អត្ថបទថ្មីៗ :

របៀបផ្សំចំណីមាន់ដោយខ្លួនឯង

Wednesday, December 14, 2011


សត្វមាន់ (រូបថត ហ្គូហ្គល)
ជា​ទម្លាប់​របស់​ប្រ​ជា​ជន​ខ្មែរ​​​ ការ​ចិញ្ចឹម​មាន់​ភាគ​ច្រើន​ គឺលែង​សត្វ​មាន់​អោយ​វា​ដើរ​ស្វែង​​ស៊ី​ចំណី​ស្រេច​តែ​ចិត្ត ព្រោះ​​មាន​អ្នក​ចិញ្ចឹម​ខ្លះ​យល់​ថា​អាច​កាត់​បន្ថយ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ រី​ឯ​អ្នក​ខ្លះ​ទៀត​យល់​ថា​ ការ​ព្រ​លែង​សត្វ​មាន់​អោយ​ដើរ​ពាស​វាស​ពាស​កាល​បែប​នេះ​ នឹង​ធ្វើ​អោយ​សត្វ​មាន់​ឆាប់​ធំ​​ធាត់។ ប៉ុន្តែ​បើតាម​អ្នក​បច្ចេក​ទេស​កសិកម្ម​វិញ​ បាន​អោយ​ដឹង​ថា​ ការ​លែង​មាន់​អោយ​ដើរ​ស៊ី​ចំណី​​ វា​មិន​បាន​ផ្តល់​អោយ​មាន់​ឆាប់​ធំ​ធាត់​ទេ​ ផ្ទុយ​ទៅ​វិញ​វា​អាច​អោយ​អ្នក​ជួប​បញ្ហា​មួយ​ចំនួន​ដូចជាៈ​ បាត់​មាន់​ ត្រូវ​ឡាន​កិន ឬម៉ូតូ​កិន​​ពេល​មាន់​ដើរ​រកចំណី​នៅ​តាម​ដង​ផ្លូវ​ជា​ដើម។
ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​ចិញ្ចឹម​មាន់​ទាំង​អស់​ អ្នក​បច្ចេក​ទេស​កសិកម្ម​គេ​បាន​​ស្រាវ​ជ្រាវ​រក​ឃើញ​នូវ​វិធី​សាស្រ្ត​ផ្សំ​ចំណី​មាន់​​ដោយ​ប្រើ​នូវ​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក​​​ ហើយ​គេ​ជឿ​ជាក់​ថា​ កាល​ណា​សត្វ​មាន់​បាន​ស៊ី​ចំណី​ដែល​គេ​ផ្សំ​នេះ​​​ជាប់​ជាប្រចាំ​ នោះ​សត្វ​មាន់​ដែល​អ្នក​ចិញ្ចឹម​នឹង​ឆាប់​ធំធាត់​ ឆាប់​ក្រាប​ពង និង​កើត​កូន​ទៀត​ផង។ របៀប​ផ្សំ​រួម​មាន៖​ ​ស្រូវ​ចំនួន​ 60​ គីឡូ​ក្រាម​ សណែ្តក​សៀង​ 20​ គី​ឡូ​ក្រាម​ ស្លឹក​ដំឡូង​ 15 ​គីឡូ​ក្រាម​ ឆ្អឹង​សត្វ​​ 5​ គីឡូ​ក្រាម​ ព្រី​ម៊ិច​ 3 ​ភាគ​រយ​ និង​អំបិល​ 3​ ភាគ​រយ​ ស្លឹក​ដំឡូង​ត្រូវ​ហាន់​តូច​ៗ​ហាល​ថៃ្ង​ក្រោម​កំដៅ​ថៃ្ង​ល្មម​មិន​ក្តៅ​ពេក​ សណែ្តក​​សៀង​ត្រូវ​លីង​អោយ​ស្ងួត​ ឆ្អឹង​សត្វ​ត្រូវ​ដុត​អោយ​​ស្រួយ​ ទើប​បុក​ក្នុង​ត្បាល់​ធំ​លាយ​បញ្ចូល​គ្នា​ ជា​មួយ​ព្រី​ម៊ិច​ និង​អំបិល​ បន្ទាប់​មក​ច្រក​ទុក​នៅ​កនែ្លង​ស្ងួត​​ ដាក់​អោយ​មាន់​ស៊ី​ជា​ប្រចាំ​៕


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.