នេះគឺជាការងារដំបូងរបស់ធារីនៅក្នុងសាលាបឋមសិក្សាមួយ នាងធ្វើការជាអ្នកទីប្រឹក្សាក្មេងៗដែលមានវិបន្តិ តែមិនមែនមានវិបត្តិស្នេហានោះទេ គឺវិបត្តិទូទៅ ទាក់ទងនឹងការរៀនសូត្រជាដើម។
បានជា ធារីចង់ធ្វើការងារបែបនេះ មកពីនាងចូលចិត្តជួយអ្នកដទៃ ជាពិសេសអ្នកដែលមានវិបត្តិ ដែលដោះស្រាយមិនចេញ។ ថ្ងៃមួយនៅពេលដែលនាងទំនេរពីការងារនាងបានដើរលេងហើយ ឃើញក្មេងស្រីម្នាក់ឈរតែម្នាក់ឯង ខណៈដែលក្មេងជាច្រើនកំពុងតែលេងបាល់នៅផ្នែកម្ខាងទៀត។
ឃើញដូចនេះ ធារីក៏ដើរសំដៅទៅរកក្មេងស្រីនោះ ហើយសួរ ក្មេងស្រីនោះថាតើប្អូនមានបញ្ហាអ្វីឬអត់បានជាឈរតែម្នាក់ឯងដូចនេះ។
ក្មេងស្រីនោះប្រាប់ធារី វិញថាវាអត់មានបញ្ហាអ្វីទេ។
បន្តិចក្រោយមក ធារីក៏ឃើញក្មេងស្រីម្នាក់នោះនៅកន្លែងនោះដដែលមិនព្រមទៅណាសោះ ដោយសារតែនាងជាមនុស្សចង់ជួយគេបានជានាងចូលទៅជិតក្មេងស្រីម្នាក់នោះម្តងទៀត។
ធារី៖ តើឯងអាចឲ្យខ្ញុំធ្វើជាមិត្តបានទេ?
ក្មេស្រី(ស្ទាក់ស្ទើរ)៖ អីចឹងក៏បាន។
ក្មេងនោះមើលទៅធារីទាំងមានចម្ងល់នៅក្នុងចិត្ត។
ដោយគិតថាក្មេងនោះព្រមធ្វើជាមិត្តខ្លួនដូចនេះ ធារីក៏សួរសំណួរខ្លះៗដើម្បីជួយដោះស្រាយបញ្ហាក្មេងនោះ។
ធារី៖ ហេតុអ្វីបានជាប្អូនឈរនៅទីនេះតែម្នាក់ឯងបែបនេះ?
ក្មេងស្រី៖ មកពីខ្ញុំជាអ្នកចាំទី ហើយពួកនោះវាសុទ្ធតែជាខ្សែប្រយុទ្ធ។
ធារី៖ .....។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment