អត្ថបទថ្មីៗ :

ហ្សែន​​​ព្យាបាល​​មហារីក​ស្បែក​ដោយ​ខ្លួន​ឯង

Sunday, December 11, 2011

រោគ​មហារីក​ស្បែក
ទី​ភ្នាក់ងារ​សម្រាប់​ការ​ស្រាវជ្រាវ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នៅ​ប្រទេស​សិង្ហបុរី​បាន​និយាយ​ថា ក្រុម​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ស្វែង​រក​ហ្សែន (Gene)​មួយ​ដែល​អាច​ពន្យល់​ថា​ហេតុអ្វី​បាន​ជា​ជំងឺ មហារីក​ស្បែក​ដ៏​កម្រ​មួយ​​អាច​ព្យាបាល​ខ្លួន​ឯង​បាន ​ក្រោយ​ពី​បាន​ឆ្លង​យ៉ាង​លឿន។ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ចរិត​ពិសេស​នៃ​ជំងឺ​កម្រ​​​ដែល​គេ​ហៅ​ថា squamous epitheliomas​ដែល​អាច​ព្យាបាល​ខ្លួន​ឯង​​បាន​ ដែល​បណ្ដាល​មក​ពី​​កំហុស​របស់​ហ្សែន​ម្យ៉ាង​គឺ TGFBR1។ ហ្សែន​នេះ​ជា​ធាតុ​ផ្សំ​សំខាន់​បំផុត​នៃ​ការ​ផ្ដល់​សញ្ញា​មួយ​ដែល​គេ​អាច​ធ្វើ​ឲ្យ​ទន់ខ្សោយ​ផង​ដែរ​នៅ​ក្នុង​ជំងឺ​មហារីក​ផ្សេង​ទៀត។​ លោក ដេវីត ហ្គូឌី (Devid Goudie) ជា​អ្នក​ប្រឹក្សា​ការ​ព្យាបាល​បែប​ហ្សេនេទិក​ នៅ​សាកលវិទ្យាល័យ...
ដាន់ឌី​ (University of Dundee) និង​ជា​អ្នក​ជំនាញ​រយៈពេល​វែង​ផ្នែក​ជំងឺ​មហារីក​ស្បែក​កម្រ បាន​និយាយ​ថា ចរិត​មិន​ធម្មតា​របស់​ដុំ​សាច់​​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ចំណាយ​ពេល​ជាង​សែសិប​ឆ្នាំ​ក្នុង​ការ​ស្រាវ​ជ្រាវ។​ ដូច្នេះ​យើង​មាន​ការ​រីករាយ​ណាស់​ក្នុង​ការ​​រក​ឃើញ​នូវ​កំហុស​ហ្សែន​នេះ​ដែល​ជា​មូល​ហេតុ​នៃ​ជំងឺ។

ក្រុម​ស្រាវជ្រាវ​នេះ​រួម​មាន​អ្នក​វិទ្យាសាស្ត្រ​មក​ពី​​ប្រទេស​ស្កុតឡែន សិង្ហបុរី និង​ប្រទេស​ដ៏​ទៃ​ទៀត។
ទោះ​ជា​យ៉ាង​នេះ​​ក្ដី លោក ប៊ៀហ្គីត ឡេន (Birgit lane)​ជា​អ្នក​ដឹក​នាំ​ក្រុម និង​ជា​នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ជីវវិទ្យា​វេជ្ជសាស្ត្រ បាន​មាន​ប្រសាសន៍​ថា ហ្សែន​នេះ​ជា​ផ្នែក​មួយ​នៃ​កោសិកា​​សំខាន់​មួយ​ដែល​ផ្ដល់​សញ្ញា​ដល់​ដំណើរ​ការ​ធម្មតា។​ គាត់​បាន​បន្ត​ទៀត​ថា វា​ជាប់​ពាក់ព័ន្ធ​នឹង​រោគ​មហារីក​ផ្សេង​ទៀត។​ គេ​មិន​អាច​រារាំង​មុខ​ងារ​របស់​វា​ដោយ​​ស្មាន​ៗ​នោះ​ទេ។ យើង​សង្ឃឹម​ថា ចំណេះ​ដឹង​ដែល​ទើប​នឹង​រក​ឃើញ​ថ្មី​ៗ​នេះ នឹង​ជា​មធ្យោបាយ​​ថ្មី​ក្នុង​ការ​កាត់​ផ្ដាច់​យន្តការ​​​​​វិវឌ្ឍ​របស់​កោសិកា​​ក្នុង​ការ​ព្យាបាល​ជំងឺ​មហារីក។
គេ​បាន​បោះពុម្ព​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​ នៅ​ក្នុង​​​លេខ​ចុង​ក្រោយ​ទស្សនាវដ្ដី​ Nature Genetic​ដែល​​​បោះផ្សាយ​ពី​ការ​ស្រាវជ្រាវ​ប្រកប​ដោយ​គុណភាព​​ក្នុ​ផ្នែក​ហ្សេណេទិក​នេះ។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.