នៅក្នុងប្រទេសយើងសព្វថ្ងៃមានគ្រោះថ្នាក់ចរាចរណ៍កើតទ្បើងច្រើនណាស់ជាពិសេសនៅត្រង់ស្តុបភ្លើងសញ្ញាតែម្តង។ មិនថាថ្ងៃធ្វើការ ឬក៏ថ្ងៃឈប់សម្រាកទេ ទ្បានពេទ្យបើពេញទីក្រុង រាល់តែថ្ងៃ ដើម្បីទៅដឹកអ្នករងរបួសដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ហើយភាគច្រើនគឺសុទ្ធតែជានាក់ស្រវឹងស្រា។
ថ្ងៃមួយ ថារូ និងមិត្តនារីរបស់វាឈ្មោះថា ថារីបានជួបគ្នាហើយជជែកគ្នាពីវិធីធ្វើយ៉ាងណាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ថារូ៖ ថារីតើយើងគួរធ្វើយ៉ាងម៉េចដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាន?
ថារី៖ នេះគឺជារឿងមួយពិបាកឆ្លើយណាស់ ព្រោះថាមនុស្សយើងចូលចិត្តបើកបរធ្វេសប្រហែសពេក។ យើងគួរតែចេញច្បាប់ដូចនៅស្រុកគេ គឺបើអ្នកបើកបរណាល្មើសនឹងច្បាប់ ដូចជា បើកទ្បាននៅពេលស្រវឹង ត្រូវពិន័យហាមបើកទ្បាន ឬម៉ូតូ ក្នុងរយៈពេល កំណត់ណាមួយ។ នៅពេលនោះ គេនឹងលែងផឹកស្រា ហើយគ្រោះថ្នាក់ចរាចរណ៍ប្រហែលជាអាចកាត់បន្ថយបានខ្លះ។
ថារូ៖ អារីឯងនិយាយនេះពិតជាត្រូវណាស់ ចុះមានអ្វីដែលជាវីធីដែលធ្វើទៅលឿនជាងនេះទៀតទេ?
ថារី៖ វិធីមួយទៀតនោះគឺ បង្រៀនមនុស្សឲ្យត្រៀមខ្លួនទុកជាមុន ដើម្បីការពារពីគ្រោះថ្នាក់ដែលនឹងកើតទ្បើងចំពោះមុខ។ ថារូដឹងទេ? បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍កើតទ្បើង គ្មានអ្នកណាម្នាក់ថាខ្លួនចង់ឲ្យមានរឿងបែបនេះកើតទ្បើងទេ។ គេតែងតែនិយាយថា សូមទោសខ្ញុំភ្លេចមើល ឆ្វេង ឬក៏ភ្លេចមើលស្តាំ ទៅតាមការដោះសាររបស់គេម្នាក់ៗ។ ជារួមមកខ្ញុំចង់និយាយថា គ្មានបុគ្គលណាម្នាក់ចង់ឲ្យវាកើតទេ ហើយហេតុការណ៍ទាំងអស់សុទ្ធតែជារឿងចែដន្យ។ ដូចនេះយើងត្រូវយកមេរៀនទាំងអស់ នោះ មកធ្វើការចាក់ផ្សាយ តាមបណ្តាញសារពត៌មាននានា ឬការដាក់បង្ហាញតាមផ្លូវសារធារណៈជាដើម។ គឹថាយើងបង្រៀនអ្នកបើកបរទាំងទ្បាយ ពីការធ្វេសប្រហែសនានា និងប្រាប់ពីមូលហេតុដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដូចនេះអ្នកបើកបរ អាចត្រៀមខ្លួនរួចជាស្រេចដើម្បីចៀសឲ្យផុតពីគ្រោះថ្នាក់ចរាចរណ៍ដែលកើតទ្បើងជារឿយៗដដែលៗ។ ឧទាហរណ៍ឲ្យងាយយល់ គ្រោះថ្នាក់មួយចំនួនដែលខ្ញុំអង្កេតឃើញ គឺមកពីអ្នកបើកបរឆ្លងផ្លូវមិនមើលក្រោយ ហើយជួនកាលទៀតរវល់តែមើលក្រោយស្រាប់តែភ្លេចមើលមុខ។ ដូចនេះយើងធ្វើការផ្សព្វផ្សាយឲ្យមនុស្សនៅពេលឆ្លងសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដូចនេះគ្រោះថ្នាក់នឹងអាចកាត់បន្ថយជាមិនខាន។ ព្រោះថាបើមេរៀននោះដក់ជាប់ក្នុងខួរខ្បាលរបស់អ្នកបើកបរ គេនឹងប្រុងប្រយ័ត្នខ្ពស់នៅពេលដែលឆ្លងថ្នល់ម្តងៗ។
ថារូ៖ ចម្លើយនេះវែងណាស់ អ្នកបើកបរគេមិនសូវយល់ទេ។
ថារី៖ ចុះថារូយល់យ៉ាងណាវិញ?
ថារូ៖ ខ្ញុំ យល់ថាគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតទ្បើងនៅត្រង់ផ្លូវខ្វែង ឬក៏នៅត្រង់ស្តុបជាដើម។ ដូចនេះយើង ត្រូវចំណាយពេលវេលាតែបន្តិចបន្តួចបានហើយនៅត្រង់ស្តុបនោះ ដើម្បីជាវាងកុំឲ្យមានប្រូបាបបីលីតេច្រើន ដែលធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍។
ថារី៖ អត់យល់ទេ។
ថារូ៖ មានអីពិបាកយល់ នៅពេលដែលយើងជិះជិតដល់ស្តុបយើង ត្រូវបន្ថែមល្បឿនឲ្យលឿនទៅ នៅពេលដែលយើងចំណាយពេលវេលាតិចតួចនៅចំណុចប្រសព្វបែបនេះ នោះប្រូបាបដែលយើងមានគ្រោះថ្នាក់ក៏តិចតួចដែរ។
ថារី៖ ខ្ញុំយល់ហើយ តែប្រូបាបរបស់ថារូ គឺប្រូបាបរត់ទៅរកសេចក្តីស្លាប់ ខ្ញុំអត់លេងចូលទេ។
ថារី៖ ខ្ញុំយល់ហើយ តែប្រូបាបរបស់ថារូ គឺប្រូបាបរត់ទៅរកសេចក្តីស្លាប់ ខ្ញុំអត់លេងចូលទេ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment