ដូចដែលលោកអ្នកធ្លាប់បានឃើញក្នុងខ្មែរសារិកាកន្លងមកហើយថា ការទទួលទានស្រាក្រហមមួយកែវជារៀងរាល់ថ្ងៃ អាចមានផលល្អចំពោះបេះដូង ប៉ុន្ដែពេលនេះ ក្រុមអ្នកវិទ្យាសាស្រ្ដបានរកឃើញបន្ថែមទៀតថា ស្រាបៀក៏ល្អចំពោះបេះដូងដែរ។
ក្រុមអ្នកស្រាវជ្រាវដែលមកពីអ៊ីតាលីនេះ បានធ្វើការបូកបញ្ចូលគ្នានូវការសិក្សាមុនៗជាច្រើន ដើម្បីចេញជាលទ្ធផលនេះ ដែលជារួមមានមនុស្សជាង ២០០០នាក់។
លទ្ធផលនៃការស្រាវជ្រាវនេះ បានបង្ហាញថា ស្រាបៀពីរកែវក្នុងមួយថ្ងៃសម្រាប់បុរស និងមួយកែវសម្រាប់ស្រ្ដី (ស្រាបៀដែលមានកម្រិតជាតិអាល់កុលខ្លាំង) អាចកាត់បន្ថយហានីភ័យនៃការវិវត្តទៅរកជំងឺបេះដូងបានមួយភាគបី បើប្រៀបធៀបជាមួយអ្នកដែលមិនផឹកសោះ។ លទ្ធផលនេះ គឺស្រដៀងទៅនឹងការផឹកស្រាក្រហមដែរ។
លោកវេជ្ជបណ្ឌិត Simona Costanza ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ បាននិយាយថា ក្រុមរបស់គាត់បានរកឃើញថា ស្រាបៀក៏មានប្រយោជន៍ចំពោះបេះដូងដូចស្រាក្រហមដែរ។
ទោះបីជាយ៉ាងនេះក្ដី ក្រុមអ្នកស្រាវជ្រាវនេះក៏បានព្រមានដែរថា ការផឹកគឺត្រូវផឹកត្រឹមកម្រិតល្មម មិនឲ្យលើសពីអ្វីដែលច្បាប់កំណត់ ដែលអាចបង្កជាផលប៉ះពាល់ចំពោះសុខភាពវិញ ក៏ដូចជាអាចបង្កគ្រោះថ្នាក់ផ្សេងៗ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment