អត្ថបទថ្មីៗ :

ដាក់​ Password បែប​ណា​ទើប​ល្អ​បំផុត​?

Sunday, December 18, 2011

passwordសព្វ​ថ្ងៃ​នេះ​​ ការ​លួច​យក​ទិ​ន្នន័យ​ផ្ទាល់​​ខ្លួន​​របស់​​អ្នក​​ប្រើ​​ប្រាស់​​អ៊ីន​​ធើណិ​ត​​បាន​​កើន​​ឡើង​​កាន់​តែ​ច្រើន​ឡើង​ៗ​ ហើយ​ការ​​ការ​វាយ​ប្រហារ​​ថ្មី​ៗ​​ក៏​បាន​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ដែរ​។
ហេតុ​អ្វី​បាន​ជា​មាន​អ្នក​ចាំ​លួច​យក​ ពាក្យ​សម្ងាត់ (password)​ របស់​​យើង​​យ៉ាង​​ដូច្នេះ​? ចម្លើយ​​យ៉ាង​​ខ្លី​​ គឺ​​ដើម្បី​​​ប្រាក់​។ ពួក​លួច​យក​លេខ​​សម្ងាត់​​ទាំង​​នោះ ច​ង់បា​ន​​​លេ​ខ​​​ស​ម្ងាត់​អ៊ី​ម៊ែល​របស់​អ្នក ដើម្បី​ធ្វើ​ជា​ចោរ​លួច​អត្តសញ្ញាណ​របស់​អ្នក​ និង​លួច​ឆ្មក់​ចូល​​ក្នុង​គណនី​ធនាគារ​របស់​អ្នក​​ផង​​ដែរ​​។
Password ដែល​ត្រូវ​បាន​យក​មក​ប្រើ​ជា​ច្រើន​នោះ​គឺ​ ពាក្យ​ដែល​មាន​ក្នុង​វចនានុក្រម​អង់​គ្លេស ដូច​ជា​ពាក្យ "password" និ​ងពាក្យ​ដទៃ​ទៀត​ ឬ​ក៏​ដាក់​ឈ្មោះ​ក្រុម​បាល់​ទាត់​ល្បី​ៗ​ជាដើម​។ ការ​ដាក់​ពាក្យ​ដែល​មាន​ក្នុង​វចនានុក្រម​បែប​នេះ គឺ​ជា​ការ​ប្រថុយ​នឹង​ការ​លួច​បំផុត​។ ជា​ទូទៅ​​ពួក​ hackers បាន​ប្រើ​ប្រាស់​វចនានុក្រម​ដើម្បី​វាយ​ប្រហារ ដោយ​សារ​តែ​ពួក​គេ​បាន​ប្រើ​គ្រប់​ពាក្យ​ទាំង​អស់​នៅ​ក្នុង​វចនានុក្រម​ រហូត​ដល់​ត្រូវ​។
គោល​ការ​ណ៍​ដ៏​ល្អ​បំផុត គឺ​កុំប្រើ​ពាក្យ​ក្នុងវចនានុក្រម​បែ​បនេះ​ឲ្យ​សោះ​។ ការ​ដាក់​ Password គឺ​ជា​វិធី​មួយ​ដ៏​សាមញ្ញ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ password នោះ​ មាន​សុវត្ថិភាព ងាយ​ស្រួល​ចង​ចាំ​ ប៉ុន្ដែ​ពិបាក​សម្រាប់​ពួក​ hacker ក្នុង​ការ​ crack។
តើ​ password បែប​ណា ដែល​ល្អ​បំផុត​សម្រាប់​អ្នក​? លោក Graham Cluely ដែល​ជា​អ្នក​ប្រឹក្សា​យោបល់​ជាន់​ខ្ពស់​ផ្នែក​បច្ចេក​វិទ្យា​មក​ពីក្រុម​ហ៊ុន​ Sophos (ក្រុមហ៊ុន​ជំនាញ​ខាង​សុវត្ថិភាព​software) សហរដ្ឋ​អាមេរិក​ បាន​លើក​ឡើង​ថា​ password ដែល​ល្អ​បំផុតគឺ ប្រយោគ​ (sentence)។​ ឧទាហរណ៍​ អ្នក​អាច​យក​ប្រយោគ​មួយ​ឃ្លា មក​កាត់​ចេញ​ជា​ password ដូច​ជា "My Friends And I Like To Play Football For Exercise" ចេញ​ជា MF&IL2PF4E ជាដើម​។
គោលការណ៍​សំខាន់មួយ​ទៀត​ គឺ​អ្នក​មិន​ត្រូវ​ប្រើ​ Password តែមួយដូច​គ្នា នៅ​គ្រប់​គេហទំព័រ​នោះ​ទេ ដូច្នេះ​បើ hacker លួច​បាន​ក៏មិន​មែន​លួច​បាន​គ្រប់គណនី​របស់​អ្នក​ដែរ​​។
អ្វី​ដែល​សំខាន់មួ​យ​ទៀត គឺ​អ្នក​ត្រូវ​តែធ្វើ​បច្ចុប្បន្ន​ភាព (update) នូវកម្មវិធី​ប្រឆាំង​មេរោគ​នៅ​លើ​កុំព្យូទ័រ​អ្នក​ឲ្យ​បាន​ញឹក​ញាប់​ ព្រោះ​ថា ការ​គម្រាម​កំហែង​ធំបំផុត​គឺ​ hackers អាច​លួច​យក​ password របស់​អ្នកបាន​នៅ​ពេល​ដែល​អ្នក​វាយ​ password ទាំង​នោះ​ចូល​តែម្ដង​។
សរុប​មក​វិញ អ្នក​គួរ​តែប្រុង​ប្រយ័ត្ន​ជា​និច្ច​ ក្នុង​ការ​ដាក់​ពាក្យ​សម្ងាត់ ហើយ​ប្រសិនជា​អាច​ការ​ផ្លាស់​ប្ដូរ​លេខ​សម្ងាត់​ ក៏​គួរ​តែ​ធ្វើ​ផង​ដែរ​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.