អត្ថបទថ្មីៗ :

WHO: ឥណ្ឌា​ជា​ប្រទេស​ដែល​មាន​ទុក្ខព្រួយ​ជាង​គេ​លើ​លោក​

Sunday, December 11, 2011

ssការ​សិក្សា​ថ្មី​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​រក​ឃើញ​ថា​ ប្រទេស​ឥណ្ឌា​ គឺ​ជា​ប្រទេស​ដែល​មាន​ទុក្ខ​ព្រួយ​ ខ្លាំង​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​។
យោង​តាម​អ្នក​ស្រាវ​ជ្រាវ​ដែល​មក​ពី​ WHO និង​សាកលវិទ្យាល័យ State University of New York បាន​បង្ហាញ​ថា បញ្ហា​នៃ​អារម្មណ៍​ទុក្ខ​សោក បាន​ឡើង​ខ្ពស់​កប់​ពពក នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជា​ជន​ច្រើន​លំដាប់​ទីពីរ​នេះ ដែល​ជិត ៩ភាគ​រយ​នៃប្រជា​ជន​សរុប ត្រូវ​បាន​គេ​រាយ​ការណ៍​ថា បាន​អូស​បន្លាយ​អារម្មណ៍​ទុក្ខ​សោកយ៉ាង​យូរ​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ​ ខណៈ​ដែល ៣៦ភាគ​រយ​ បាន​រងគ្រោះ​ដោយ​សារ​ជំងឺ​ទុក្ខព្រួយ​ធ្ងន់​ធ្ងរ​។
អារម្មណ៍​ទុក្ខ​សោក​នេះ បាន​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃនៅ​ឥណ្ឌា ហើយ​កាន់​តែ​ធ្ងន់​ធ្ងរជាង​នេះ​ទៀត​ គឺ​អ្នក​ទាំង​នោះ​ គិត​ថា​ជីវិត​របស់​​ខ្លួន​​លែង​មាន​តម្លៃ​ទៀត​ហើយ​។ អត្រា​សម្លាប់​ខ្លួន​ដែល​ខ្ពស់​ជាង​គេ​ គឺ​កើត​ឡើង​ចំពោះ​អ្នក​ដែល​រង​គ្រោះ​ដោយ​អារម្មណ៍​ទុក្ខព្រួយ​នេះ​។ ពួក​គេ​គ្មាន​កម្លាំង​ដើម្បី​ធ្វើ​ការ​ងារ​ប្រចាំ​ថ្ងៃ​នោះ​ទេ ដែល​នេះ​គឺ​ជា​ការ​បញ្ជាក់​របស់​លោក​វេជ្ជ​បណ្ឌិត​ចិត្ត​វិទ្យា Jitender Nagpal។
ការ​ស្រាវ​ជ្រាវ​នេះ​បាន​រកឃើញ​ថា​ មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​ជន​ជាតិ​ឥណ្ឌា​មាន​អារម្មណ៍​ទុក្ខ​សោក​គឺ
ការ​កើន​ឡើង​នូវ​អារម្មណ៍​ស្រ្ដេស​ ស្មុគ​ស្មាញ និង​ភាព​ឯកោក្នុង​ជីវិត​ជាដើម​។
មុន​នឹង​រក​ឃើញ​បែប​នេះ អ្នក​ជំនាញ​ទាំង​នោះ បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​មនុស្ស ៨៩០៣៧នាក់ មកក្រុម​​​ពី​១៨ប្រទេស​ផ្សេង​គ្នា​ ដែល​មាន​កម្រិត​ជីវភាព​ខុស​គ្នា​។
ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​ទាំង​ ១០ ដែល​មាន​ដូច​ជា ប៊ែល​ហ្សិក បារាំង អាល្លឺម៉ង់ អ៊ីស្រាអែល អ៊ីតាលី ជប៉ុន ហុល្លង់ ញូវហ្សើលែន អេស្ប៉ាញ និង​អាមេរិក​ ខណៈ​ដែល​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​មាន​ដូច​ជា ប្រេស៊ីល កូឡុំប៊ី ឥណ្ឌា ចិន លេបាណន់ ម៉ិចស៊ីកូ អាហ្រ្វិក​ខាង​ត្បូង និង​អ៊ុយ​ក្រែន​។
លទ្ធផល​ដ៏​ភ្ញាក់ផ្អើល​បាន​បង្ហាញ​ថា ប្រជាជន​ដែល​នៅ​ប្រទេស​អ្នក​មាន មាន​អត្រា​ទុក្ខព្រួយ​ខ្ពស់​ជាង​ប្រជា​ជន​នៅ​ប្រទេសជីវភាព​​មធ្យម​​ ពោល​គឺ​ប្រទេស​អ្នក​មាន​ មាន ១៤,៦ភាគ​រយ ខណៈ​ដែល​ប្រទេសជីវភាព​​​មធ្យម មាន ១១,១​ភាគ​រយ​។ ការ​ស្រាវ​ជ្រាវ​នេះ​ក៏រក​ឃើញ​ដែរ​ថា អាយុ​ជា​មធ្យម​នៃ​អ្នក​មាន​ទុក្ខ​ព្រួយ​ខ្លាំង​គឺ ២៥,៧ឆ្នាំ នៅ​ប្រទេស​អ្នកមាន ចំណែក​ឯ​ប្រទេស​ចំណូល​មធ្យ​ម គឺ ២៤ឆ្នាំ​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.