អត្ថបទថ្មីៗ :

វិធី៥យ៉ាងជួយអ្នកនៅពេលមិនសប្បាយចិត្ត

Sunday, December 11, 2011

stress
ការ​​មិន​សប្បាយ​ចិត្ត​ ជា​អ្វី​ដែល​មនុស្ស​គ្រប់​រូប​មិន​អាច​ជៀសវាង​បាន​។​​ កត្តា​នេះ​​អាច​​នាំ​​ទៅ​ដល់​ការ​កើត​ជំងឺ​ស្ត្រេស​ ឬ​តប់​ប្រមល់​ក្នុង​ចិត្ត​ដែល​អាច​ឈាន​ទៅ​រក​ការ​គិត​មិន​ល្អ​ និង​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេង​ៗ។​ ជា​ពិសេស​ នៅ​ពេល​ដែល​អ្នក​ត្រូវ​ធ្វើ​ការងារ​ចាំ​បាច់​ភ្លាម​ៗ អ្នក​មិន​អាច​ប្រមូល​អារម្មណ៍​លើ​ការ​ងារ​នោះ​ទេ។ ខាង​ក្រោម​នេះ ​ជា​វិធី​មួយ​ចំនួន​ដែល​អាច​ជួយ​អ្នក​ជម្នះ​ការ​មិន​សប្បាយ​ចិត្ត​ទាំង​ឡាយ៖
១. ធ្វើ​លំហាត់​ប្រាណ​ស្រាល​ៗ។​ ការ​ធ្វើ​លំហាត់​ប្រាណ​ស្រាល​ៗ​ដូចជា លំហាត់​ប្រាណ​បែប​យូហ្គា ការ​ម៉ាស្សា ការ​តាំង​សមាធិ ឬ​ក៏​ការ​​រត់ ការ​ជិះ​កង់ និង​ការ​ធ្វើ​កាយ​សម្ព័ន្ធ​អាច​ជួយ​ឲ្យ​ចង្វាក់​បេះ​ដូង​ដើរ​ស្រួល​ និង​បន្ថយ​ការ​ឈឺចាប់។ 
២. មិន​ត្រូវ​ខឹង​ឆេវ​ឆាវ​នោះ​ឡើយ។​ ព្យាយាម​រំលត់​កំហឹង​ហើយ​ងាក​ទៅ​រក​ការ​ធ្វើ​ការងារ​សង្គម​ ឬ​មនុស្សធម៌​ដូច​ជា​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​តាម​អង្គការ​មិន​រក​ប្រាក់​ចំណូល ជួយ​សង្គ្រោះ​អ្នក​ជិតខាង​​ដែល​ជួប​ទុក្ខ​លំបាក​ ឬ​ឧបត្ថម្ភ​ជា​ថ្នាំ​សង្កូវ​​ដល់​ទាហាន​នៅ​សមរភូមិ​ជាដើម។​ ធ្វើ​ដូច្នេះ​អ្នក​អាច​មាន​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ជា​ច្រើន​និង​ធ្វើ​ឲ្យអ្នក​ភ្លេច​នូវ​ទុក្ខ​កង្វល់​របស់​អ្នក​។

៣. ធ្វើ​ខ្លួន​ឲ្យ​រីករាយ។ បើ​អ្នក​អាច​ឆ្លៀត​ពេល​ពី​ការងារ​របស់​អ្នក​ អ្នក​អាច​យក​ពេល​នោះ​ទៅ​ដេក​ងូត​ទឹក​ឲ្យ​បាន​យូរ​បន្តិច ឬ​ជិះ​ម៉ូតូ​កម្សាន្ត​ ឬ​ដើរ​មើល​ទំនិញ​ក្នុង​ហាង​ទំនើប និង​មួយ​ទៀត​នោះ​គឺ​អ្នក​អាច​បញ្ចេញ​កំហឹង​របស់​អ្នក​តាម​ការ​ទាត់​បាល់​ឬ​ស្រែក​ខ្លាំង​ៗ។

៤. និយាយ​ប្រាប់​មិត្ត​ភក្តិ​ ឬ លេង Internet ដើម្បីនិយាយជាមួយមិត្តភ័ក្រ្កពី​បញ្ហា​របស់​អ្នក​ ដើម្បី​រក​ដំណោះស្រាយ​បញ្ហា។ ​ ត្រូវ​ចាំ​ថា​នៅ​ពេល​អ្នក​និយាយ​ប្រាប់​មិត្ត​ភក្តិ​ ឬបាន share ពី​បញ្ហា​របស់​អ្នកលើប្រព័ន្ធសង្គមដូចជា Facebook ​ ហាក់​បី​ដូច​ជា​បញ្ចេញ​ទុក្ខ​វិបត្តិ​របស់​ខ្លួន​​ដូច្នោះ​ដែរ។​ ការ​ស្ដាប់​យោបល់​ល្អ​​ៗពី​មិត្ត​ភក្តិ​របស់​អ្នកនិង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ លើស​ពី​នេះ​ការ​សម្រាក​បាន​គ្រប់គ្រាន់​នឹង​ធ្វើ​ឲ្យ​ខួរ​ក្បាល​ដំណើរ​ការ​បាន​ល្អ​ប្រសើរ​ឡើង​វិញ។

៥. សើច​ឲ្យបាន​ច្រើន។​ អ្នក​អាច​ទៅ​មើល​រឿង​កំប្លែង​តាម​រោង​កុន​នានា​​ អាន​​សៀវ​ភៅ​សំណើច​ ឬ​ក៏​អាច​មើល​កម្មវិធី​ទូរទស្សន៍​ដែល​អ្នក​ចូល​ចិត្ត​ឲ្យ​បាន​ច្រើន​ដង ដែល​សកម្មភាព​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ធូរ​ស្បើយ និង​នាំ​មក​នូវ​ស្នាម​ញញឹម ​និង​សុភមង្គល​។

ចង់​ដឹង​ពី​ប្រសិទ្ធភាព​នៃ​​វិធីសាស្ត្រ​ដែល​បាន​រៀបរាប់​ខាង​លើ ប្រិយ​មិត្ត​អាច​សាក​ល្បង​វិធី​មួយ​ក្នុង​ចំណោម ​វិធី​ទាំង​៥​ មើល​មើល៍! 

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.