អត្ថបទថ្មីៗ :

កំប្លែង​រឿង​ខ្លី ​iPhone របស់​លោក​ Stev job

Tuesday, December 13, 2011

jokesលោក Henry រស់​នៅ​ប្រទេស​អង់គ្លេសហើយ​គាត់​ជា​បុរស ម្នាក់​ដែល​ចូល​ចិត្ត​ ​iPhone របស់​លោក Stev job ណាស់​ព្រោះ​ថា​វា​ពិតជា​របស់​អស្ចារ្យណាស់​នៅ​ក្នុង​ពិភពលោក​យើង​នេះ។ ដោយ​​សារ​តែ​ចិត្ត​ស្រលាញ់​បែប​នេះ​ហើយ​បាន​ជា​គាត់​ធ្វើ​អ្វី​ក៏​ទាក់​ទង​នឹង​ផិលិត​ផល​របស់​លោក Stev job ដែរ។
ដូចជា​នៅ​ថ្ងៃ​ខួប​កំណើត​របស់​កូន​ប្រុស​គាត់ លោក Henry បាន​ទិញ ​iPhone  ឲ្យ​កូន​គាត់​ប្រើ។ ហើយ​កូនរបស់​គាត់​សប្បាយ​ចិត្ត​ណាស់។
ហើយ​គាត់​នឹង​ធ្វើ​ខួប​កំណើត​គាត់​នៅ​ខែ​ក្រោយ គាត់នឹង​មាន​អារម្មណ៍​សប្បាយ​រី​ក​រាយ​ប្រ​សិន​បើ​ប្រពន្ធ​របស់គាត់​ទិញ iPad ឲ្យ​គាត់​នោះ។
ហើយ​កូន​ស្រី​របស់​គាត់​កាលពី​សប្តាហ៍​មុន​បាន​ទទួល iPod Touch នៅ​ចំថ្ងៃ​ខួប​កំណើត​របស់​នាង។
ថ្ងៃ​នេះ​ជា​ថ្ងៃ​ខួប​កំណើរ​របស់​ប្រពន្ធ​គាត់ ដូច​នេះ​គាត់​សម្រេច​ចិត្ត​ទិញ iRon (ឆ្នាំងអ៊ុត​) ឲ្យ​ប្រពន្ធ​គាត់។ ហើយ គាត់​​បាន​​ប្រាប់​ទៅ​​ប្រពន្ធ​ដ៏ជាទី​ស្រលាញ់​របស់​គាត់​ ថា​យើង​ត្រូវ​​​ដឹង​គុណ​ចំពោះ​លោក  Stev job ព្រោះ​គាត់​បាន​ខិត​ខំ​ផលិត​របស់​ទំនើប​ៗ ដែល​ផ្តើម​ដោយ ពាក្យ " i " អូន​អាច​យក iRon(ឆ្នាំងអ៊ុត​)ដែល​បង​ទិញ​ឲ្យ​ ទៅ​ត​ភ្ជាប់ជា​មួយ នឹង iWash (ខ្ញុំ បោ​​កខោអាវ​) iCook(ខ្ញុំ ដាំបាយ​) iClean (ខ្ញុំ​ជូនតសម្អាត​)។
​លោក Henry ពិតជា​មាន​គំនិត​ល្អ​មែន ដែល​ធ្វើ​ឲ្យ​ប្រពន្ធ​របស់គាត់​សប្បាយ​ចិត្ត​ជា​មួយ​នឹង​ផលិត​ផល​កែ​ច្នៃ​ថ្មី​របស់​លោក Stev job។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.