
ស្រ្ដីមានផ្ទៃពោះ
ក្រុមអ្នកជំនាញបានលើកឡើងថា ការទទួលអាហារត្រឹមត្រឹមពិតជាមានសារៈសំខាន់ណាស់ក្នុងអំឡុងពេលមានផ្ទៃពោះ។
ការសិក្សាស្រាវជ្រាវនេះ បានបង្ហាញថា ការទទួលអាហារខ្វះជីវជាតិ អាចធ្វើឲ្យបាត់បង់នូវហ្សែនម៉្យាងដែលមានឈ្មោះថា Hnf4a ដែលជាហ្សែនដែលដើរតួនាទីសំខាន់ក្នុងការការពារកុំឲ្យកើតជំងឺទឹកនោមផ្អែម។
អ្នកស្រី វេជ្ជបណ្ឌិត Susan Ozanne មកពីសាកលវិទ្យាល័យ ខេមប្រ៊ីជ ដែលដឹកនាំការស្រាវជ្រាវនេះ បាននិយាយថា ការស្រាវជ្រាវនឹងនៅតែបន្តធ្វើតទៅទៀត។ អ្នកស្រីបានបន្ថែមទៀតថា ការទទួលទានអាហារដែលត្រឹមត្រូវ គឺមានសារៈប្រយោជន៍ខ្លាំងណាស់ចំពោះមនុស្សគ្រប់រូប ប៉ុន្តែការទទួលទានអាហារដែលត្រឹមត្រូវ ក្នុងអំឡុងពេលមានផ្ទៃពោះ គឺកាន់តែមានប្រយោជន៍ថែមទៀត ពីព្រោះវាទាក់ទងដល់ទារកដែលនៅក្នុងផ្ទៃ។
ដោយសារតែមានការពិបាកក្នុងការធ្វើតេសន៍លើស្រ្ដីមានផ្ទៃពោះ ទើបក្រុមអ្នកស្រាវជ្រាវបានយកសត្វកណ្ដុរមកជំនួសវិញ។ ពួកគេបានឲ្យចំណីរដែលខ្វះជីវជាតិ ប្រូតែនឲ្យទៅសត្វកណ្ដុរដែលកំពុងមានកូន ហើយជាលទ្ធផលបានបង្ហាញថា មានអត្រានៃការផ្ទុកនូវជំងឺទឹកនោមផ្អែមប្រភេទទី២ ទៅលើកូនកណ្ដុរ ដូចដែលក្រុមអ្នកស្រាវជ្រាវបានរំពឹងទុក។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment