អត្ថបទថ្មីៗ :

ចេក​ថោក​មែន តែ​កុំមើល​ងាយ​វា

Sunday, December 11, 2011

ចេក
អ្នក​អាច​​រក​ទិញ​ចេក​នៅ​ស្រុក​ខ្មែរ​នៅ​ទី​ណា​ក៏​មាន វា​មាន​តំលៃ​ថោក​ណាស់​ បើ​បៀប​ធៀ​ប​នឹង​ ផ្លែ​ឈើ​ដ៏ទៃ ទៀត​ដូចជា ផ្លែ​ទំពាំង​បាយជូ និង​ ផ្លែប៉ោម​ជាដើម។​ ប៉ុន្តែ​បើ​និយាយ​ពី​សារប្រ​យោជន៍​វិញ ផ្លែចេកគឺ​ឈរ​លើ​កំពូល​តារាង។ ខាង​ក្រោម​នេះ​បង្ហាញ​ពី​តួនាទី របស់​ចេក​៖
នៅ​ក្នុង​ចេក​មានសារធាតុ​ ប៉ូតា​ស្យូម ច្រើន ដែលជា​សារធាតុ​​​ជួយ​ឲ្យ​ប្រព័ន្ធ​​ដឹក​ជញ្ចូននាំយក​ អុកស៊ីសែន ទៅ​ខួរ​ក្បាល​យើង​បាន​គ្រប់​គ្រាន់ វា​ក៏​ធ្វើ​ឲ្យ​បេះ​ដូង​របស់​យើង​លោត​ត្រូវ​ចង្វាក់ និង​បង្កើត​តុល្យភាព​ទឹក​នៅ​ក្នុង​ខ្លួន។ ប៉ូតា​ស្យូម អាច​ជួយ​កាត់​បន្ថយ អត្រា​ដែល​អាច​កើត​ជំងឺ​ដាច់​សសៃ ខួរ​ក្បាលបាន។
ចេក​ជួយ​ពោះ​វៀន​របស់​យើង។ គុណ​សម្បត្តិ​របស់​វា​គឺ​ជួយ​ឲ្យ​យើង​ ឈប់​មាន​ជំងឺ​ទល់​លាមក​ដោយ​សារ​វា​​ជួយ​ឲ្យ​ពោះ​វៀន​របស់​យើង​មាន​ដំណើរ​ការ​ស្រួល។
ចេក​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ ព្រោះផ្លែចេក​មាន សារធាតុគីមី​ម្យ៉ាង​មាន​ឈ្មោះថា tryptophan។ វា​ជា​សារធាតុ​ជួយ​កែ​សំរូល​អារម្មណ៍​របស់​យើង​ ដោយ​សា​វា​មាន​កំរិត​នៃ​ប្រូតេអ៊ីន មួយធ្វើ​ឲ្យ​អារម្មណ៍​អ្នក​បាន​សំរាក និង​មាន​ភាព​សប្បាយជាង​មុន។ យោង​តាម Bananasaver.comបាន​ឲ្យដឹង​ថា មនុស្ស​ដែល​មាន​អារម្មណ៍​ស្មុក​ស្មាញ តែង​តែ​ផ្តល់​ព័ត៌មាន​ថា​មាន​អារម្មណ៍​ល្អ​ទ្បើង​វិញ​បន្ទាប់​ពី​​បាន​ហូប ចេក។
​​ចេក​ជួយឲ្យ​យើង​មាន​ខួរ​ក្បាល​ល្អ។ បើ​តាម​Bananasaver.comបាន​បង្ហាញថា គេ​យក​សិស្ស ២០០​នាក់​មក​សិក្សា។​គេ​ឲ្យ​សិស្ស​ទាំង​២០០នាក់ ហូប​ចេក​១​ថ្ងៃ ៣​ដង នឹង​ហូប​បាយ​តាម​ធម្មតា។ គេ​បាន​រក​ឃើញថា សារធាតុ​ ប៉ូតា​ស្យូម​នៅ​ក្នុង​ចេក​ជួយ​បង្កើន​ថាម​ពល​ខួរ​ក្បាល​របស់​សិស្ស​ទាំង​នោះ ពួក​គេ​មាន​អារម្មណ៍​ល្អ​និង​ចង់​រៀន​ជាង​មុន។
យើង​គួរ​ហូប​ចេក​ឲ្យ​បាន​ច្រើន ដើម្បី​ទទួល​បាន​សុខ​ភាព​ល្អ។​


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.