បូរា បានមកសិក្សានៅក្នុងទីក្រុងភ្នំពេញ បានប្រហែលជិត ២ខែហើយ។ ដោយសារតែភាពសម្បូរបែបនៅក្នុងទីក្រុង បូរាត្រូវការចាយលុយច្រើនជាងនៅពេលដែលវារស់នៅក្នុងស្រុករបស់វា។
វាត្រូវការសម្លៀកបំពាក់ ថ្មី ស្បែកជើងថ្មី និងលុយមួយចំនួនទៀតសម្រាប់នាំសង្សារថ្មីរបស់វាដើរលេងទៀតផង។
តែវាមិនហ៊ានហាមាត់សំលុយពីឪពុកម្តាយវាត្រង់ៗទេ ដូចនេះវាក៏សម្រេចសរសេរសំបុត្រ នឹករលឹកមួយទៅស្រុក។
ជូនចំពោះ ឪពុកម្តាយជាទីស្រលាញ់
បានមករៀននៅភ្នំពេញ បាន២ខែ កូនពិតជារៀនបានច្រើនមែន ហើយវាខុសពីអ្វីដែលនៅស្រុកយើងខ្លាំងណាស់។ នៅក្នុងសាលារៀនកូនរៀនបានច្រើនណាស់ តើឪម៉ែដឹងទេ។ កូនបានសិក្សាពី អាលុយមីញ៉ូម និងសារៈសំខាន់របស់វា ហើយប៉ុន្មានថ្ងៃចុងក្រោយនេះដោយសារតែភ្លៀងច្រើនពេកកូនត្រូវដើរលុយទឹកទៅសាលារៀនទៀតផង។
កូនដឹងថានៅស្រុកក៏មានលិចទឹកដែរ តើមែនទេពុកម៉ែ? តើពុកមានដើរលុយ ដំណាំ និងដើរលុយស្បូវទេ? កូនពិតជានឹកផ្ទះណាស់ ជាពិសេសគឺនឹក ពុកម៉ែតែម្តង។
ឪពុកអាបូរា បានទទួលសំបុត្រភ្លាមក៏សរសេរតបទៅវាវិញភ្លាម
ជូនចំពោះកូនជាទីស្រលាញ់
ជូនចំពោះកូនជាទីស្រលាញ់
តើទេសភាពនៅទីក្រុងស្អាតទេកូន? ឪពុកនៅទីនេះមិនដែលហ៊ានទិញមាន់ស៊ីទេ ព្រោះថាទុកប្រាក់ខ្លះសម្រាប់បង់ថ្លៃសាលារៀនរបស់ឯង។ ពួកទេសចរនៅក្នុងស្រុកយើងមិនសូវមានទេ សព្វថ្ងៃនេះ ព្រោះទឹកជន់ពេក ហើយពុកទៅស្តាប់លោកទេសនាក្នុងវត្ត មិនដែលខានទេ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment