អត្ថបទថ្មីៗ :

រកឃើញហ្សែនថ្មីទាក់ទងនឹងជំងឺបេះដូង

Sunday, December 11, 2011

បេះ​ដូង​របស់​មនុស្ស​
ក្រុម​​​អ្នក​វិទ្យា​សាស្រ្ត​​បាន​រក​ឃើញ​នូវ​ ហ្សែន​ប្រភេទ​ថ្មី ចំនួន ១៣ ដែល​បង្ក​ឲ្យ​​មនុស្ស​ប្រឈម​នឹង​ហា​និភ័យ​នៃ​ការ​វិវឌ្ឍ​​ទៅ​រក​ជំងឺ​បេះ​ ដូង​ ដែល​ជា​​ឃាតករដ៏​សាហាវ​​​លេខ​មួយ​លើ​លោក​​​។
លោក​វេជ្ជ​បណ្ឌិត Themistocles Assimes មក​ពី​សាកល​វិទ្យា​ល័យ​សុខា​ភិបាល​​ស្ទែន​ហ្វត​ សហរដ្ឋ​អាមេរិក​ ដែល​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​វិទ្យាសាស្រ្ដ​ដ៏​ទៃ​ទៀត​ដែល​សិក្សា ​លើ​ករណី​នេះ​​បាន​និយាយ​ថា ការ​ដឹង​នូវ​ព័ត៌​មាន​ថ្មី​នេះ​ អាច​ឲ្យ​គេ​​កំណត់​ពី​មនុស្ស​ដែល​អា​ច​ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់​នៃ​ការ​កើត​ ជំងឺ​បេះ​ដូង​​​នៅ​ពេល​ពួក​គេ​នៅ​វ័យ​ក្មេង​ ហើយ​អាច​រក​វិធី​ទប់​ស្កាត់​ពួក​គេ​ពី​ហា​និភ័យ​នៃ​ជំងឺ​ដ៏​សាហាវ​នេះ​។
យោង​តាម​របាយ​ការណ៍​របស់​អង្គ​ការ​សុខ​ភាព​ពិ​ភពលោក​ ជំងឺ​បេះ​ដូង​គឺ​ជា​ឃាតករ​ធំ​លំដាប់​ទី១លើ​ពិភព​លោក​ ដែល​បាន​ឆក់​យក​ជី​វិត​មនុស្ស​ប្រមាណ ១៧,១លាននាក់​​ ក្នុង​មួយ​ឆ្នាំ​។ ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លា​ ត្រូវ​បាន​ចំណាយ​លើ​សម្ភារៈ​​ និង​ឱសថ​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​បេះ​ដូង​។
កត្តា​មួយ​ចំនួន​​ដូច​ជា​ ការ​ជក់​បារី, ការ​ផឹក​គ្រឿង​ស្រ​វឹង​, ការ​ទទួល​អាហារ​គ្មាន​សុវត្ថិភាព​ និង​កង្វះ​ការ​ហាត់​ប្រាណ គឺ​ជា​មូល​ហេតុ​ដែល​​ធ្វើ​ឲ្យ​មនុស្ស​ ប្រ​ឈម​នឹង​ការ​កើត​ជំងឺ​បេះ​ដូង​ និង​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ ប៉ុន្តែ​អ្នក​វិទ្យា​សាស្រ្ត​ក៏បាន​​ធ្វើ​ការ​សិក្សា​លើ​ DNA ផង​ដែរ​ ដើម្បី​រក​នូវ​ហ្សែន​ ដែល​អាច​បង្ក​ឲ្យ​​មនុស្ស​​ប្រ​ឈម​នឹង​ជំងឺ​បេះ​ដូង​ក្នុង​កម្រិត​ខ្ពស់​។
អ្នក ​ស្រាវ​ជ្រាវ​បាន​និយាយ​ថា​​ លទ្ធ​ផល​របស់​ពួក​គេ​បាន​បង្ហាញ​ថា ក្នុង​ចំណោម​ហ្សែន​សរុប​ចំនួន ១៣​ ដែល​ទើប​តែ​រក​ឃើ​ញ​នោះ ហ្សែន​ចំនួន​៧ ​មាន​ទំនាក់​ទំនង​ទៅ​នឹង​ សារ​ធាតុ​ខ្លាញ់​នៅ​ក្នុង​ឈាម​ ហើយ​ហ្សែន​ផ្សេង​ទៀត​ទាក់​ទង​ទៅ​នឹង​កម្រិត​សម្ពាធ​​ឈាមឡើង​ខ្ពស់​ ដែល​ទាំង​ពីរ​នេះ​ជា​​កត្តា​ដែល​ធ្វើ​ឲ្យ​មាន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​បេះ​ ដូង​ខ្ពស់​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.