អត្ថបទថ្មីៗ :

ការគាំទ្រឲ្យប្រើប្រាស់ស្រោមអនាម័យ

Wednesday, December 7, 2011

រូបភាពពីហ្គូហ្គល
អ្នក​​​ធ្វើ​ការ​បង្ការ​ជំងឺ​​អេដស៍​ ឬ HIV ​​មាន​ការ​ពេញ​ចិត្ត​ជាខ្លាំង​ចំពោះ​ការ​ប្រកាស​របស់​ Vatican កាល​ពី​ថ្ងៃ​អង្គារ៍​ថា​ គេ​គួរ​ប្រើប្រាស់​ស្រោម​អនាម័យ​​ដើម្បី​ការពារ​​ការ​ចម្លង​​មេរោគ​អេដស៍​។ លោក​ Mitchell Warren ប្រធាន​​​ការងារ​គាំទ្រ​ទប់​ស្កាត់​ជំងឺ​អេដស៍​បាន​បា្រប់​ Associated Press ថា​ នេះ​គឺ​ជា​ថ្ងៃ​មួយ​ដ៏​អស្ចារ្យ​ដើម្បី​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​អេដស៍​។ ដោយ​គេ​យល់​ឃើញ​ពី​សារៈ​ប្រយោជន៍​របស់​ស្រោម​អនាម័យ​ក្នុង​ការ​ការពារ​ការ​ឆ្លង​ជំងឺ​អេដស៍​ គេ​ក៏​បាន​ធ្វើ​ការ​ពិភាក្សា​ក្នុង​សាសនា​កាតូលីក​ និង​យល់​ស្រប​ចំពោះ​ការ​សំរេច​នេះ​។ រហូត​មក​ដល់​ពេល​នេះ​ មាន​​មនុស្ស​ប្រហែល​ ៣៣​ លាន​នាក់​កំពុង​រស់​នៅ​ដោយ​មាន​ផ្ទុក​មេរោគ​អេដស៍៕


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.