អត្ថបទថ្មីៗ :

វិធី​ព្យាបាល​​អ្នក​ជំងឺ​អេដស៍បែប​​ថ្មី

Sunday, December 11, 2011

ការ​ប្រឆាំង​រោគ​អេដស៍
អ្នក​វិទ្យាសាស្ត្រ​បាន​រាយការណ៍​ថា លទ្ធផល​ពី​ការ​ព្យាបាល​ថ្មី​ៗ​នេះ​បាន​លើក​ទឹកចិត្ត​ថែម​ទៀត​​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​អេដស៍។
លទ្ធផល​នេះ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​នៅ​ឯ​សន្និសីទ​មួយ​ក្នុង​រដ្ឋ​បុស្តុន សហរដ្ឋ​អាមេរិក ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ជំនាញ​សាទរ​យ៉ាង​ប្រយ័ត្ន​ប្រយែង។
អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​ភេនស៊ីលវ៉ានៀ ​បាន​និង​កំពុង​ប្រើប្រាស់​វិស្វកម្ម​ហ្សេណេទិក​​ដើម្បី​អភិវឌ្ឍ​កោសិកា​ឈាម​ដែល​អាច​ប្រឆាំង​នឹង​មេរោគ​ហ៊ីវ។ ការ​ធ្វើ​ពិសោធន៍​នេះ​ពាក់ព័ន្ធ​នឹង​ការ​លប់​ហ្សែន​​មួយ​ដែល​ធ្វើ​ឲ្យ​មេរោគ​អាច​ឆ្លង​ចូល​ក្នុង​កោសិកា​ឈាម​បាន។ គំនិត​នេះ​បាន​មក​ពី​បុរស​ម្នាក់​ដែល​... ហាក់​ដូច​ជា​សះស្បើយ​ ក្រោយ​ពេល​ទទួល​បាន​កោសិកា​ឈាម​ពី​អ្នក​ផ្ដល់​​ម្នាក់​ដែល​មាន​ប្រព័ន្ធ​ការពារ​ពី​ធម្មជាតិ​ក្នុង​ការ​វះកាត់​ផ្លាស់​ប្ដូរ​សរីរាង្គ​មួយ​កាល​ពី​បួន​ឆ្នាំ​មុន​នៅ​ទី​ក្រុង​ប៊ែរឡាំង។ អ្នក​ស្រាវជ្រាវ​កំពុង​ស្វែង​រក​មធ្យោបាយ​ផ្សេង​ៗ​ថែម​ទៀត​​ដើម្បី​សម្រេច​ជោគជ័យ​បង្កើត​ប្រព័ន្ធ​​ការពារ​នេះ​ដោយ​ប្រើ​កោសិកា​​ឈាម​របស់​អ្នក​ជំងឺ​ផ្ទាល់។
​តែ​វា​ហាក់​ដូច​ជា​នៅ​ឆ្ងាយ ឬ​ឆាប់​ពេក​ក្នុង​ការ​​សន្និដ្ឋាន​ថា វិធី​សាស្ត្រ​នេះ​អាច​មាន​ប្រសិទ្ធភាព​នោះ។
ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​វេជ្ជបណ្ឌិត​ទាំង​ឡាយ​មាន​សង្ឃឹម​ថា ការ​ព្យាបាល​នេះ​អាច​ជួសជុល​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​​គ្រប់គ្រាន់​ដោយ​មិន​ចាំ​បាច់​ញ៉ាំ​ថ្មី​ទៀត​ឡើយ។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.