អត្ថបទថ្មីៗ :

ញ៉ាំ​ពេល​យប់ ធ្វើ​ឲ្យឡើង​ទម្ងន់​

Sunday, December 11, 2011

អ្នក​ញ៉ាំ​អាហារ​ពេល​យប់​
ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​របស់​អាមេរិក​ បានរក​ឃើញ​ថា​ អ្នក​ដែល​ញ៉ាំ​អាហារ​លើស​ពី​ម៉ោង​៨យប់​ឡើង​ទៅ នឹងធ្វើប្រឈម​នឹង​ការ​ឡើង​ទម្ងន់​ ជាង​អ្នក​ដែល​មិន​ញ៉ាំ​អី​សោះ​នៅ​ពេល​យប់​។​
ការ​ស្រាវជ្រាវ​មុន​ៗ​នេះ ក៏​បាន​រក​ឃើញ​ស្រដៀង​គ្នា​នេះ​ដែរ ពោល​គឺ​អ្នក​ដែល​ញ៉ាំ​អាហារ​ពេល​យប់​នឹង​ឡើងទម្ងន់ បើ​ទោះ​បី​ជា​ពួក​គេ​គ្រប់​គ្រង​កម្រិត​កាឡូរី​ក្នុងអាហារ​របស់​ពួក​គេ​បាន​ល្អ​នៅ​ពេលថ្ងៃ​ក៏​ដោយ​។
លោក Phyllis Zee វេជ្ជ​បណ្ឌិត ជា​សាស្រ្ដា​ចារ្យ​មក​ពីសាកលវិទ្យា​ល័យ​ Northwestern នៅ​ឈីកាហ្គោ​ និង​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​ការ​ស្រាវ​ជ្រាវ​នេះ គឺ​ធ្វើ​ឡើង​ដើម្បីដឹង​ពី​កត្តា​ដែល​ធ្វើ​ឲ្យ​ធាត់ ដែល​មាន​ដូច​ជា​អាយុ រយៈ​ពេល​គេង និង​ម៉ោង​ចូល​គេង ប៉ុន្ដែ​ទី​បំផុត​​បែ​ជា​រក​ឃើញ​ថា ការ​ញ៉ាំ​អាហារ​ក្រោយ​ម៉ោង​ ៨យប់ គឺ​ជាកត្តា​ដែល​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ចម្បង​បំផុត​ទៅ​វិញ​។
លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រា​វ​នេះ ត្រូវ​បាន​
ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​ការ​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ស្ថាប័ន​បណ្ឌិត​សភា​អាមេរិក​នៃ​ការ​ស្រាវ​ជ្រាវ​ពី​ការ​គេង និង​ឱសថ​ នៅ​ទី​ក្រុង Minneapolis។
ចំណែក​ឯ​អ្នក​ស្រី​ Elisabetta Politi ជា​អ្នក​ជំនាញខាង​ចំណីរ​អាហារ​ ដែល​មិន​បាន​ចូល​រួម​ក្នុ​ង​ការ​ស្រាវ​ជ្រាវ​នេះ​ទេ​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា អ្នក​ដែល​មាន​បញ្ហាគេ​ង​មិនលក់​ ភាគ​ច្រើន​បែរ​ជា​ធាត់​ទៅ​វិញ​ ព្រោះ​រយៈ​ពេល​ពី​ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ និង​ពេល​គេ​ចូល​គេ​ង​មាន​ចន្លោះ​ពេល​យូរ ដែល​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​ឃ្លាន​។ នៅ​ពេល​ឃ្លាន​ ពួក​គេ​នឹង​រក​អី​ញ៉ាំ ទោះ​បី​ជា​ពេល​យប់​ជ្រៅ​ក៏​ដោយ ដែល​នេះ​នឹង​ធ្វើ​ឲ្យ​គេ​ឡើង​ទម្ងន់​ដោយ​មិនដឹង​ខ្លួន​។
អ្នកស្រី Politi ក៏​បាន​បន្ថែម​ដែរ​ថា មិន​ទាន់​មាន​ចម្លើយ​នៅ​ឡើយ​ទេ ទាក់​ទង​នឹង​សំណួរ​ជា​ច្រើន​ដែល​បាន​សួរ​ថា​ ហេតុ​អ្វី​បាន​ជា​ការ​ញ៉ាំ​អាហារ​ពេល​យប់ ធ្វើ​ឲ្យ​ឡើង​ទម្ងន់​នោះ​។
នៅ​ប្រទេស​អ៊ឺ​រ៉ុប​ខ្លះ មាន​ទម្លាប់​ញ៉ាំអាហារ​ពេល​ល្ងាច​យឺតម៉ោង ដែល​គេ​សង្កេត​ឃើញ​ថា​មាន​អ្នក​ធាត់​ក៏​ច្រើន​ដែរ ដែល​នេះ​អាច​ជា​ឧទាហរណ៍មួយ​នៃ​អំណះ​អំណាង​នេះ​។
ជាចុង​បញ្ចប់​អ្នក​ជំនាញ​ខាង​ចំណីរ​អាហារ​ដដែល​នេះ បាន​និយាយ​ថា​ ការ​ញ៉ាំ​អាហារ​ដែល​មាន​កាឡូរី​ច្រើន​នាពេល​ថ្ងៃ យើង​បាន​ដុត​បំផ្លាញ​កាឡូរី​នោះ​វិញ​ តាម​រយៈ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​យើង ប៉ុន្ដែ​ប្រសិន​បើ​អ្នក​ញ៉ាំ​អាហារ​ពេល​យប់ នោះ​អ្នក​នឹង​មិន​បាន​ដុត​បំផ្លាញ​កាឡូរី​នោះ​ទេ ព្រោះ​អ្នក​ញ៉ាំ​ហើយ​ចូល​គេ​ង​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.