អត្ថបទថ្មីៗ :

Computer និង internet ល្អ​ ឬ​អាក្រក់​សំរាប់​ការ​ចង​ចាំ​របស់​យើង?

Sunday, December 18, 2011

Internet មិន​ល្អ​ប៉ុន្មាន​ទេ​សំរាប់​ការ​ចង​ចាំ​របស់អ្នក
បើ​គិត​មួយ​ភ្លែត យើង​ថា​វា​ល្អ​ណាស់​សំរាប់​ការ​ចង់ចាំ​របស់​យើង តែ​បើ​គិត​យូរៗ​ទៅ វា​ដូ​ច​ជា​មិន​សូវ​ល្អ​សំរាប់​ការ​ចង​ចាំ​របស់​យើង​សោះ។ ហេតុ​អ្វី​បាន​ជា​ថា​ដូច​នេះ​? ​
ឧ​ទាហរណ៍​ឲ្យ​ងាយ​យល់ ​នៅ​លើ internet ក្តី ឬ​ក៏​ computer ក្តី ភាគ​ច្រើន​សុទ្ធ​តែ​មាន​ របា​មួយ​សំរាប់​ឲ្យ​អ្នក​ធ្វើការ​ស្វែង​រក។ របា​ស្វែង​រក​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​ងាយ​ស្រួល​រក​ឯកសារ រូប​ថត វីដេអូ និង​អ្វី​ៗ​ច្រើន​ជាង​នេះ​ទៀត ឲ្យ​តែអ្នក​ចង់​រក​វា។ ដោយ​សារ​តែ​ភាព​ងាយ​ស្រួល​នេះ​ហើយ វា​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​វា លែង​ខ្វល់​ និង​មិន​បាច់​ចង​ចាំ​ច្រើន​ទេ​នៅ​កន្លែង​របស់ឯកសារ​គាត់​នីមួយៗ ព្រោះ​ថា​ឲ្យតែ​ចូល​ទៅ​ក្នុង​របា​ស្វែង​រក​ទៅ​ គឺ​យើង​អាច​រក​វាបាន​ភ្លាម។
មិនតែ​ប៉ុណ្ណោះ វែប​សាយ​មួយ​ចំនួន​ដែល​ បាន​បង្ហោះ​នៅ​លើ internet ធ្វើ​ឲ្យ​អ្នក​ប្រើ​មាន​ភាព​ងាយ​ស្រួល​មែន​ទែន គឺ​គេ​អាច​ស្វែង​រក​អ្វី​ក៏​ឃើញ​ដែរ​ឲ្យ​តែ​ចាំ​ឈ្មោះ​វា​តែ​បន្តិច ឬ​ក៏​ឈ្មោះ​ស្រដៀង​ៗ​គ្នា ក៏​បាន​ដែរ នោះ​វា​នឹង​លេច​ចេញ​មក​នូវ​ទំព័រ​ស្រដៀង​ៗ​គ្នា​ទៅ​នឹង​អ្វី​ដែល​អ្នក​កំពុង​តែ​រក។
យក​ វែប​សាយ​របស់ Google មក​និយាយ វា​ជា​ឧទាហរណ៍​មួយ​ដ៏​សាក​សម​បំផុត​។ មនុស្ស​ភាគ​ច្រើន​ដែល​ចូល​ចិត្ត​ប្រើ​ប្រាស់ Google គឺ​មក​ពី​វែប​សាយ​នេះ​វា​ងាយ​ស្រួល​ប្រើ​ ងាយ​ស្រួល​ស្វែង​រក និង​វា​ជា​វែប​សាយ​មួយ​ដ៏​ឆ្លាត គឺ​ឆ្លាត​ជាង​ការ​គិត​របស់​មនុស្ស​ទៅ​ទៀត។ នៅ​លើ​វែប​សាយ​នេះ​អ្នក​អាច​ស្វែង​រក​អ្វី ក៏​បាន​ដែរ ហើយ​វា​រហ័ស​ និង​រក​ទៅ​ឆាប់​ឃើញ​ទៀត​ផង។
នៅ​ពេល​យើង​ប្រើ​ internet និង​ computer ចំ​ណេះ​ដឹង​របស់​យើង​មិន​មែន​អត់​ថយ​នោះ​ទេ តែ​ការ​ចងចាំ​របស់​យើង​ទៅ​វិញ​ទេ​ដែល កាន់​តែ​ខ្សោយ​ទៅ​ៗ​ ព្រោះ​ internet និង​ computer បាន​ធ្វើ​ការ​ជំ​នួស​ខួរ​ក្បាល​របស់​យើង​ ហើយ​ការ​ចង​ចាំ​របស់​យើង​មួយ​ចំនួន​ធំ​បាន​ផ្ទេរ​ឲ្យ internet និង​ computer។
សរុប​មក​ internet និង​ computer មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ​សំ​រាប់​ការ​ចង​ចាំ​របស់​យើង។ ប្រើ​ប្រាស់​វា​ល្មម​ៗ​បាន​ហើយ។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.