អត្ថបទថ្មីៗ :

ពណ៌​ក្រហមជួយ​​បង្កើន​ថាម​ពល

Sunday, December 11, 2011

ពណ៌​ក្រហម
ការ​ស្រាវ​ជ្រាវ​ដ៏​ថ្មី​បំផុត​របស់​អាមេរិក​បាន​រក​ឃើញ​ថា ការ​មើល​ឃើញ​ពណ៌​ក្រហម​នឹង​ធ្វើ​ឲ្យ​សាច់ដុំ​ធ្វើ​ចលនា​បាន​លឿន​ជាង​មុន និង​មាន​ថាម​ពល​ជាង​មុន​។ ការ​រក​ឃើញ​នេះ​ អាច​មាន​ភាព​សំខាន់​សម្រាប់​កីឡា និង​សកម្មភាព​ផ្សេង​ៗ​ទៀតដែល​ត្រូវ​ការ​ថាម​ពល​ខ្លាំង​ និង​រហ័ស។
លោក Andrew Elliot ដែល​ជា​អ្នក​ស្រា​វ​ជ្រាវ​ និង​ជា​សាស្រ្តា​ចារ្យ​ផ្នែក​ចិត្ត​សាស្រ្ដ​មក​ពី​សាកល​វិទ្យាល័យ Rochester បាន​និយាយ​ប្រាប់​អ្នកសារព័ត៌មាន​ថា ពណ៌​ក្រហម​គឺ​ជា​ពណ៌​ដែលធ្វើ​ឲ្យ​មាន​ការ​រំញោច​អារម្មណ៍​។
អ្នក​ស្រាវ​ជ្រាវ​រូប​នេះ​បានបន្ត​ទៀត​ថា មាន​មនុស្ស​ជា​ច្រើន​មិន​បាន​ដឹង​ថា​ពណ៌​ក្រហម​មាន​ការ​ជះ​ឥទ្ធិ​ពល​មក​លើ​សកម្មភាព​នៃ​រាង​កាយ​នោះ​ទេ។ ប៉ុន្ដែ​ពេល​នេះ យើង​បានស្រាវ​ជ្រាវ​ឃើញ​ប្រាកដ​ហើយ​ថា ពណ៌​ក្រហម​អាច​ធ្វើ​ឲ្យ​មាន​ការ​បង្កើន​ថាម​ពល​ ថែម​ទាំង​អាច​កាត់​បន្ថយ​អារម្មណ៍​ភ័យ​ព្រួយ បារម្ភផង​ដែរ​។

ការ​ស្រាវជ្រាវ​ដែល​ត្រូវ​បានបោះ​ពុម្ភ​នៅ​ក្នុង​ព្រឹត្ត​បត្រ Emotion នេះ​បានធ្វើ​ការ​ប្រៀប​ធៀប​ការ​រំញោច​នៃ​សាច់​ដុំ​របស់​សិស្ស​សាលា នៅ​ក្នុង​ការ​ពិសោធន៍​ពីរ​ផ្សេង​គ្នា​។
ជា​លទ្ធផល​បង្ហាញ​ថា នៅ​ក្នុង​ការ​ពិសោធន៍​ទាំង​ពីរ​នោះ បាន​ឃើញ​ថា​ពណ៌​ក្រហម​បាន​បង្កើន​នូវ​សកម្មភាព​របស់​សិស្ស​ទាំង​ពីរ​ក្រុម​។ ពួក​គេ​មាន​ការ​ឆ្លើយ​តប​រហ័ស​នៅ​ពេល​ឃើញ​ពណ៌​ក្រហម​។
អ្នក​ស្រា​វជ្រាវ​ដដែល​នេះ ក៏​បាន​និយាយ​ដែរ​ថា ការ​ស្រាវ​ជ្រាវ​មុនៗ​ ក៏​បាន​បង្ហាញ​ដែរ​ថា ពណ៌​ក្រហម​អាច​ជួយ​បង្កើន​នូវ​ផលិត​ភាព និង​ការ​ងារ​ដែល​ប្រើ​ខួរ​ក្បាល​ផង​ដែរ​។
ជា​ចុង​បញ្ចប់​ លោក​គ្រូ​ចិត្ត​សាស្រ្ដ Elliot បាន​និយាយថា ពណ៌​ពិត​ជា​ជះ​ឥទ្ធិពល​មក​លើ​មនុស្ស​ ទៅ​តាម​វិធី​ជាច្រើន​។
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ នេះ​គ្រាន់​តែ​ជា​ការ​ស្រាវ​ជ្រាវ​តែ​ប៉ុណ្ណោះ ដូច្នេះ​មិន​ប្រាកដ​ថា​ត្រូវ​ទាំងអស់​នោះ​ទេ។ ប្រិយ​មិត្ត​អាច​សង្កេតមើល​ខ្លួន​ឯង​បន្ថែម​អំពី​អារម្មណ៍​ពេលឃើញ​ពណ៌​ក្រហម​។​


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.