លែងមួយត្រូវគេមើលឃើញថា មានតួនាទីសំខាន់ក្នុងការគ្រប់គ្រងជំងឺស្ត្រេស។នៅពេលដែលគេចាក់បញ្ចូល Astressin B ក្នុងមួយថ្ងៃម្ដងអស់រយៈពេលប្រាំថ្ងៃ កណ្ដុរនោះ បានដុះរោមឡើងវិញ ហើយវាមានឥទ្ធិពលល្អក្នុងរយៈពេលបួនខែ។
សហអ្នកនិពន្ធលោក Million Mulugeta នៅសាលាវេជ្ជសាស្ត្រ David Geffen SchoolនៅUCLA បាននិយាយថា វាជាអ្វីដែលគិតមិនដល់ទាល់តែសោះ។ យើងមិនបានស្រាវជ្រាវពីរោម ឬសក់នោះទេ ហើយយើងក៏មិនបានកំណត់ការសិក្សាពីការរីកលូតលាស់របស់វាដែរ។ ការរកឃើញរបស់យើងបង្ហាញថា ការព្យាបាលរយៈពេលខ្លីជាមួយនឹងសារធាតុនេះធ្វើឲ្យរោមដុះឡើងវិញរយៈពេលវែងហួសពីការស្មានក្នុងសត្វកណ្ដុរដែលមានជំងឺស្ត្រេសរ៉ាំរ៉ៃ។
អ្នកស្រាវជ្រាវបានស្នើថា ការរារាំងសរសៃប្រសាទទទួល CRFជាបណ្ដោះអាសន្ន អាចជាការរកឃើញការព្យាបាលថ្មីសម្រាប់ជំងឺទំពែក និងប្រហែលជាមានសក្ដានុពលសម្រាប់ព្យាបាលជំងឺទំពែករបស់បុរស និងការជ្រុះសក់ដោយសារតែការព្យាបាលបែបគីមីសាស្ត្រ។
ជាមួយគ្នានេះដែរ សហអ្នកនិពន្ធអ្នកស្រី Yvette Tache ដែលជាសាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ UCLA បាននិយាយថា វាអាចចំណាយពេលប្រហែលប្រាំឆ្នាំទៀតសម្រាប់ការសាកល្បងលើមនុស្ស។ ការសិក្សានេះអាចមានសារប្រយោជន៍ជាច្រើនសម្រាប់ជំងឺទាំងឡាយដែលពាក់ព័ន្ធនឹងស្ត្រេស ចំពោះការលេចឡើង ឬធ្វើឲ្យធ្ងន់ធ្ងរនៃរោគសញ្ញា។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment