អត្ថបទថ្មីៗ :

គុណភាពទឹកកាមធ្លាក់ចុះពីព្រោះអាហារជាតិខ្លាញ់

Wednesday, December 7, 2011

រូបភាពពីហ្គូហ្គល
លោក​ស្រី​វេជ្ជ​បណ្ឌិត​​ Jill Attaman ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​​​​បាន​បង្ហាញ​នូវ​របក​គំហើញ​ថ្មី​​ដោយ​បាន​អះ​អាង​ថា​ បណ្តា​បុរស​ដែល​ចិត្ត​​ចិត្ត​ទទួល​ទាន​អាហារ​ដែល​មាន​​ជាតិ​ខ្លាញ់  Saturated Fat ក៏​ដូច​ជា​ខ្លាញ់​ Monounsaturated Fat គឺ​ជា​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​ការ​ផលិត​ទឹក​កាម​ចុះ​ខ្សោយ។​ ការ​អះ​អាង​បែប​នេះ​ត្រូវ​បាន​គេ​​ចុះ​ផ្សាយ​នៅ​លើ​វិប​សៃថ៍​ Health Day មួយ​កាល​ពី​​​ពេល​ថ្មី​ៗ​នេះ។​ អ្នក​ស្រាវ​ជ្រាវ​រូប​នេះ​បាន​ថ្លែង​បញ្ជាក់​ថា​ អាហារ​ខ្លាញ់​ Saturated Fat ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​នៅ​ក្នុង​សាច់​ជ្រូក​ប្រឡាក់​ សាច់​ក្រក​ ភ្លៅ​ជ្រូក​ ផលិត​ផល​​ទឹក​ដោះ​គោ និង​ប័រ។ ដោយ​ឡែក​អាហារ​ខ្លាញ់​ Monounsaturated Fat វិញ​​ត្រូវ​បាន​គេ​រក​ឃើញ​មាន​នៅ​ក្នុង​សារធាតុ​របស់​ប្រេង​អូ​លីវ។
លោក​ស្រី​វេជ្ជ​បណ្ឌិត​ក៏​បាន​អះ​អាង​ផង​ដែរ​ថា​ វា​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​ទឹក​កាម​ចុះ​ខ្សោយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​មាន​ការ​ប៉ះ​ពាល់​ដល់​ការ​ផ្តល់​កំណើត​ទៀត​ផង។​ តែ​ទោះ​បី​ជា​យ៉ា​ណា​ក៏​ដោយ​ លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​ផ្សេង​ទៀត​ គួរ​តែ​​ធ្វើ​ការ​សិក្សា​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ជាង​នេះ​ទៀត​ មាន​ន័យ​ថា​ អ្នក​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​របប​ចំណី​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​បន្តិច​ ដើម្បី​​ជា​ប្រយោជន៍​ដល់​សុខ​ភាព​​របស់​អ្នក៕


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.