
ស្ត្រីលើសទម្ងន់
ក្រុមអ្នកស្រាវជ្រាវទាំងនោះ បានធ្វើការសិក្សាលើស្រ្ដីចំនួនជាង ១៥ម៉ឺននាក់ ហើយជាលទ្ធផលបានបង្ហាញថា ស្រ្ដីដែលធាត់លើសទម្ងន់ ចំនួន ៣៥ភាគរយ មានហានិភ័យនៃការវិវឌ្ឍទៅជាជំងឺមហារីកសុដន់កម្រិតអវិជ្ជមានបីដងលើសអ្នកដទៃទៀត។
អ្នកស្រី Amanda Phipps ដែលជាអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីកនៅរដ្ឋ Philadelphia បានថ្លែងថា តាមការពិតពួកអ្នកស្រាវជ្រាវបានរកឃើញថា ទំនាក់ទំនងនៃជំងឺមហារីកសុដន់នេះមានតែមួយគត់គឺលក្ខណៈជីវសាស្រ្ដ ដែលខុសពីជំងឺមហារីកដទៃទៀត។
ជំងឺមហារីកសុដន់ គឺជាជំងឺធំលំដាប់ទី២ ក្នុងចំណោមជំងឺមហារីកដទៃទៀត ដែលបានសម្លាប់ស្រ្ដីអាមេរិកអស់ច្រើនជាងគេ បន្ទាប់ពីជំងឺមហារីកសួត។ ជំងឺដ៏សាហាវនេះ បានសម្លាប់មនុស្សអស់ប្រមាណ ៥សែននាក់ទូទាំងពិភពលោកជារៀងរាល់ឆ្នាំ ហើយមនុស្សដែលកំពុងផ្ទុកជំងឺនេះ មានជិតដល់ ១លាន ៥សែន នាក់ហើយនៅទូទាំងពិភពលោក។|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment