អត្ថបទថ្មីៗ :

កង្វះវីតាមីន D មិនពាក់ព័ន្ធនឹងគុណភាពទឹកកាមទេ

Wednesday, December 7, 2011

រូបភាពពីហ្គូហ្គល
តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​ បាន​ឲ្យ​ដឹង​ថា​ កង្វះ​វីតាមីន​ D បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​ជា​ច្រើន​ តែ​វា​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​គុណភាព​ទឹក​កាម​ឡើយ​។ Cecilia Host Ramlau-Hensenអ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​សុខាភិបាល​ Aarhus នៃ​ប្រទេស​ដាណឺម៉ាក​បាន​ប្រាប់​ Reuters Health ​តាម​អ៊ីម៉េល​មួយ​ថា​ នៅ​ពេល​នេះ​ គេ​កំពុង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​លើ​កំរិត​ប្រើប្រាស់​វីតាមីន​ D ឲ្យ​បាន​សមស្រប​ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ។ កាលណា​ខ្វះ​វីតាមីន D វា​បណ្តាល​ឲ្យ​មាន​​ជំងឺ​ផ្សេងៗ​ជា​ច្រើន​ដូចជា​​ ជំងឺ​រឹង​សាច់ដុំ និង​ជំងឺ​មហារីក​ជាដើម​។ ​គេ​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​លើ​បុរស​ជនជាតិ​ដាណឺម៉ាក​ចូនួន ៣០០ នាក់​ ដែល​មាន​អាយុ​ពី​ ១៨ ទៅ​ ២១​ ឆ្នាំ​ ប៉ុន្តែ​លទ្ធផល​បាន​បង្ហាញ​ថា​ ​បរិមាណ​វីតាមីន​ D ពុំ​មាន​ការ​ពាក់​ព័ន្ធ​នឹង​គុណភាព​ទឹក​កាម​របស់​បុរស​ឡើយ៕


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.