2-អាគារ Haghia Sophia ស្ថិតនៅទីក្រុងIstanbul ប្រទេសទួរគី អាគារនេះមានប្រវែង 82 ម៉ែត្រ ទទឹង 73 ម៉ែត្រ កំពស់ 55 ម៉ែត្រ អាគារនេះគឺជាកនែ្លងវិហារអ៊ីស្លាមចាប់តាំងពីថៃ្ងទី 29 ខែ ឧសភា ឆ្នាំ 1453 រហូតដល់ឆ្នាំ 1934 អាគារ Haghia Sophia បានបើកសម្ភោធន៍ជាផ្លូវការ "សារៈមន្ទីរ" នៅថៃ្ងទី 1 ខែ កុម្ភៈ ឆ្នាំ 1935។
3-អាគារ Flatiron Building ស្ថិតនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ អាគារនេះចាប់ផ្តើមកសាងនៅក្នុងឆ្នាំ 1902 មានកំពស់ 87 ម៉ែត្រ ប្រហែលជា 285 ហី្វត និងមាន 22 ជាន់ ហើយក្លាយជាអាគារមួយក្នុង ចំណោមអាគារដទៃទៀតនៅក្នុងសហរដ្ឋអាមេរិកសម្រាប់ប្រើប្រាស់ជាកនែ្លងបំរើការងារ។
4-អាគារ The Radcliffe Camera ទីក្រុងOxford ប្រទេស England អាគារនេះជាប្រភេទបណ្ណាល័យសម្រាប់ បណ្ឌិតសភា និងជាកម្មសិទ្ធិរបស់សាកលវិទ្យាល័យ Oxford ចាប់ផ្តើមកសាងនៅថៃ្ងទី 17 ខែ ឧសភា ឆ្នាំ 1737 និងបញ្ចប់នៅឆ្នាំ 1748 មានទាំងអស់ 2ជាន់ ជាមួយនឹងក្បូរក្បាច់រចនាមើលទៅគួរអោយជាទីគយគន់នៃអាគារដ៏ស្រស់ស្អាតនេះ គឺតុបតែងដោយក្រុមហ៊ុនល្បីឈ្មោះ James Gibbs។
5-ដោយឡែកអាគារដែលមានឈ្មោះថាPalace of Westminster ឬគេស្គាល់ថាHouse of Parliamentមានន័យថា វិមានខាងលិចបំផុត គឺជាកនែ្លងសម្រាប់ប្រជុំសភានៅក្នុងប្រទេសអង់គេ្លស កសាងឡើងស្ថិតនៅទិសឧត្តរចំកណ្តាល ទីក្រុងឡុង។
6-អាគារដែលស្ថិតនៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលីនេះ មានឈ្មោះថា The Sydney Opera House។ អាគារនេះ បានចាប់ផ្តើមកសាងនៅចុងឆ្នាំ 1940 និងបញ្ចប់នៅឆ្នាំ 1973 មានសាលប្រជុំដ៏ធំមួយដែលមានកៅអីសម្រាប់ ទទួលអ្នកចូលរួមប្រមាណ 3000 កៅអី ព្រមទាំងមានសាលប្រជុំខ្នាតតូចដែលអាចផ្ទុកអ្នកចូលរួមសរុប 1200 នាក់ផងដែរ។ អាគារដ៏ល្បីឈ្មោះមួយនេះ ក៏ត្រូវបានអង្គការ UNESCO ចុះបញ្ជីក្នុងបិតិកភណ្ឌពិភពលោកនៅថៃ្ងទី 28 មិថុនា ឆ្នាំ 2007។
7-អាគារដែលមានឈ្មោះថា Basilica San Marcoស្ថិតនៅទីក្រុង Venice ប្រទេស អ៊ីតាលី កសាងឡើងនៅថៃ្ងទី 8 ខែ តុលា ឆ្នាំ 1094។
8-អាគារ The Sagrada Familia មានទីតាំងសិ្ថតនៅទីក្រុង Barcelona។ ការកសាងនេះក្រោមការគូសប្លង់ដោយលោក Antoni Gaudi កំឡុងឆ្នាំ 1852 - 1926។
9-សារៈមន្ទីរ Guggenheim Museum Bilbao ស្ថិតនៅទីក្រុង Bilbao ប្រទេសអេស្ប៉ាញ សារៈមន្ទីរនេះបើកសម្ភោធន៍នៅថៃ្ងទី 18 ខែ តុលា ឆ្នាំ 1997 យោងតាមតួរលេខដែលគេបង្ហាញនៅក្នុងកំណត់ត្រាមួយបង្ហាញថា មានមនុស្សចំនួន 1,002,963 នាក់ (2007) និង 951,369 នាក់ (2008) ដែលបានចូលរួមទស្សនាសារៈមន្ទីរដ៏អស្ចារ្យនេះ។
10-អាគារទី 10 នេះមានឈ្មោះថា Burj Al Arab ឬហៅថា Arab Sail អាគារនេះគឺជាសណ្ឋាគារទំនើប និងមានទីតាំងស្ថិតនៅទីក្រុង Dubai ប្រទេស Arab Emirates វាមានកំពស់រហូតទៅដល់ 321 ម៉ែត្រ និងមាន 60 ជាន់ សង់នៅលើផៃ្ទដីសរុប 111.500 ម៉ែត្រការេ ព្រមទាំងមានជណ្តើរយន្តចំនួន 18។ អាគារសណ្ឋាគារទំនើបមួយនេះគឺបន្ទប់ចំនួន 202
បន្ទប់ សាងសង់នៅឆ្នាំ 1994 បញ្ចប់នៅឆ្នាំ 2000៕
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment