អត្ថបទថ្មីៗ :

ថ្នាំមហារីកដោះអាចគ្រោះថ្នាក់ដល់ជំងឺបេះដូង

Wednesday, December 7, 2011

រូបភាពពីហ្គូហ្គល
យោង​តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​ បាន​ឲ្យ​ដឹង​ថា​ អ្នក​ជំងឺ​មហារីកដោះ​ ដែល​ប្រើប្រាស់​ថ្នាំ​​ប្រភេទ​aromatase inhibitors ​ក្រោយ​ពី​ការ​វះកាត់​ អាច​ធ្វើ​ឲ្យ​​រង​​គ្រោះ​ថ្នាក់​ពី​ជំងឺ​បេះដូង​។ ​តាម​ការ​វិភាគ​​លើ​អ្នក​ជំងឺ​មហារីក​ដោះ​ចំនួន ២៩ ០០០ នាក់​ បង្ហាញ​ថា​​ ជំងឺ​បេះដូង​​ បាន​កើន​ឡើង​ ២០ ភាគរយ​ចំពោះ​ស្ត្រី​ ដែល​ប្រើ​ប្រាស់​ថ្នាំ​ aromatase inhibitor (AI) ធៀប​ទៅ​នឹង​ការ​ប្រើប្រាស់​ថ្នាំ tamoxifen។​ វេជ្ជៈបណ្ឌិត​ Eitan Amir បាន​និយាយ​ថា​ កាល​ពីមុន​ ក៏ធ្លាប់​មាន​ការ​បញ្ជាក់​ថា​ វា​មាន​ទំនាក់ទំនង​គ្នា​រវាង​​ថ្នាំ​ AIs និង​ ជំងឺ​បេះដូង​ដែរ​ តែ​នៅ​ពេល​នេះ​ យើង​មាន​ទិន្នន័យ​ច្រើន​ជាង​មុន​ និង​មានការ​តាម​ដាន​យូរ​ជាង​មុន​។ ​ការ​កើត​ឡើង​នេះ​ ដោយ​សារ​ការ​ប្រើ​ AIs បណ្តាល​ឲ្យ​មាន​ការ​កើន​ឡើង​នូវ Cholesterol​ នៅ​ក្នុង​សរសៃ​ឈាម​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កំរិត​គ្រោះថ្នាក់​មាន​ការ​កើនឡើង​៕​


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.