ក្រុមអ្នកវិទ្យាសាស្រ្ដបារាំងមួយក្រុម បានធ្វើការព្រមានកាលពីម្សិលម៉ិញនេះថា សត្វឆ្មាជាទីស្រឡាញ់របស់អ្នក អាចបង្កឲ្យលោកអ្នកកើតជំងឺមហារីកខួរក្បាលបាន ដោយសារតែប៉ារ៉ាស៊ីតម្យ៉ាងនៅលើពោះនៃសត្វឆ្មា។
ជំងឺមហារីកខួរក្បាល គឺជាប្រភេទមហារីកមួយប្រភេទដ៏កាចសាហាវបំផុត ដែលបានឆក់យកជីវិតមនុស្សអស់រាប់លាននាក់ ដែលក្នុងនោះគ្រាន់តែនៅចក្រភពអង់គ្លេសតែមួយប៉ុណ្ណោះ មានអ្នកស្លាប់ដោយសារជំងឺនេះ ៣៥០០នាក់ជារៀងរាល់ឆ្នាំ ប៉ុន្ដែមូលហេតុដែលបង្កឲ្យកើតជំងឺនេះ មិនទាន់បានដឹងប្រាកដនៅឡើយនោះទេ។
ប៉ារ៉ាស៊ីតដែលនៅលើដងខ្លួនឆ្មានេះ មានឈ្មោះថា Toxoplasma gondi គឺជាប៉ារ៉ាស៊ីតដែលមានវដ្ដជីវិតស្មុគស្មាញ តែអាចបង្កកំណើតបានតែនៅលើឆ្មាតែប៉ុណ្ណោះ មុនពេលវាចល័តទៅកាន់កន្លែងផ្សេងដោយពងដ៏មហាសែនតូច (មិនអាចមើលឃើញនឹងភ្នែកទទេ) របស់វា។ វាបានចូលទៅទៅដល់ខាងក្នុងខួរក្បាលយ៉ាងជ្រៅនៃប្រជាជនមួយភាគបីនៃប្រជាជនពិភពលោក និងសត្វដទៃទៀត។
ស្រ្ដីដែលមានផ្ទៃពោះ ត្រូវបានគេណែនាំជាយូរមកហើយដោយមិនឲ្យប៉ះពាល់ស្និទ្ធជាមួយសត្វឆ្មានោះទេ ព្រោះប៉ារ៉ាស៊ីត អាចចូលទៅដល់ទារកដែលនៅក្នុងផ្ទៃ ប៉ុន្ដែពេលនេះហានីភ័យហាក់ដូចជាធ្ងន់ធ្ងរជាងមុន ក្រោយពីអ្នកវិទ្យាសាស្រ្ដបារាំងមួយក្រុមនេះ បានរកឃើញថាប៉ារ៉ាស៊ីតនេះអាចបង្កជំងឺមហារីកខួរក្បាល។
ក្រុមអ្នកវិទ្យាសាស្រ្ដ ដែលដឹកនាំដោយលោក Frederic Thomas មកពីវិទ្យាស្ថានស្រាវជ្រាវ Montpellier ប្រទេសបារាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ប៉ារ៉ាស៊ីត Toxoplasma gondi ពិតជាបង្កើនហានីភ័យនៃការកើតមហារីកខួរក្បាលរបស់មនុស្សប្រាកដមែន ខណៈដែលវា បានបង្កផលប៉ះពាល់ចំពោះខួរក្បាលសត្វជាយូរមកហើយនោះ ។
ប្រសិនបើមេរោគនេះ មិនបង្កដល់ថ្នាក់មហារីកខួរក្បាល ក៏យ៉ាងហោចណាស់ ក៏វាបានចូលលុកលុយខួរក្បាលរបស់យើងដែរ ដែលអាចឲ្យមនុស្សមានការផ្លាស់ប្ដូរចរិតមាយាទ ដូចជា តឹងតែងជាមុន ច្រណែនឈ្នានីស ប្រច័ណ ជាដើម។
យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្ដដែលរកឃើញនេះ ក៏បានបញ្ជាក់ដែរថា ចាំបាច់ត្រូវមានការស្រាវជ្រាវជាបន្ដទៀត ដើម្បីបញ្ជាក់ថា ឆ្មា ពិតជាភ្នាក់ងារសាយភាពជំងឺមហារីកខួរក្បាលនោះ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment