អត្ថបទថ្មីៗ :

កំប្លែង​រឿង​​ខ្លី គ្រូ​គណិត​វិទ្យា​ និង​គ្រូ​រូប​វិទ្យា

Tuesday, December 13, 2011

jokesគ្រូ​រូប​វិទ្យា​ម្នាក់​បាន​នាំ​សិស្ស​របស់​គាត់​ទៅ​សិក្សា នៅទីលាន​ខាង​ក្រៅ​ គឺ​នៅ​កន្លែង​គោរព​ទង់ជាតិ​​។ នៅពេល​ដើរ​ជិត​ដល់​ទី​នោះ​គាត់​ក៏​បាន​ពន្យល់ពី​អ្វី​ដែល​គាត់​ចង់​បង្រៀន​សិស្ស​របស់​គាត់។
គ្រូរូប៖ កូន​ៗ​ទាំង​អស់គ្នា​ថ្ងៃ​នេះ​យើង​សិក្សា​ពី​កំពស់ និង​របៀប​វាស់​កំពស់។
កូន​សិស្ស​ម្នាក់​ក៏​សួរគាត់៖ ដូច​ម្តេច​ហៅ​ថា​កំពស់?
គ្រូរូប៖ កំពស់​គឺ​ជា​រង្វាស់​ប្រវែង​ពី​ចំណុច​បាតទៅ​ដល់​ចំណុច​កំពូល​ណា​​មួយ។ ហើយ​ថ្ងៃ​នេះ​លោក​គ្រូ​បាន​យក​ម៉ែត្រ​នេះ​មក​វាស់ កំពស់​របស់​បង្គោល​ទង់ជាតិ​នេះ។
នៅពេល​គាត់​និយាយ​ចប់​គាត់​ក៏​នាំ​សិស្ស​គាត់​ទៅ​វាស់​កំពស់​ដង​ទង់ជាតិ​ទាំង​អស់គ្នា។ តែ​នៅពេល​ដែល​គាត់​ព្យា​យាម​វាស់​នោះ ម៉ែត្រ​ចេះ​តែ​ដាំ​ក្បាល​ចុះ​ក្រោម​នៅពេល​ដែល​ទាញ​វា​ខ្ពស់​ពេក។
ចំពេល​នោះ មាន​លោក​គ្រូ​គណិត​វិទ្យា​ម្នាក់ដើរ​កាត់ ហើយ​ក៏​ចូល​សួរ​ នៅពេល​ដែល​សិស្ស​ប្រាប់គាត់​ថា​ថ្ងៃ​នេះសិស្ស​ទាំងអស់គ្នា​មក​វាស់ កំពស់​ដង​ទង់ជាតិ លោក​គូ្រ​គណិត​ក៏​សើច ហើយ​ទាញ​​បណ្តួល​ដង​ទង់ជាតិ​ឲ្យ​ដេក​រាប​ស្មើរ​នឹង​ដី ហើយ​ក៏​ឲ្យ​លោក​គ្រូ​រូប​ធ្វើ​ការ​វាស់។ ហើយ​លោក​គ្រូ​គណិត​ក៏​ដើរ​ទៅ​បាត់​ទៅ។
អាចូច ជា​សិស្ស​ដែល​មិន​សូវ​ចូល​សាលា​ទេ តែ​វា​ជា​ក្មេង​ដ៏​ឆ្លាត​ម្នាក់ វា​នៅ​ចាំ​សម្តី​របស់​គ្រូ​វា​ដែល​ថា​កំពស់គឺ​វាស់ពី​បាត​ទៅ​កំពូល ហើយ​បើ​ដង​ទង់ជាតិ​​​នៅ​រាប​ស្មើរ​នឹង​ដី​បែប​នេះ​គេធ្វើ​​ម៉េច​អាច​ថា​វា​ជា​កំពស់​បាន​ទៅ​។
អាចូច៖ លោក​គ្រូ​រូប យើង​វាស់​នេះ​ខុស​ហើយ។ យើង​មក​ទី​នេះ​ដើម្បី​មក​វាស់​រក​កំពស់​របស់​ដង​ទង់ជាតិ មិន​មែន​មក​វាស់​ប្រវែង​ដង​ទង់ជាតិ​ឯណា។
លោក​គ្រូ​រូប​៖ អើ​អី​ចឹង​យើង​នាំ​គ្នា​ដាំ​បង្គោល​នេះ​វិញ​ទៅ​ ហើយ​ចាំ​យើង​វាស់​វា​ម្តង​ទៀត។
អាចូច​៖ ធ្វើ​អី​ចឹង​បាន​ត្រូវ!
មួយ​ណា​ត្រូវ​មួយ​ណា​ខុស​សូម​មើល​ផង?


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.