រូបភាពពីហ្គូហ្គល
ក្រុមបង្កើតជែលការពារស្ត្រីពីជំងឺអេដស៍បាននិយាយថា ពួកគេកំពុងនៅលើផ្លូវឆ្ពោះទៅកាន់ការបង្កើតផលិតផលមួយដែលគេហៅថា “groundbreaking” បន្ទាប់ពីមានការសិក្សាមួយពីប្រសិទ្ធិភាពរបស់វាត្រូវបានចេញនៅក្នុងខែ កក្កដា។ អ្នកបង្កើតផលិតផលនេះ បានជួបជាមួយរដ្ឋបាលអាហារ និងឳសថរបស់សហរដ្ឋអាមេរិច (U.S. Food and Drug Administration) បាននិយាយប្រាប់ FDA នេះថា ពួកគេនៅរង់ចាំតែពត៌មានស្តីពីសុវត្ថិភាព និងភាពសាកសិទ្ធិរបស់វាបន្តិចបន្តួចទៀតប៉ុណ្ណោះ មុនពេលគេចេញអជ្ញារប័ណ្ណឲ្យប្រើបាន។
ជែលដែលមានផ្ទុក Gilead Sciences AIDS drug tenofovir បានកាត់បន្ថយកំរិតឆ្លងមេរោគអេដស៍ក្នុងខ្លួនស្ត្រីឲ្យនៅត្រឹម ៣៩ ភាគរយ ក្រោមការសាកល្បងអស់រយៈពេល ២ឆ្នាំ កន្លះ នៅអាហ្រ្វិចខាងត្បូង និងត្រូវបានអង្គការសុខភាពពិភពលោកហៅថា “groundbreaking”។ លោកបណ្ឌិត Henry Gabelnick នាយកប្រតិបត្តិរបស់ CONRAD ក្រុមមួយរបស់ក្រុមបង្កើតជែលការពារនេះ បានមានប្រសាសន៍ថា FDA ត្រូវការពត៍មានបន្ថែមថាតើវាមានប្រសិទ្ធិភាព និងមានសុវត្ថិភាពឬក៏អត់ ប៉ុន្តែគេនឹងខិតខំធ្វើវាឲ្យបានរហ័ស។
Gabelnick បាននិយាយក្នុងការសំភាសន៍តាមទូរស័ព្ទថា “ពួកគេនឹងធ្វើឲ្យបានលឿនបំផុត”។ “នេះមានន័យថាយើងមិនចាំបាច់រង់ចាំយូរនោះទេ។ ពួកគេត្រូវការរយៈពេល ៦ ខែសំរាប់ធ្វើការពិនិត្យលើទិន្នន័យនេះ។ តំរូវការសំរាប់ដែលនេះ គឺមានសារៈសំខាន់ណាស់ ព្រោះជំងឺអេដស៍បានសំលាប់មនុស្សអស់ជាច្រើន ដែលទូទាំងពិភពលោកគឺ ២៥ លាននាក់៕
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕
|
0 comments:
Post a Comment