រូបភាពពីហ្គូហ្គល
យោងតាមការសិក្សាជ្រាវជ្រាវមួយបានបង្ហាញថា ម្តាយដែលមិនបានបំបៅដោះកូនទំនងជាប្រឈមការវិវត្តន៍នៃជម្ងឺ ទឹកនោមផ្អែមប្រភេទទី២ចំនួនទ្វេដងក្នុងជីវិតនាពេលអនាគត។ ក្រុមអ្នកវិទ្យាសាស្ត្រផ្នែកសុខភាពនិយាយថា ការបំបៅដោះជួយកាត់បន្ថយការធាត់ដែលនៅជុំវិញពោះបន្ទាប់ពីមាន ផ្ទៃពោះ។ ពួកគេជឿថាអត្រានៃការបំបៅដោះកូនដែលកំពុងធ្លាក់ចុះនៅបណ្តា ប្រទេសបស្ចិមប្រទេសនោះ អាចនាំអោយមានការកើនឡើងយ៉ាងឆាប់រហ័សនៃជម្ងឺទឹកនោមផ្អែមប្រភេទទី២ ក្នុងចំណោមស្ត្រីវ័យកណ្តាល។ ការរកឃើញនេះដែលត្រូវបានសិក្សាស្រាវជ្រាវលើស្ត្រីក្នុងវ័យពី ៤០ទៅ៧៨ឆ្នាំចំនួន២.២៣៣នាក់ ត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃសុក្រក្នុងទស្សនាវដ្តីពេទ្យអាមេរិក “American Journal of Medicine”។ ការសិក្សានេះបានបង្ហាញថា ១ភាគ៤នៃម្តាយដែលមិនបានបំបៅដោះកូននោះប្រឈមការវិវត្តន៍នៃជម្ងឺ ទឹកនោមផ្អែមប្រភេទទី២នេះ។
តាមការសិក្សាស្រាវជ្រាវកាលពីពេលមុនៗដោយក្រុមអ្នកស្រាវជ្រាវ អាមេរិកក៏បានរកឃើញផងដែរថាការបំបៅដោះកូនអាចជួយការពារម្តាយពី ជម្ងឺគាំងបេះដូងនិងជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាលនៅវ័យចំណាស់ របស់ពួកគេ។
ប្រភពពី http://sambokhmernews.wordpress.com
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕
|
0 comments:
Post a Comment