អត្ថបទថ្មីៗ :

កំសាន្ត​រឿង​ខ្លី ជជែកគ្នា​ពី​ការ​ធ្វើ​របង​ព័ទ្ធ​ជុំ​វិញ​ សត្វ​ជ្រូក

Tuesday, December 13, 2011

question-markនៅ​កសិដ្ឋាន​មួយ​មាន​អ្នក​ចិញ្ចឹម​ជ្រួក​មួយ​អ្នក​មាន​សត្វ​ជ្រួក​ដល់ទៅ ១ លាន​ក្បាល ច្រើន​ណាស់​ដែល​គាត់​ពិបាក​នឹង​ធ្វើ​របង​ព័ទ្ធ​ជុំ​វិញ​វា​ណាស់ ហើយ​​ម្យ៉ាង​ទៀត​គាត់​អត់​មាន​ឈើ​ច្រើន​ដើម្បី​ធ្វើ​​របង​សម្រាប់​ដាក់​វា​នោះទេ។
ថ្ងៃ​មួយ​គាត់​បាន​សរសេរ​លិខិត​ប្រកាស​រក​អ្នក​ជំនាញ​ធ្វើ​របង ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ចំណាយ​ឈើ​តិច ហើយ​បាន​ព័ទ្ធទំហំ​ធំ​គឺ​ដាក់ជ្រួក​ គាត់ ១លាន​ក្បាល​ចូល​ក្នុង​នោះ​ឲ្យ​អស់។ បើ​អ្នក​ណា​ធ្វើ​បាន​គាត់​​នឹង​លើក​កូនស្រី​ដែល​ស្អាត​ដូចទេពអប្សរ​ឲ្យ​ទៅ​​បុរស​​នោះ។
នៅ​ក្នុង​នោះ​មាន​បុរស​បី​អ្នក​ដែល​មាន​សមត្ថភាព​កំពួល​ដែល​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ប្រាប់គាត់ពី​របៀប​ធ្វើ​របង។
បុរស​ទី​មួយ​បាន​និយាយ​ដូច​នេះ​ថា យើ​ង​គួរ​យក​ឈើ​ទាំង​អស់​ធ្វើ​ជា​រាង​ការ៉េ​ទៅ ទើប​បាន​ទំហំ​ដាក់​បាន​ច្រើន តែ​នៅពេល​ដែល​ធ្វើ​ទៅ​ដាក់​បាន​តែ​ជ្រួក ២០​ក្បាល​ប៉ុណ្ណោះ គឺ​សល់ ៩៩៩ ៩៨០​ក្បាល​ទៀត​នៅក្រៅ​របង។
បុរសទៅ​ពីរ​គ្រវី​ក្បាល សម្តែង​ថា​មិន​ពេញ​ចិត្ត​នឹង​បុរស​ទី​មួយ​សោះ យើង​ត្រូវ​ធ្វើ​ជា​រង្វង់​មូល​វិញ ទើប​ដាក់បាន​ច្រើន។ គាត់​ធ្វើហើយ​យក​ជ្រូក​មក​ដាក់បាន​តែ ១៨​ក្បាលទេ​ហើយ​សល់​ប្រលោះ​តូច​ៗ​មួយ​ចំនួន​ទៀត​ដែល​ដាក់​ជ្រូក​មិន​ចូល​។
មើល​ទៅ​បុរស​ទី​បី​ប្រហែលជា​ដើរ​ទៅ​ផ្ទះ​ហើយ ព្រោះ​ថា​ពីរ​លើក​ហើយ​ដាក់​ជ្រូក​មិន​បាន​លើស​ពី ២០​ក្បាល​ផង ចុះ​គាត់​ធ្វើ​យ៉ាង​ណា​ដើម្បី​ដាក់​ជ្រូក​ដល់ទៅ ៩៩៩ ៩៨០​ក្បាល​ទៀត​ឯណោះ។​
បុរសទីបី​ហាក់​ដូច​ជា​មិន​ទាន់​អស់សង្ឃឹម​នៅទ្បើយទេ ព្រោះ​ថា​គាត់​បាន​ដើរ​សំដៅ​ទៅ​យក​ឈើ​មក​ធ្វើ​ជា​ទ្រុង​ជ្រូក​។ គាត់​ក៏​​ធ្វើ​របង​ដ៏​តូច​មួយ​ដែល​ដាក់បាន​តែ​ជ្រូក​ប្រហែល ៤ ទោ​៥​ក្បាល​ប៉ុណ្ណោះ ហើយ​វា​គ្មាន​រាង​អ្វី​ច្បាស់​លាស់​នោះទេ។
បុរសពីរ​នាក់​មុន​នាំ​គ្នា​សើច របង​ឯងប៉ុន​នេះ​ដាក់​ជ្រូក​ ៥​ក្បាល​មិន​ចុះ​ផង។
គាត់​បាន​ហៅ​បុរស​ទាំងពីរ​អ្នក​មុន​ និង​ម្ចាស់​ជ្រូក​និង​ក្រូន​ស្រី​គាត់​ឲ្យ​ចូល​ក្នុង​របង ហើយ​បិទទ្វារ​របង ហើយ​គាត់​បាន​និយាយថា៖ យើង​ចាត់​ទុក​ថា​យើង​ទាំងអស់គ្នា​នៅ​ក្រៅ​របង​ទៅ ដូច​នេះ​សត្វ​ជ្រូក ១​លាន​ក្បាល​នោះ ពិត​ជា​នៅក្នុង​របង​ជា​មិន​ខាន។
តើ​ខ្ញុំ​និយាយ​នេះ​ត្រូវ​ទេ?


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.