អត្ថបទថ្មីៗ :

ប្រវត្តិ​ខ្លះ​ៗ​របស់អំបិល និង​សារៈសំខាន់របស់វា

Sunday, December 18, 2011

salt historyប្រវត្តិ​នៃ អំបិល​មាន​ជា​យូរ​​ណាស់​មក​ហើយ។ យើង​មិន​អាច​ដឹង​ឲ្យ​បា្រ​កដ​នោះ​ទេតែ​មនុស្ស​យើង​បាន​សរសេរ​រៀប​រាប់ពីអំបិល ប្រហែល​ជា​៤៧០០ ឆ្នាំ​មុន​នៅ​ក្នុង​ប្រទេស​ចិន នៅ​ក្នុង​រាជ​វង្ស
Peng-Tzao-Kan-Mu ព្រោះ​ថា​វា​មាន​សារៈសំខាន់ណាស់​។  
ប្រសិន​បើ​អ្នក​បាន​មើល​រឿង​កូរ៉េ​នៅតាមទូរទស្សន៍ អ្នក​ប្រាកដ​ជា​បាន​ឃើញពីសារៈសំខាន់របស់​អំបិល​ ព្រោះ​ថានគរ​នៃ​ប្រទេស​កូរ៉េ​បាន​ធ្វើ​ជំនួញ​អំបិល​។ វា​មិន​ត្រឹម​តែ​ជា​ គ្រឿង​ផ្សំ​ធ្វើ​ម្ហូប​ប្រ​ចាំ​ថ្ងៃ​នោះ​ទេ គេ​អាច​យក​វា​ទៅ​ប្រើ​សម្រាប់​រក្សា​ទុក​ម្ហូប​អាហារ​ឲ្យ​បាន​យូរ​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ​អំបិល​មាន​សារៈសំខាន់​ណាស់​សម្រាប់​មនុស្ស​ សត្វ និង​រុក្ខជាតិ​ផង​ដែរ។
សម្រាប់អ្នក​កាន់​សាសនា​ដូចជា​ សាសនាព្រះ​គ្រីស្ទ គេ​ត្រូវ​ការ​អំបិល​សម្រាប់ធ្វើ​ពីធី​មួយ​ចំនួន។
ប្រវត្តិ​របស់​អំបិល​មួយ​ទៀត​ដែល​អ្នក​គួរ​ដឹង​នោះ​ គឺ​នៅ​សម័យ​មុន នៅប្រទេស​រ៉ូម គេ​យក​អំបិល​ធ្វើ​ជា​​របស់​​សំរាប់​បើក​ប្រាក់​ខែ​ឲ្យ​ទាហា​ន​របស់​ខ្លួន។ ភស្តុតាង​ស្រាប់គឺ ដូចជា​ភាសា​អង់គ្លេសជា​ដើម គេ​ប្រើ​ពាក្យ Salary (ប្រែ​ថា ប្រាក់​ខែ) ដែល​ពាក្យ Salary នេះ​វា​មាន​ដើម​កំណើត​ចេញពីពាក្យ Salt (ប្រែថាអំបិល​)។

ដូចនេះ​យើង​ឃើញ​ថា​អំបិល​បាន​សារៈសំខាន់​ណាស់ មិន​ថា​នៅ​ចិន កូរ៉េ ឬ​នៅ​ប្រទេស​រ៉ូម​ទេ នៅទី​ណា​ក៏​ត្រូវ​ការ​វា​ដែរ។ ហើយ​ប្រទេស​នីមួយ​ៗ​មិន​អាច​ខ្វះ​វា​បាន​ទ្បើយ។
អ្វី​ដែល​ចម្លែក​ជាង​នេះ​ទៅ​ទៀត​នោះគឺ​ការ​សិក្សា​ថ្មី​ៗ​នេះ ដែល​គេ​ថា​ អំបិល​អាច​កាត់​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​ខ្លួន​យើង​បាន។
តើ​អ្នក​ជឿ​ដែរ​ឬទេ?
ប្រសិន​បើ​ចង់​ដឹង​ច្បាស់ អ្នក​គួរ​ធ្វើ​ការ​ស្រាវជ្រាវ​បន្ថែម។ 


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.