អត្ថបទថ្មីៗ :

កំប្លែង​រឿង​ខ្លី គ្មាន​រន្ទះ​បាញ់ទេ​ខ្ញុំ​ធា​នា

Tuesday, December 13, 2011

jokesមាន​បុរស​ពីរ​នាក់​​ដែល​មាន​ឈ្មោះ​ថា អា​ម៉ាប់ និង​អា​ឆ្អឹង​​ កំពុង​តែអង្គុយ​ផឹក​ស្រា​នៅ​ក្នុង​តូប​លក់​ស្រា​មួយ​​​។ ប៉ុន្មាន​​នាទី​ក្រោយ​មក​ភ្លៀង​ក៏​ចាប់​ផ្តើ​ម​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ខាង​ក្រៅ​តូប​ស្រា។
អាម៉ាប់៖ ផឹក​ស្រា​ស្តាប់​ទឹក​ភ្លៀង​បាន​វា​រ៉ូ​មែន​ទិច មិន​ថា​អី​ចឹង​អា​ឆ្អឹង​។
អាឆ្អឹង៖ រ៉ូ​មែន​ទិច​មែន តែ​អញឆ្ងល់​ហេតុ​អ្វី​បាន​ជា​អញ​ផឹក​ស្រា​ចេះ​តែ​ស្គម​ទៅ​ៗ តែ​ឯង​ផឹក​កាន់​តែ​ធាត់ទៅៗ?
អាម៉ាប់៖ ស្គម​ល្អ​​ជាង​ធាត់​ណា​ អា​ឆ្អឹង​។ ថ្ងៃ​មុន​យើង​បាន​អាន​កាសែត​ គេ​ប្រាប់​ថា ​មនុស្ស​ស្គម​រស់​នៅ​បាន​យូរ​ជាង​មនុស្ស​ធាត់ ហើយ​អត់​សូវ​ជា​មាន​ជំងឺ​រាំ​រ៉ៃ​ទេ តែ​បើ​ឈើ​ម្តង​គឺ​ឆាប់​ងាប់ជាង​អ្នក​ធាត់។
អាឆ្អឹង៖ កុំ​យក​សេចក្តី​ស្លាប់​មក​និយាយ​ជា​មួយ​នឹង​យើង។
ផឹក​បាន​​ប្រហែលជា​ពីរ បី​ថូ​ស្រាប់​តែ​ប្រពន្ធ​អា​ឆ្អឹង​ទូរសព្ទ​ហៅអា​ឆ្អឹង​ឲ្យ​​វា​ត្រលប់​ទៅផ្ទះ​វិញ ព្រោះ​ថា​ភ្លៀង​ធ្លាក់​ខ្លាំង ឲ្យ​មក​ជួយ​ទុប​ទឹក​កុំ​ឲ្យ​ទឹក​លិ​ច​ចូល​ផ្ទះ។ អាឆ្អឹង​​មិន​ហ៊ាន​ទៅ​ទេ ព្រោះ​ថា​ខ្លាញ​រន្ទះ​បាញ់​​។
អាម៉ាប់​ឮដូច​នេះ​ក៏​ទាញ​ទូរសព្ទ​ពី​អាឆ្អឹង​ហើយ​និយាយ​ជា​មួយ​ប្រពន្ធ​អា​ឆ្អឹង​ថា កុំ​បារម្ភ​វា​ទៅ​ដល់​ផ្ទះ​ឥទ្បូវ​ហើយ​។
អាឆ្អឹង៖ ឯង​ស្រវឹង​ហើយ​អាម៉ាប់ អញ​មិនដើរ​ទៅ​ផ្ទះ​នៅ​ពេល​មាន​ភ្លៀង​ ផ្គរ​រន្ទះ​បែប​នេះទេ។
អាម៉ាប់៖ ឯង​កុំ​បារម្ភ អញ​​ហ៊ាន​ធានា​ថា​គ្មាន​រន្ទះ​បាញ់​ទេ។
អាឆ្អឹង៖ ឯង​ហ្នឹង​ជា​ព្រះ ឬ​អា ម៉ាប់?
អាម៉ាប់៖ ថ្ងៃ​មុន​យើង​បាន​អាន​កាសែត គេ​ប្រាប់ថា នៅ​តំបន់​យើង​នេះ រន្ទះ​បាញ់​បាញ់ សម្លាប់​មនុស្ស​​មួយ​នាក់​ជា​រៀ​ង​រាល់​ឆ្នាំ នេះ​បើ​តាម ស្ថិតិ ដែល​គេ​បានទទួល​មក។
អាឆ្អឹង៖ អើ​ម្នាក់​នឹង អាច​ជា​យើង​ក៏​ថា​បាន។
អាម៉ាប់៖ អត់ទេ សប្តាហ៍​មុន​នេះ​អញ​អាន​កាសែត មាន​មនុស្ស​ម្នាក់​នៅ​ក្នុង​ភូមិ​យើង​នេះ​បាន​ស្លាប់​ដោយ​សារ​រន្ទះ​បាញ់​រូច​ហើយ ដូច​នេះ​ឆ្នាំ​នេះ​អស់​អ្នក​ងាប់​ដោយ​សារ​តែ​រន្ទះ​បាញ់ទៀត​ហើយ។
អាឆ្អឹង៖ ​អញ​​ជឿ​ឯង​ម្តង​ចុះ។
ពីរ​នាក់​វា​នាំ​គ្នា​ដើរ​ចេញ​ពី​តូប​ស្រា​ប្រហែល​ជា​បាន ៥​ជំហាន ក៏​ស្រាប់​​តែ​មាន​រន្ទះ​បាញ់​ផូង​ៗ​ពេញ​ផ្ទៃ​មេឃ។
អាឆ្អឹង​៖ ឯង​ប្រាកដ​ហើយ​ថា​អា​ម្នាក់​ដែល​ត្រូវ​រន្ទះ​បាញ់​ វា​ងាប់​​​​​បាត់​ហើយ​?
អាម៉ាប់៖ អញ​ធានា។
ពួក​វា​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ តែ​រំពេច​នោះ​ក៏​មាន​រនទះ​បាញ់ បាញ់​កាន់​តែ​ខ្លាំង​ទ្បើង​ៗ ហើយ​នៅ​ក្បែរ​ពួក​វា​ទៀតផង​។ អាម៉ាប់ អត់​មាន​គិត​យូរ​ទេ​ស្រាប់​តែ រត់​ចូល​ក្នុង​តូប​លក់​ស្រា​វិញ​​យ៉ាង​ប្រ​ញ៉ាប់។
អាឆ្អឹង៖ ចុះ​ឯង​ថា​ធានា​ថា​គ្មាន​រន្ទះ​បាញ់​សម្លាប់​មនុស្ស​ទេ?
អាម៉ាប់៖ អញ​​ភ្លេច​ប្រាប់​ឯង​ថា កាសែត​នោះ​បាន​សរសេរ​ថា នៅ​ឆ្នាំ​ខ្លះ​​​មាន​មនុស្ស​ពីរ​នាក់​ស្លាប់​ដោយ​សារ​តែ​រន្ទះ​បាញ់ ប៉ុន្តែ​អា​អ្នក​សរសេរ​ វា​​មិន​បាន​ប្រាប់​ថា​ឆ្នាំ​ណា​ឲ្យ​ប្រាក​ដ​នោះ​ទេ​។  ​


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.