មានថ្ងៃមួយ មានបុរសពីរនាក់បានចូលទៅញុំាអាហារនៅភោជនីយដ្ឋានមួយ។ លោក ទូ និងលោក ទីបាននាំគ្នាហៅម្ហូបញុំា ដោយគេទាំងពីរសម្រេចហៅយកសាច់អាំងពីរដុំ។ នៅពេលដែលអ្នកបម្រើយកសាច់មកដល់ លោកទីក៏ស្ទុះភ្លែតយកសាច់មួយដុំធំមុន ហើយទុកសាច់មួយដុំតូចសម្រាប់លោក ទូ។
ធ្វើបែបនេះធ្វើឲ្យលោកទូ ខឹងជាខ្លាំង ព្រោះថា ធ្វើនេះដូចជាមិនត្រូវសោះ។
លោកទូ៖ នៅពេលណាឯង រៀនធ្វើខ្លួនឲ្យថ្លៃថ្នូរ?
លោកទី៖ រៀនយ៉ាងម៉េចទៅ យើងមិនយល់អ្វីដែលឯងនិយាយទេ?
លោកទូ៖ ឯងគួរតែចេះគួរសមផងមិនមែនស៊ីតែម្នាក់ឯងទេ ព្រោះថាយើងមកជាក្រុម។
លោកទី៖ ចុះបើឯងរើសមុន ឯងនឹងរើសយកសាច់ដុំតូច ឬក៏ដុំធំ?
លោកទូ៖ ប្រាកដជាដុំតូចហើយ!
លោកទី៖ ចុះឯងរអ៊ូរទាំធ្វើអ្វី? ឯងបានសាច់អាដុំតូចហើយ មិនថាអីចឹង!
លោកទូ៖ ល្អវិញ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment