មានបុរសម្នាក់ឈ្មោះថាគួក បានដើរទៅទិសខាងលេច ហើយបុរសម្នាក់ទៀតឈ្មោះកុកព្រោះថាគាត់មានខ្លួនវែងដូចកុក បានដើរទៅទិសខាងកើត។ បុរសទាំងពីរនាក់នេះគឺជាអ្នកប្រាជ្ញ មានប្រាជ្ញាខ្ពង់ខ្ពស់ ហើយគាត់ដើរនេះគឺដើម្បីស្វែករកអត្ថន័យនៃជីវិត ដើម្បីយកទៅបង្រៀនក្មេងជំនាន់ក្រោយ។ សម្រាប់តែមកដល់ចំណុចមួយបុរសទាំងពីរក៏បានដើរបុកគ្នា។
"ដើរអត់មើលផ្លូវទេអី បានជាមកដើរបុកខ្ញុំ?" គាត់ស្រែកទ្បើងព្រមៗគ្នាទាំងពីរនាក់។
លោកគួក៖ សូមទោស ខ្ញុំដើរអត់បានមើលមុខបានជាមកបុកលោក ព្រោះថារវល់មើលក្រោមខ្លាចដើរជាន់អាចម៍ឆ្កែ។ ហើយចុះលោកវិញ?
លោកកុក៖ ខ្ញុំក៏សូមទោសលោកដែរ ព្រោះរវល់មើលលើមេឃខ្លាញសត្វកុកជុះអាចម៍ដាក់លើក្បាល។
មិនទាន់ដឹងអ្វីផងស្រាប់តែលោកកុកក៏បញ្ចេញចំណេះវិជ្ជារបស់គាត់សាកសួរទៅអ្នកប្រាជ្ញម្នាក់ទៀតគឺលោកគួកដើម្បីសាកក្បាច់គុននឹងគ្នា។
លោកកុក៖ លោកបងនិយាយពីសត្វឆ្កែ អីចឹងប្រហែលជាលោកបងមានសត្វឆ្កែហើយមើលទៅ?
លោកគួក៖ បាទត្រូវហើយ ខ្ញុំមាន។ហើយនៅផ្ទះដើរជាន់តែអាចម៍ឆ្កែទេ។ ហើយចុះលោកវិញរស់នៅលើដើមឈើមែនទេបានជាខ្លាចសត្វកុកជុះអាចម៍ដាក់?
លោកកុកក៏ផ្ទុះសំណើច បានពីរមាត់ "ហា ហា!" ហើយក៏បិទមាត់ទៅវិញ គាត់ក៏និយាយបន្ត។
លោកកុក៖ អីចឹងឆ្កែរបស់លោកពិតជាមានកូនហើយបានជាមានអាចម៍ច្រើនបែបនេះ?
លោកគួក៖ លោកពិតជានិយាយត្រឹមត្រូវណាស់ ឆ្កែនោះវាមានកូនច្រើនណាស់។ ហើយពួកវាមានមុខមាត់ដូចឪវាណាស់។
លោកកុក៖ ហើយឆ្កែរនោះគឺជាឪពុករបស់ពួកវាមែនទេ?
លោកគួក៖ ប្រាកដណាស់វាជាឪពុក។
លោកកុក៖ តើឆ្កែនោះមិនមែនជាឆ្កែរបស់អ្នកទេឬ?
លោកគួក៖ តាមពិតទៅ ឆ្កែនោះជារបស់ខ្ញុំ។
លោកកុក៖ អីចឹងសរុបមក ឆ្កែនោះជាឪពុក ហើយវាជាឆ្កែរបស់លោក។ សន្និដ្ឋានមក ឆ្កែនោះជាឪពុករបស់លោក ហើយកូនឆ្កែនោះជាបងប្អូនរបស់លោកហើយ។
លោកគូក៖ អីចឹងលោកជាអ្នកប្រាជ្ញហើយមានទេ?
លោកកុក៖ ចុះបើអ្នកប្រាជ្ញវាយ៉ាងម៉េច?
លោកគូក៖ អត់ម៉េចទេ មានតែអ្នកប្រាជ្ញទេដែលចេះនិយាយភាសាឆ្កែបាន។
ចេះឯងឲ្យក្រែងចេះគេ!
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment