
អ្នកសើច
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យលីដ (Leeds) បានថ្លែងថា ការសើចដោយមិនបានព្រាងទុក អាចឲ្យអ្នកជំងឺឆាប់ជាសះស្បើយ ច្រើនជាងការព្យាបាលតាមបច្ចេកវិជ្ជាចុងក្រោយទៅទៀត។
របាយការណ៍មួយដែលចេញផ្សាយនៅចក្រភពអង់គ្លេស បានបង្ហាញថា មានមន្ទីរពេទ្យ និងគ្លីនិកព្យាបាលជំងឺជាច្រើនបានប្រើនូវបច្ចេកវិទ្យាសម្លេងអ៊ុលត្រា ដើម្បីព្យាបាលអ្នកជំងឺដំបៅរលួយជើង។
ប៉ុន្តែការស្រាវជ្រាវរយៈពេល ៥ឆ្នាំ លើអ្នកជំងឺ ៣៣៧នាក់ បានរកឃើញថាបច្ចេកវិជ្ជាសម្លេងអ៊ុលត្រាមិនបានបង្កើនល្បឿននៃការព្យាបាលនោះទេ។ផ្ទុយមកវិញ សាស្រ្ដាចារ្យ Andrea Nelson ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ បាននិយាយថា គន្លឹះចម្បងក្នុងការព្យាបាលក្រុមអ្នកជំងឺដំបៅជើង គឺការធ្វើយ៉ាងណាឲ្យឈាមហូរត្រលប់ពីជើងទៅបេះដូង។ វិធីសាស្រ្តល្អបំផុតក្នុងការធ្វើបែបនេះ គឺណែនាំឲ្យអ្នកជំងឺទទួលទាននូវអាហារដែលត្រឹមត្រូវ និងហាត់ប្រាណឲ្យទៀងទាត់។ ប៉ុន្តែវិធីសាស្រ្ដល្អមួយទៀត ដែលមិនគួរឲ្យជឿ គឺការធ្វើឲ្យអ្នកជំងឺសើច ព្រោះការសើច អាចឲ្យឈាមធ្វើចលនាបំលាស់ទីបានគ្រប់ទីកន្លែងក្នុងរាងកាយមនុស្ស។
ក្នុងអំឡុងពេលសិក្សាស្រាវជ្រាវ ក្រុមអ្នកស្រាវជ្រាវបានផ្ដោតជាសំខាន់ចំពោះអ្នកជំងឺ ដំបៅរលួយទាំងឡាយណាដែលធ្ងន់ធ្ងរពិបាកព្យាបាល ដែលទទួលការព្យាបាលលើសពី ៦ខែហើយនៅតែមិនទាន់ជា។
ក្រុមអ្នកស្រាវជ្រាវបានបង្ហាញលទ្ធផលថា ការបន្ថែមនូវបច្ចេកវិជ្ជាសម្លេងអ៊ុលត្រាមិនមានអ្វីប្លែកពីការព្យាបាលធម្មតានោះទេ ហើយវាអាចបង្កើតឱកាសនៃការវិលត្រលប់នៃជំងឺនេះទៀតផង។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment