Qnexa
យោងតាមវិបសៃថ៍ Yahoo ផ្សាយឲ្យដឹងថា រដ្ឋបាលចំណីអាហារ និងផ្នែកឱសថរបស់សហរដ្ឋអាមេរិកបានច្រានចោលនូវថ្នាំឈ្មោះ Qnexa ដែលថ្នាំគ្រាប់មួយប្រភេទសម្រាប់លេបបញ្ចុះទម្ងន់។ ភ្នាក់ងារមួយនេះក៏ចង់ឲ្យមានការសិក្សាលទ្ធផលបន្ថែម រួមទាំងព័ត៌មាននៅលើវិធីព្យាបាលដែលមានភ្ផាប់មកជាមួយសំបកថ្នាំ។ ថ្នាំនេះត្រូវគេដឹងថា ផលិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាដោយក្រុមហ៊ុន Vivus Inc។ បើតាមការផ្សាយដាច់ដោយឡែកមួយពីបណ្តាញផ្សព្វផ្សាយ AP បានដកស្រង់នូវសម្តីរបស់អ្នកជំនាញដោយលើកឡើងថា កាលណាអ្នកធាត់លើសទម្ងន់ អាចទទួលទានថ្នាំ Qnexa នឹងបញ្ចុះទម្ងន់បានចិត្តប្រាថ្នា។ ទាក់ទិននឹងការច្រានចោលពីរដ្ឋបាលចំណីអាហារ និងផ្នែកឱសថរបស់សហរដ្ឋអាមេរិក ក្រុមហ៊ុនមានផែនការឆ្លើយតបក្នុងរយៈពេល ៦ សប្តាហ៍។
គួរបញ្ជាក់ថា កាលពីខែ កក្កដា ឆ្នាំ ២០១០ នេះ អ្នកជំនាញមកពីរដ្ឋបាលចំណីអាហារ និងផ្នែកឱសថរបស់សហរដ្ឋអាមេរិកបានផ្តល់អនុសាសន៍ដល់ភ្នាក់ងារមួយនេះកុំឲ្យឯកភាពទៅលើការចេញលក់នៅលើទីផ្សារថ្នាំ Qnexa ពីព្រោះតែវាបានបង្កនូវគ្រោះថ្នាក់ ជាពិសេសសដំណើរបេះដូងលោតញាប់ខុសពីប្រក្រតី ប៉ះពាល់ដល់ការផ្តល់កំណើត (ឆ្លងកំណើត) និងការស្លាប់មុនអាយុ៕
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕
|
0 comments:
Post a Comment