អត្ថបទថ្មីៗ :

ផ្លែ​ប៉ោម​ ជា​ផ្លែ​ឈើ​ដែល​ប្រើ​ថ្នាំ​ពុល​ច្រើន​ជាង​គេ​

Sunday, December 11, 2011

ផ្លែ​ប៉ោម​នៅ​ជាប់នឹងដើម
ផ្លែ​ប៉ោម​ដែល​ជា​ផ្លែ​ឈើ​ដ៏​មាន​ប្រជា​ប្រិយ​ភាព​ និង​មានប្រយោជន៍​ចំពោះសុខភាព​នោះ ពេល​នេះ​ហាក់​ដូច​ជា​ធ្លាក់ចុះ​កិត្តិនាម​បន្ដិច​ហើយ បន្ទាប់​ពី​ត្រូវ​បានរក​ឃើញ​ថា​ ជា​ផ្លែ​ឈើ​ដែល​ប្រើ​ប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ច្រើន​ជាង​គេ​បំផុត ក្នុង​ចំណោម​កំពូល​ផ្លែ​ឈើ​ និង​បន្លែ​ដែល​ប្រើ​ប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​ច្រើនជាង​គេ​បំផុត​ទាំង​១២​។
កាល​ពី​ថ្ងៃ​ច័ន្ទម្សិល​ម៉ិញ​នេះ អង្គការ​បរិស្ថានមួយ​​ដែល​មាន​ស្នាក់​ការ​នៅ​អាមេរិក​ បាន​ចេញ​ផ្សាយ​នូវ​កំពូល​ផ្លែ​ឈើ​និង​បន្លែ​ដែល​ប្រើ​ប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិតច្រើន​ជាង​គេ​ទាំង​១២ និង​កំពូល​ផ្លែ​ឈើ​ និង​បន្លែ​ដែល​ល្អ​ជា​ង​គេ​បំផុត​ទាំង​១៥​។
ផ្ទុយ​ពី​ផ្លែ​ប៉ោម ដែល​ជាប់ឈ្មោះ​​មិន​ល្អ ខ្ទឹម​បារាំង​បាន​ក្លាយ​ជា
បន្លែ​ដែល​ល្អ​ជាង​គេ​​ក្នុង​ចំណោម​កំពូល​អាហារ​ដែល​ល្អ​បំផុត​ទាំង​១៥​។
ការ​រក​ឃើញ​ពី​សារធាតុ​ថ្នាំ​បំពុល​សត្វ​ល្អិត​ដ៏​ច្រើន​នៅ​ក្នុ​ងផ្លែ​ប៉ោម​បាន​ធ្វើ​ឲ្យ​មានការ​បារម្ភ​ចំពោះបញ្ហា​សុខ​ភាព​ ជា​ពិសេស​ចំពោះ​ស្រ្ដីមានផ្ទៃ​ពោះ និង​កុមារ​។
ក្រុម​អ្នក​ស្រាវ​ជ្រាវបាន​បញ្ជាក់​ដែរ​ថា​ ប្រសិន​បើ​យើង​ទទួល​ទាន​ផ្លែ​ឈើ ឬ​បន្លែ​ចំនូន​៥​ប្រភេទ ក្នុង​ចំណោម​១២​ប្រភេទ​ដែល​ប្រើ​ប្រាស់​ថ្នាំ សម្លាប់​សត្វ​ល្អិត​ច្រើន​ជាង​គេ​នេះ នោះ​អ្នក​ដូច​ជា​កំពុង​ទទូល​ទាន​ថ្នាំ​ពុល​សម្លាប់​សត្វ​ល្អិត​ចំនួន​១៤​ប្រភេទ​ដូច្នេះ​ដែរ​។
ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​សូម​មើល​តារា​ង​បន្លែ​ ផ្លែ​ឈើ​ដែល​ប្រើ​ប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ទាំង​១២​ដូច​ខាង​ក្រោម​៖
1. Apples
ដើម​ប៉ោម
Apple
2. Celery
Celery
3. Strawberries
Strawberries
4. Peaches
Peaches
5. Spinach
Spinach
6. Nectarines
Nectarines
7. Grapes
Grapes
8. Sweet bell peppers
Red Pepper
9. Potatoes
Potatoe
10. Blueberries
Blueberries
11. Lettuce
Lettuce
12. Kale/collard greens
Kale
ចំណែក​ឯ​បន្លែ​ ផ្លែ​ឈើ​ដែល​ល្អ​រួមមាន​ដូច​ជា ខ្ទឹម​បារាំង ពោត ម្នាស់ អាវ៉ូកាដូ ស្វាយ ត្រប់​វែង​ ឪឡឹក​ ដំឡូង និង​ផ្សិត​ជា​ដើម​។​


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.