អត្ថបទថ្មីៗ :

របៀប​ថែរក្សា​បបូរមមាត់ស្ងួត​ការពារ​ស្នាម​ប្រេះ

Wednesday, December 7, 2011

រូបភាពពីហ្គូហ្គល
អ្នក​ដែល​មាន​បញ្ហា​បបូរ​មាត់​ស្ងួត​ស្នាម​ប្រេះ​មិន​របក​ស្បែក​ មាត់​អ្នក​នោះ​ពិត​ជា​មាន​បញ្ហា​ខាង​សុខភាព​មិន​ខាង។​ខាង​ក្រោម ​នេះ​ជា​វិធី សាស្រ្ត​មួយ​ចំនួន​សំរាប់​ធ្វើ​ការ​ការពារ​៖
  • ត្រូវ​ពិសា​ទឹក​ឲ្យ​បាន​ច្រើន​ :​ ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​អ្នក​ត្រូវ​ ពិសា​ទឹក​ឲ្យ​បាន​ពី៦​ទៅ​៨កែវ​ ដើម្បី​ការពារ​ការ​កើត​អាការ​ក្តៅ​ក្នុង​ប្រសិន​បើ​អ្នក​ក្តៅ​ក្នុង​ នឹង​ធ្វើ​ឲ្យ​មាត់​ស្ងួត​ឬ​ប្រេះ​របក ​ស្បែក​ចេញ​យ៉ាង​ងាយ ​។
  • ហាម​ប្រើ​អណ្តាត​លិទ្ធ​បបូរ​មាត់​ :​ ការ​យក​អណ្តាត​ទៅ​លិទ្ធ​បបូរ​មាត់​កាន់​តែ​ធ្វើ​ឲ្យ​បបូរ​ មាត់​ស្ងួត​ និង​ ធ្វើ​ឲ្យ​មាន​ស្នាម​ប្រេះ​ច្រើន​ ។
  • មុន​ពេល​ចូល​គេង​គួរ​លាប​ក្រែម​ប្រេង​ជា​ប្រចាំ​ :​ ក្រែម​លាប​បបូរ​មាត់​មាន​ជាតិ​ប្រេង​ជួយ ​បង្កើន​នូវ​សំណើម​ និង​ ការពារ​ស្បែក​លើ​បបូរ​មាត់​កុំ​ឲ្យ​ប្រេះបែក ​។ ​ដូច​នេះ​ការ​លាបក្រែម​ លើប​បូរមាត់​ គឺជា​សកម្មភា​ព​ដ៏​ល្អ​មួយ​ដែល​មនុស្ស​ទូទៅ​គួរ​តែ​អនុវត្ត​តាម​ ជា​ពិសេស​ចំពោះ​ ស្រ្តី​ដែល​ចង់​ធ្វើ​ការ​ថែ​សម្ផស្ស​បបូរ​មាត់​ឲ្យ​ល្អ​ជា​ប្រចាំ ​។
  • ​ហាម​កេះ​ក្រម៉រ​ស្បែក​លើ​បបូរ​មាត់។
  • ប្រសិន​បើ​បបូរ​មាត់​អ្នក​មាន​ដំបៅ​លោក​អ្នក​មិន​គួរ​យក​ដៃ​ទៅ​កេះ​យក​ក្រម​ រ​នៅ​លើ​ស្នាម​ ដំបៅ​នោះ​ជា​ដាច់​ខាត​ ពី​ព្រោ​ះបើដៃ​របស់​អ្នក​មិនស្អាត​នឹង​ធ្វ​ើឲ្យដំបៅ​ក្លាយ​មិន​ខាន​ ។
  • ​ក្នុង​ពេល​មាន​បញ្ហា​មាត់​ប្រេះ​បែក ​: ក្រោយ​ពី​ដុស​ធ្មេញ​រួច ​ក្នុង​ខណៈ​ពេល​បបូរ​មាត់​អ្នក ​នៅ​មាន​សំណើម​ ត្រូវ​ប្រើ​ច្រាស​ដុស​ធ្មេញ​ដុស​សើរៗ​នៅ​បបូរ​មាត់​ខាង​លើ​ និង​ខាង​ក្រោម​ ដើម្បី​ឲ្យ​ក្រម​រជ្រុះ​ចេញ ​រួច​ហើយ​ប្រើ​ក្រែម​ប្រេង​លាប​ការពារ​កុំឲ្យ​បបូរ​មាត់​ស្ងួត​៕
  • ប្រភពពី Kqube.com


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.