
រោគមហារីកដោះ
មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងជំងឺ និងការពារបានឲ្យដឹងថា ក្នុងឆ្នាំ២០០៧ ប្រជាជនអាមេរិកចំនួនដប់មួយលានប្រាំពីរសែននាក់មានប្រវត្តិកើតជំងឺមហារីក។ សែសិបឆ្នាំមុន ចំនួនអ្នករួចផុតពីជំងឺមហារីកមានចំនួនប្រហែលបីលាននាក់។ នេះបានកើនឡើងរហូតដល់ដប់លាននាក់ក្នុងឆ្នាំ ២០០១ និងដល់ដប់មួយលានបួនសែននាក់ក្នុងឆ្នាំ ២០០៦។
មន្ត្រីសុខាភិបាលបានបន្ថែមថា ការបរិភោគអាហារមានជីវជាតិ... ការជក់បារីតិច និងការការពារផ្សេងទៀតអាចជាកត្តានាំឲ្យមានការកើនឡើងនេះ។
លោកនាយកមជ្ឈមណ្ឌលស៊ីឌីស៊ី បណ្ឌិត ថម ហ្វ្រាយដេន (Dr. Tom frieden) បានមានប្រសាសន៍ថា មានជំងឺមហារីកខ្លះកាចសាហាវនិងមិនអាចការពារបាន ហើយនោះគឺជាសោកនាដកម្ម តែក៏មានមហារីកច្រើនដែរ ដែលអាចការពារបាន។
ព័ត៌មានផ្នែកប្រជាសាស្ត្រក៏ជាកត្តានៃការរស់រាននេះផងដែរ។ រោគមហារីកកើតឡើងចំពោះមនុស្សដែលមានអាយុពី ៦៥ឆ្នាំឡើងទៅ ហើយចំនួនប្រជាជនដែលចាស់មានការកើនឡើង។ មជ្ឈមណ្ឌលស៊ីឌីស៊ីបានឲ្យដឹងថា ចំនួនប្រជាជនប្រាំពីរលាននាក់ឬត្រូវជា៦០%នៃអ្នកមានជីវិតរស់នោះជាអ្នកដែលមានអាយុចាប់ពី៦៥ឆ្នាំឡើង។
ស្ត្រីដែលមានរោគមហារីកដោះមានចំនួនច្រើនគឺ ប្រហែល២២% បន្ទាប់មកគឺបុរសដែលមានជំងឺ មហារីកក្រពេញប្រូស្តាត មានប្រហែល១៩%។
តួលេខនេះបានមកពីមជ្ឈមណ្ឌលស៊ីឌីស៊ី និងវិទ្យាស្ថានរោគមហារីកជាតិ ដែលផ្អែកលើព័ត៌មានមកពីដាតាបេសសម្រាប់ចុះបញ្ជីអ្នកជំងឺមហារីកទូទាំងសហរដ្ឋអាមេរិក។
អ្នករួចរស់មានជីវិតនេះ គេបានរាប់បញ្ចូលទាំងអ្នកដែលគេពិនិត្យទៅឃើញថាមានរោគ អ្នកដែលបានជាសះស្បើយ ក៏ដូចជាអ្នកដែលកំពុងព្យាបាល និងអ្នកដែលកំពុងស្លាប់ពីជំងឺនេះ។ ប្រហែលជា៦៥% បានរស់រានមានជីវិតយ៉ាងហោចបានប្រាំឆ្នាំ និង៤០%បានដប់ឆ្នាំឬច្រើនជាងនេះ។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment