អត្ថបទថ្មីៗ :

ហេតុ​ផល​៥យ៉ាង​ដើម្បី​ញ៉ាំ​ផ្លែ​ប៉ោម​!

Sunday, December 11, 2011

ssក្រៅ​ពី​មាន​រសជាតិ​​ឆ្ងាញ់​ នៅមាន​ហេតុ​ផល​ជា​ច្រើន​ទៀត ដែល​យើង​គួរ​តែ​ញ៉ាំ​ផ្លែ​ប៉ោម​។ ផ្លែ​ដែល​មាន​សាច់​ពណ៌ស ជាមួយ​នឹង​សំបក​ពណ៌​ក្រហម លឿង ឬ​បៃ​តង​នេះ នៅ​មាន​គុណ​ប្រយោជន៍​សុខ​ភាព​ជា​ច្រើន​ទៀត (ញ៉ាំ​ទាំង​សម្បក​ កាន់​តែ​ល្អ​ ព្រោះ​សារធាតុ​សំខាន់​ៗ​ មាន​នៅ​លើ​សម្បក​ផ្លែ​ប៉ោម​)​។
ខាង​ក្រោម​នេះ គឺ​ជា​គុណ​ប្រយោជន៍​សុខ​ភាព​៥យ៉ាង​នៃ​ផ្លែ​ប៉ោម​៖
១- ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក
ការ​ស្រាវ​ជ្រាវ​ ជា​ច្រើន​បាន​បង្ហាញ​ថា សារធាតុ​មួយ​ចំនួន​ដែល​រក​ឃើញ​នៅ​ក្នុង​ផ្លែ​ប៉ោម អាច​ការពារ​មូលេគុល​អុក​ស៊ី​សែន ពី​ការ​បំផ្លាញ​កោសិកា​ ដែលអាច​គ្រប់​គ្រង​លើ​ការ​លូត​លាស់នៃ​កោសិកា​នៃ​ជំងឺ​មហារីក​បាន​។
ការ ​សិក្សា​នៅ​អ៊ីតា​លី​ ក៏​បាន​រក​ឃើញ​ដែរ​ថា អ្នក​ដែល​ទទួល​ទាន​ផ្លែ​ប៉ោម​ជា​រៀង​រាល់​ថ្ងៃ អាចកាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃ​ការ​កើត​ជំងឺ​មហារីក​បាន​ជាច្រើន​ប្រភេទ ដែល​មាន​ដូច​ជា​ មហារីក​ដោះ មហារីក​ក្រពេញ​ប្រូស្ដាត មហារីក​ពោះ​វៀន​ធំ មហារីកបំពង់អាហារ​ និង​មហារីក​មួយ​ចំនួន​ទៀត បាន​ពី ៩ ទៅ​៤២ភាគ​រយ​​។
២- បន្ថយ​កម្រិត​កាឡូរី
សារធាតុ​ផ្សំសំខាន់ពីរ​យ៉ាង​គឺ Pectin (ប្រភេទនៃ​ហ្វៃ​ប៊ើ) និង​ Polyphenols (សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​) នៃ​ផ្លែ​ប៉ោម អាច​បន្ថយ​កម្រិត​កូឡេស្ទេរ៉ូល​បាន​រហូត​ដល់​ ១០ភាគ​រយ​។
៣- ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ឆ្លាត​
ផ្លែ​ប៉ោម​អាច​ជួយ​បំប៉ន​ខួរ​ក្បាល​ អ្នក​ឲ្យ​មាន​ការ​ចង​ចាំ​បាន​ល្អ ព្រោះ​វា​អាច​ជួយ​ជម្រុញ​នូវ​ផលិត​កម្ម​នៃ​ Acetylcholine ដែល​ជា​ធាតុ​គីមី​ម្យ៉ាង​ដែល​ជួយ​បញ្ជូន​សារ​ទៅ​វិញ​ទៅ​មក​រវាង​​កោសិកា​សរសៃ​ប្រសាទ​នីមួយ​ៗ។
ការ​សិក្សា​ពី​អ្នក​ជំនាញ​បាន​បញ្ជាក់​ថា សារធាតុ Quercetin នៅ​ក្នុង​ផ្លែ​ប៉ោម អាច​ជួយ​ទប់​ស្កាត់​ការ​ខូច​ខាត​នៃ​កោសិកា​ខួរ​ក្បាល​ ដែល​អាច​អភិវឌ្ឍ​ទៅ​ជា​ជំងឺ​ខួរ​ក្បាល​បាន​ទៀត​ផង​។
៤- កាត់​បន្ថយ​​ជំងឺ​ទឹក​នោម​ផ្អែម​
សារធាតុ Pectin នៅ​ក្នុង​ផ្លែប៉ោម អាច​ផ្គត់​ផ្គង់​នូវ​អាស៊ីត Galacturonic ទៅ​កាន់​រាង​កាយ​អ្នក​បាន​ ដែល​វា​អាច​ជួយ​ធ្វើ​ឲ្យ​ស្ថេរភាពនៃ​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​កម្រិត​អាំង​សូលីន​ ដែល​កាត់​បន្ថយ​អត្រា​កើត​ជំងឺ​ទឹក​នោម​ផ្អែម​បាន​។
មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ជាតិ​ផ្អែម​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ផ្លែ​ប៉ោម​ ក៏​អាច​ជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​ឆ្អែត​បាន​យូរ​ទៀត​ផង​។​
៥- ជួយ​សម្អាត​ធ្មេញ​
ផ្លែ​ប៉ោម​ជួយ​បង្កើន​ផលិ​ត​កម្ម​ទឹក​មាត់​ ដែល​អាច​កម្ចាត់​នូ​វបាក់​តេរី នឹង​ជួយ​កាត់​បន្ថយ​កំណក​កំបោរ​ដែល​នៅ​ជាប់​នឹង​ធ្មេញ​បាន​ទៀត​ផង​។ បន្ថែម​លើ​នេះ​ទៀត សារធាតុ​អាស៊ីត​ធម្មជាតិ​ នៅ​ក្នុង​ផ្លែប៉ោម ក៏​អាច​ជួយ​ធ្វើ​ឲ្យ​ធ្មេញ​ស្អាត និង​ធ្វើ​ឲ្យ​មាន​ខ្យល់​ដក​ដង្ហើម​បរិសទ្ធ​ផង​ដែរ​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.