អត្ថបទថ្មីៗ :

ជាតិអន្ធិលថ្មីអាចជួយរារាំងមេរោគ HIV

Wednesday, December 7, 2011

រូបភាពពី http://www.whatsonxiamen.com/news13800.html
សេចក្តី​រាយ​ការណ៍​មួយ​និយាយ​ថា​ អ្នក​វិទ្យា​សាស្ត្រ​​ក្នុង​ប្រទេស​ចិន​ និង​ទី​​ក្រុង​ហុង​កុង​ បាន​បង្កើត​នូវ​សារ​ធាតុ​ជាតិ​អន្ធិល​​ជា​ថ្នាំ​​ពិសោធ​ ដែល​ពួក​គេ​សង្ឃឹម​ថា​អាច​ជួយ​ស្ត្រី​ក្នុង​ការ​​កាត់​បន្ថយ​​​ការ​ឆ្លង​​មេ​រោគ​ HIV។ ​ការ​ស្រាវ​ជ្រាវ​សម្រាប់​ថ្នាំ​បង្កា​រោគ​​​នេះ​ ត្រូវ​បាន​គេ​មើល​ឃញ​​មាន​ការ​កើន​ឡើង​​នៅ​សេវា​បម្រើ​ផ្លូវ​ភេទ​ក្នុង​ប្រទេស​ចិន​។ បើ​តាម​លោក​ Chen Zhiwei នាយក​វិទ្យា​ស្ថាន​ AIDS នៅ​ឯ​សាកល​វិទ្យា​ល័យ​ ហុង​កុង​ថ្លែង​ថា​ "សារ​ធាតុ​​​ជាតិ​អន្ធិល​នេះ​​គឺ​ការ​ពារ​​មិន​ឲ្យ​ឆ្លង​ចូល​ ជា​ពិសេស​គឺ​​រា​រាំង​​នូវ​​មេ​រោគ HIV (Human Immunodeficiency Virus) ដែល​វា​ជ្រាប​ចូល​ក្នុង​កោសិកា”។

លោក​ Chen បំរើ​ការ​ងារ​ជា​មួយ​អ្នក​វិទ្យា​សាស្ត្រ​នៅ​ឯ​សាកល​វិទ្យា​ល័យ​ Nanjing និង​ Shanghai Institute of Planned Parenthood Research ​រួម​​បញ្ចូល​ទាំង​​​អ្នក​ពាក់​ព័ន្ធ​ជា​ច្រើន​ទៀត។

នៅ​ក្នុង​ប្រទេស​ចិន​ មាន​មនុស្ស​​ ៧៤០០០០ រស់​នៅ​ផ្ទុក​មេរោគ​ HIV/AIDS ក្នុង​ឆ្នាំ​ ២០០៩ គឺ​ ៥៩%​​ ភាគ​រយ​ត្រូវ​បាន​ឆ្លង​មេ​រោគ​នេះ​តាម​រយៈ​​​ការ​រួម​​​ភេទ រី​ឯ​ ៤៤.៣​%​ ឆ្លង​តាម​រយៈ​​​ការ​រួម​ភេទ​ដូច​គ្នា និង​ ១៤.៧%​ ក្រុម​បុរស​ស្រឡាញ់​បុរស​។​ តួរ​លេខ​នេះ​​​គឺ​យោង​តាម​​របាយ​ការណ៍​មួយ​​ដែល​​ចេញ​ផ្សាយ​​ក្នុង​ខែ​ ឧសភា ដោយ​ក្រសួង​សុខា​ភិ​បាល​​ចិន​ និង​​មាន​ការ​ចូល​រួម​​កម្ម​វិធី​ U.N ស្តី​ពី​ជំងឺ​ HIV/AIDS ក្នុង​នោះ​​តួរ​លេខ​ ៧៤០,០០០នាក់​ ឬ​ ៣០.៥​%​ គឺ​ជា​ស្ត្រី។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.