អត្ថបទថ្មីៗ :

កំប្លែង​រឿង​ខ្លី តើ​ឯង​មាន​ឃើញ​វាទេ?

Tuesday, December 13, 2011

jokesអា​ខ្មៅ​និង​អា​ស្វិត​ នាំ​គ្នា​ទៅ​បាញ់​សត្វ​នៅ​ក្នុង​ព្រៃ​​ព្រោះ​ថា​ពួក​វា​អត់​មាន​បាយ​ស៊ី​ប្រហែលជា ជិត ១​សប្តាហ៍​ហើយ។ ពីរ​នាក់​វា​បាន​ចូល​ដល់​ព្រៃ​មួយ​ដែល​មាន​ដើមឈើ​ដុះទាបៗ​ហើយ​មាន​ដើមឈើ​ធំៗ​មួយៗ​ដុះ​ដាច់ពីគ្នា។
អាខ្មៅ៖ តើ​ឯងបានឃើញវាទេ?
អាស្វិត៖ អត់ទេ? ចុះឯងឃើញ​ស្អី​ទៅ​អា​ខ្មៅ?
អាខ្មៅ៖ មានសត្វ​ឥន្ទ្រី​ធំ​មួយ​ហោះ​ពី​លើ​ក្បាល​យើង​​ទាំងពីរ​ ឯងពិតជា​ភ្នែក​ស្អុយ​មែន។
ប្រហែលជា​ពីរ បីនាទី​ក្រោយ​មក ស្រាប់តែអាខ្មៅ​ស្រែក​ម្តងទៀត។អាខ្មៅ៖ តើ​ឯង​មាន​ឃើញ​វាទេ?
អាស្វិត៖ ឃើញ​ស្អី​ទៀត​ហើយ?
អាខ្មៅ៖ ឯងពិតជា​ខ្វាក់​មែន​អានេះ។ សត្វទោច​ដ៏ធំមួយ​បាន​តោង​មែក​ឈើ​នៅ​លើ​ដើមឈើ​​មួយ​ខ្ពស់នោះ។
អាស្វិត៖ អូ អីចឹងទេ! គ្នាមិន​បានឃើញ។
ប្រហែលជា​ពីរ​នាទី​ក្រោយ អាខ្មៅស្រែកទ្បើងទៀត អាខ្មៅ​៖ តើ​ឯង​មាន​ឃើញ​វាទេ?
ដោយ​សារ​តែ​អាខ្មៅ​វា​សួរ​តែ​សំណូរ​ដដែលៗ​ធ្វើ​ឲ្យ​អាស្វិត​ខឹង​ជា​ខ្លាំង ហើយ​វា​ក៏​ចេះ​តែ​និយាយ​ឲ្យ​តែ​រួច​ពី​មាត់ទៅ អាស្វិត៖ ថី​មិន​ឃើញ។
អាខ្មៅ៖ ចុះបើឃើញ​ម៉េច​ក៏​ឯងភ្លើ​ដើរ​ជាន់​អាចម៍​។
អាស្វិត​ដោយ​មិន​ចង់​ខ្មាស់​មិត្ត​វា​ក៏​សម្តែង​បង្វែង​ដាន​អាខ្មៅ ដោយ​យក​ដៃ​វា​ទៅ​ស្ទាប​អាចម៍​នោះ​ហើយ​យក​មក​ហិត​ទៀត​ផង ហើយ​វា​ក៏​និយាយថា។
អាស្វិត៖ អាចម៍​នេះ​រាង​ក្តៅៗ ហើយ​វាជា​អាចម៍​របស់​ជ្រូក​ព្រៃ​ទៀត នេះ​បាន​ន័យ​ថា​យើង​មក​ដល់​កន្លែង​ត្រូវ​បាញ់​សត្វ​ហើយ ហើយ​អាជ្រូក​ព្រៃ​ដែល​វា​ជុះអាចម៍​នេះ​នឹង​ត្រូវ​ចូល​ក្នុង​ឆ្នាំង​ស៊ុបជា​មិន​ខាន។
អាខ្មៅ៖ និយាយ​ដូច​ឯង​បែប​នេះវាសម​​ម្យ៉ាង​ដែរ តែ​ខុស​ច្រើន​ពេក​មិន​អាចទទួល​យក​បានទេ នេះ​គឺជាអាចម៍​កូន​ដំរី​ ហើយ​នៅព្រៃ​នេះក៏​​គ្មានជ្រូក​ព្រៃ​រស់​នៅដែរ​។
អាស្វិត៖ អើ​! អី​ចឹង​ស៊ី​កូន​ដំរី​​ហ្នឹង​តែ​ម្តង។​
អាខ្មៅ៖ ស៊ី​គុក​ទៅ​ឯង។ រដ្ឋាភិបាល​គេ​ហាម​មិន​ឲ្យ​សម្លាប់​សត្វ​ដំរីទេ។
អាស្វិត៖ ទៅ​ចាប់ត្រី​វិញ​តោះ។
អាខ្មៅ៖ អញ្ចឹង​​បាន​ត្រូវ!​


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.