ខាងក្រោមនេះគឺជាវីដេអូដែលដកចេញពីវែបសាយ Youtube ដែលថតបង្ហាញពីសណ្ឋានដីរបស់ភពនេះដោយ វិទ្យាស្ថានស្រាវជ្រាវ NASA របស់សហរដ្ខអាមរិច។ រូបវីដេអូនេះត្រូវបានគេថត ទាញយកឲ្យជិតនៅត្រង់ភូមិសាស្រ្តមួយនៅតាមជំរាលភ្នំនៃភពព្រះអង្គារ។ អ្វីដែលគេចង់ពន្យល់យើងនោះគឺ ការផ្លាស់ប្តូររូបរាងរបស់សណ្ឋានដីនៃជំរាលនោះ ដែលឆ្លងពីរដូវមួយទៅរដូវមួយ សណ្ឋានដីត្រង់កន្លែងនោះផ្លាស់ប្តូរម្តងហើយម្តងទៀត។ ដោយការផ្លាស់ប្តូរសណ្ឋានដីនេះ បានបង្កើតជាស្នាម ឆូតៗនៅតាមជម្រាលនោះហាក់បីដូចជាមានទឹកហូរឆ្លងកាត់។ អ្នកវិទ្យាសាស្រ្តបានសង្ស័យថាទឹកដែលហូរឆ្លងកាត់នោះ ជាទឹកប្រៃព្រោះថាមានតែទឹកប្រៃទេដែលអាចរក្សាភាពរាវបាននៅក្នុងសីតុណ្ហភាពក្រោមសូន្យបាន។ ចូរលោកអ្នកធ្វើការអង្កេតដោយខ្លួនឯង។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment