អត្ថបទថ្មីៗ :

ជាតិអាល់កុលអាចនាំឲ្យស្ត្រីកើតរោគមហារីកដោះ

Wednesday, December 7, 2011

រូបភាពពីហ្គូហ្គល
របក​គំហើញ​មួយ​ដែល​ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ​នៅ​លើ​វិប​សៃថ៍​ www.medicinenet.com ផ្នែ​ក​សុខ​ភាព​បាន​រាយ​ការណ៍​ឲ្យ​ដឹង​ថា​ ស្រ្តី​ដែល​​ចូល​ចិត្ត​ទទួល​ទាន​ស្រា​បៀរ​ ឬ​ជាតិ​អាល់​កុល​​នឹង​កើត​មាន​នូវ​កត្តា​ប្រឈម​​​​ខ្ពស់​នៃ​ការ​​កើត​ជំងឺ​មហារីក​ដោះ។​ ការ​សិក្សា​នេះ​គេ​បាន​ផ្តោត​ទៅ​លើ​ស្ត្រី​សញ្ជាតិ​​អាមេ​រិកាំង​ប្រមាណ ៨៨០០០ នាក់​ដែល​បាន​ចុះ​ឈ្មោះ​នៅ​ក្នុង​កម្ម​វិធី Women’s Health Initiative ចន្លោះ​ពី​ឆ្នាំ ១៩៩៣​ ដល់​ ១៩៩៨។​ អ្នក​ស្រាវ​ជ្រាវ​បាន​និយាយ​ថា​ ភាគ​ច្រើន​នៃ​ស្ត្រី​ទាំង​នោះ​ត្រូវ​បាន​កត់​សម្គាល់​​ពី​បរិមាណ​នៃ​ការ​ទទួល​ជាតិ​អាល់​កុល​ ឬ​ស្រា​បៀរ​។​​ លោក​វេជ្ជ​បណ្ឌិត​  Gretchen Kimmick​ មក​ពី​សាកល​វិទ្យា​ល័យ​ Duke University Medical Center​ និយាយ​ថា​ ស្ត្រី​ដែល​ទទួល​ទាន​ជាតិ​ស្រា​​មាន​ជាតិ​អាល់​កុល​​ ៧​ ដង​ឬ​លើ​ពី​នេះ​ មាន​ហា​និ​ភ័យ​យ៉ាង​ខ្លាំង​នឹង​ការ​នាំ​ខ្លួន​ទៅ​រក​ជំងឺ​មហា​រីក​ដោះ​កាន់​តែ​ខ្លាំង​ឡើងៗ។
ដូច្នេះ​ ប្រសិន​បើ​បាន​អាន​ហើយ​ ស្ត្រី​ដែល​និយម​ចូល​ចិត្ត​ទទួល​ទាន​ស្រា​បៀរ​ ឬ​សុរា​គប្បី​គិត​គូរ​​ពិចារ​ណា​ឡើង​វិញ​ពី​ការ​កាត់​បន្ថយ​ ឬ​ផ្តាច់​​ឈប់​ទទួល​ទាន​​ ក្នុង​​គោល​បំណង​ដើម្បី​ប្រយោជន៍​ចំពោះ​សុខ​ភាព​​ខ្លួន​ឯង៕


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.