អត្ថបទថ្មីៗ :

កំប្លែង​រឿង​ខ្លី មនុស្ស​គ ថ្លង់ បើក​ទ្បាន

Tuesday, December 13, 2011

jokesដារី ជា​មនុស្ស​ស្រី​ម្នាក់​ដែល​ពិការតាំង​តែ​ពីពេល​ដែល​នាង​កើត​មក គឺ​នាង​ជា​មនុស្ស​ គ​ ហើយ​ថ្លង់​ទៀត មិន​អាច​ស្តាប់​បាន ហើយ​និយាយ​ក៏​មិន​កើត គឺ​ចេះ​តែ​ម្យ៉ាង​គត់​ធ្វើ​កាយ​វិកា​សម្រាប់ទំនាក់ទំនង​គ្នា។
ថ្ងៃ​មួយ​នាង​បើក​ទ្បាន​មក​ផ្ទះ​របស់​នាង​វិញ បន្ទាប់​ពី​ធ្វើ​ការ​នៅ​កន្លែង​ធ្វើ​ការ​របស់​នាង​អស់​ពេញ​មួយ​ថ្ងៃ នាង​បើក​ទ្បាន​លើ​ផ្លូវ​ធំ។ កាល​ពី​ប៉ុន្មាន​ខែ​មុន​នាង​ត្រូវ​បាន​ប៉ូលីស​ពិន័យ​ម្តង​រួច​មក​ហើយ ដោយ​សារ​តែ​នាង​បើក​ទ្បាន​លើស​ល្បឿន​កំណត់។ ដូច​នេះ​ថ្ងៃ​នេះ​នាង​បើក​ទ្បាន​មួយ​ៗ មិន​បង្ខំ​ទេ ព្រោះ​ខ្លាច​ប៉ូលីស​ពិន័យ​ទៀត។ នាង​បើក​បណ្តើរ ពិនិត្យ​មើល​កុង​ទ័រ​ ល្បឿន​បណ្តើរ​ការ​ពារ​កុំ​ឲ្យ​លើស​ល្បឿន​ដែល​គេ​កំណត់​។
មួយ​សន្ទុះ​ក្រោយ​មក​នាង​មើល​មក​ក្រោយ​ក៏​ឃើញ​ទ្បាន​ប៉ូលីស​ដេញ​ពី​ក្រោយ​គូថ​ទ្បាន​របស់​នាង។ ហើយ​ក៏​បាន​ហៅ​ទ្បាន​នាង​ឲ្យ​ឈប់។ នាង​ពិត​ជា​មិន​យល់​ទេ ព្រោះ​ថា​នាង​មិន​បាន​ធ្វើ​អ្វី​ខុសច្បាប់​នោះទេ នាង​បើក​ល្បឿន​ធម្មតា នាង​មាន​ពាក់​ខ្សែ​ក្រ​វ៉ាត់ ហើយ​​នាង​ក៏​មិន​បាន​ផឹក​ស្រា​ដែរ សូម្បី​តែ​ប័ណ្ឌ​បើក​បរ​​ របស់​នាង​ក៏​មាន​ដែរ។ នាង​នៅតែ​មិន​យល់​ថាប៉ូលីស​ហៅ​ទ្បាន​នាង​ដើម្បី​អ្វីទេ។
នាង​ក៏​បាន​ឈប់​ទ្បាន ហើយទម្លាក់ បង្អួច​ចុះ ហើយ​រង​ចាំទទួល​សំបុត្រ​ផាក​ពិន័យ​ដែល​នាង​មិន​ទាន់​ដឹង​ថា​នាង​មាន​កំហុស​អ្វី​នោះទេ។
ប៉ូលីស​ដើរ​មក​ដល់ ហើយ​ក៏​និយាយ​ជា​មួយ​នាង។ តែ​ដោយ​សារ​តែ​ដារី នាង​ជា​មនុស្ស​គ និង​ថ្លង់​នាង​មិន​អាច​ស្តាប់​បានទេ ហើយ​និយាយ​ក៏​មិន​បាន​ដែរ ដូច​នេះ​នាង​ក៏​ធ្វើ​កាយ​វិការ​ដាក់​ប៉ូលីស​វិញ។
ឃើញ​ដូច​នេះ ប៉ូលីស​ក៏​សើច ដឹង​មួយ​រំពេច​ថា​នាង​ជា​មនុស្ស គ​។
ប៉ូលីស ក៏​ធ្វើ​សញ្ញា​ប្រាប់​នាង​វិញ​ថា៖ ខ្ញុំ​ដឹង​ហើយ​ថា​នាង​គ ហើយ​ថ្លង់។ ខ្ញុំ​មក​នេះ​ចង់​ប្រាប់​នាង​ថា នាង​បាន​ចុច​ស៊ី​ផ្លេ​ចោល ថ្លង់​គេ​ពេញ​មួយ​ផ្លូវ។
ដារី ហួស​ចិត្ត​ព្រោះ​នាង​មិន​ដឹង​ថា​នាង​បាន​ចុច ស៊ីផ្លេ​ចោល ព្រោះ​ថា​នាង​ជា​មនុស្ស​ថ្លង់។ តែ​ទី​បញ្ចប់​នាង​ទទួល​បាន​សំបុត្រ​មួយ​ដដែល។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.